» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3775 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668415 នាក់

ឆាត​តាម facebook ទា​លុយ​ពី​អ្នក​ជំពាក់​លុយ​ត្រូវ​តុលាការ​ចោទ​ពីបទ គំរាមកំហែង​ហែកកេរ្តិ៍ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​?!


​ខេត្តសៀមរាប​៖​ចឹ​ង​បាន​ដា​អ្នក​ដែល​ឲ្យ​លុយ​គឹ​ខ្ចី​ឬ​ឲ្យ​លុយ​រត់ការ​បើ​គេ​មិន​ឲ្យ​វិញ​កុំ​ចេះ​ទា​លុយ​គេ​ប្រើស​ម្តី​អសុរ​សអី​ប្រ​យ​ត្ន័​ខ្នោះ ។​ជាក៎ស្តែង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី ៥​ខែមេសា ឆ្នាំ ២០២៥​មាន​លេច ជុំវិញ​ព័ត៌មាន​មួយចំនួន​ដែល​ផ្សាយ​ថា​ចាប់ខ្លួន​ស្ត្រី​មេ​តុងទីន​ម្នាក់​នៅ​ខេត្តសៀមរាប ដាក់ពន្ធនាគារ ។​ការពិត​ករណីនេះ មិន​ពាក់ព័ន្ធ​រឿង​តុងទីន​នោះទេ ដើមហេតុ​គឺ​រឿង​ឆាត​តាម facebook ទៅរក​អ្នក​ជំពាក់​លុយ​ប្រើ​ពាក​ក្យ​សម្តី​មិន​សម​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ហើយ​ចោទ​!​។​
​ស្ត្រី​ដែល​ត្រូវ​ចាប់ខ្លួន ឈ្មោះ ចិន ស្រី​ដា មាន​ទីលំនៅ​ក្រុង​សៀមរាប​។ ក្នុង​ដីកា​របស់​ចៅក្រម​ជំនុំជម្រះ សាលាដំបូង​ខេត្តសៀមរាប គឺ​ចោទ​ពីបទ ( គំរាមកំហែង​ហែកកេរ្តិ៍ ) នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​?​។​a kosal police cheat3 (1) 

​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៤របស់លោកសម្បត្តិកុសល បាន​បញ្ជាក់ថា​៖ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ឈ្មោះ ចិន ស្រី​ដា បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​របស់គាត់​ឈ្មោះ Vi Da ឆា​តទៅ​ឈ្មោះ​សម្បតិ​កុសល​(​ផ្កាយ​១​និង​ជា​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​)​ដោយនិយាយ ថា “​មិច​ហើយ​បងលុយ​បំណុល​ដែល​ប្រពន្ធ​បង​ជំពាក់​ខ្ញុំ​នឹង​ដោះស្រាយ​សង​អោយ​ខ្ញុំ និង​មិន​សង​ទេ​? បើ​មិន​ដោះ គេចវេស​មិន​សង​អោយ​ខ្ញុំ​ដឹង​មួយ​មាត់ ស្រួល​ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង ហើយ​អោយ​សារ ពត៌មាន រក​ដំណោះស្រាយ​តាម​យុត្តិធម៌​អោយ​ខ្ញុំ​” និង​បន្ត​ផ្ញើ​សារ​ទៀតថា ខ្ញុំ​មាន​ទាំង​សំលេង​និយាយ​ទូរស័ព្ទ ប្រពន្ធ បង​វា​ខ្ចីលុយ​ខ្ញុំ​បង្គ្រប់​ឲ្យ​ប្តី​ឡើង​ផ្កាយ​១​ទៀត​បង បើ​បង​នឹង​ប្រពន្ធ​បង​មិន​ព្រម​ដោះស្រាយ​រឿង​លុយ​អោយ​ខ្ញុំ ទេ ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង​ហើយ ផ្ញើ​សំលេង​អោយ​អ្នក​សារពត៌មាន​ជួយ​ចុះផ្សាយ ពី​រឿង​ប្រពន្ធ​លោក​ផ្កាយ​១ ខេត្ត បន្ទាយមានជ័យ​ខ្ចីលុយ​គេ​អោយ​ប្តី​ឡើង​ផ្កាយ​ហើយ​គេចវេស​មិន​សង មិន​ចេញមុខ​ដោះស្រាយ​គឺអាច និង​ល្បី​ខ្លាំង ណា​បងៗ​។​សម្តី​ប៉ុណ្ណឹង​តុលាការ​ចោទ​ហើយ​ចាប់ខ្លួន​ទៀត​។​ចឹ​ង​ថ្ងៃក្រោយ​អ្នក​ឲ្យ​លុយ​គេ​ខ្ចី​ឬ​រត់ការ​អី​ក៏​ឬ​ក៌​លឹ​ង​តុងទីន​ក៏ដោយ​បើ​គេ​បោក​ចង់បាន​លុយ​មកវិញ​សូម​លូន​ទៅ​ថ្វាយបង្គំ​ទា​ឲ្យ​ស្រួល​បើ​មិន​ចឹ​ង​ប្រ​យ​ត្ន័​ខ្នោះ​ទៅ​?!​។​​

សូមបញ្ជាក់ថា​លោក សម្បត្តិ កុសល​ដែល​ប្តឹង​អ្នក​ទា​លុយ​ដាក់គុក​នេះ មាន​ឋាន​:​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ជា​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ មាន​ប្រពន្ធ​ឈ្មោះ រ៉ាំ​ង ភិរម្យ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែ​ករពៅ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបាន​ម្ចាស់បំណុល​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​កាលពី​ចុ​ខែវិច្ឆិកា​ឆ្នាំ​២០២៤​ធ្លាប់ ប្ដឹង​ឱ្យ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​រក​យុត្តិធម៌​ជូន​ពួកខ្លួន ដែល​កូនបំណុល​ខាងលើនេះ​ប្រព្រឹត្ត ÷១. រំលោភ​ទំនុកចិត្ត ខ្ចីប្រាក់​រាប់ម៉ឺន​ដុល្លារ គេចវេះ​មិន​សង និង​កុហកថា​ប្រពន្ធ​ស្លាប់ ដេញ​ម្ចាស់បំណុល​ឱ្យទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​,២. ប៉ុនប៉ង​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ប្រើប្រាស់​រូបភាព ឱ្យ​សូកប៉ាន់​ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​, (​ជំនួញ​ឥទ្ធិពល​សកម្ម និង​ជំនួញ​ឥទ្ធិពល​អកម្ម​) ។​

​ការ​ប្តឹងផ្តល់​នេះ​គឺ​ឈ្មោះ ទី ប្រាថ្នា ភេទ​ប្រុស​(​ប្តី​) និង​ឈ្មោះ ចិន ស្រី​ដា ភេទ​ស្រី ជា​ប្រពន្ធ​ចោទ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម្បត្តិ កុសល ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ករណី​ជំពាក់​ប្រាក់​ម្ចាស់បំណុល​មិន​សង និង​ធានា​រត់​ការឱ្យ​ម្ចាស់បំណុល​ចូល​ជា​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​នោះ ។​ករណី​យ៍​នេះ​ឮថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ តាម​ប្រភព​បានឱ្យដឹងថា បាន​កោះហៅ​ម្ចាស់បំណុល ឈ្មោះ ទី ប្រាថ្នា និង​ឈ្មោះ ចិន ស្រី​ដា ឱ្យ​ចូលទៅ​បំភ្លឺ​ទាក់ទង​នឹង​ពាក្យបណ្ដឹង​របស់ខ្លួន នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​ផងដែរ​តែ​មិនដឹងថា​លទ្ធផល​យ៉ាងម៉េច​បានជា​កើតរឿង​អ្នកបោក​លុយ​ប្តឹង​ចាប់ខ្លួន​ពីបទ​បរិហា​កេ​រ្ត៍​ទៅវិញ​។​

​កាលនោះ​ម្ចាស់បំណុល​ពីរ​នាក់​ប្ដី​ប្រពន្ធ ឈ្មោះ ទី ប្រាថ្នា និង ចិន ស្រី​ដា បាន​រៀបរាប់​ឲ្យ​ដឹងថា កាល​អំឡុង​ឆ្នាំ​២០២២ ស្ត្រី​ឈ្មោះ រ៉ាំ​ង ភិរម្យ ជា​ប្រពន្ធ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម្បត្តិ កុសល បានមក​ខ្ចីលុយ​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​រត់ការ​ឱ្យ​ប្ដី​របស់​នាង គឺ​លោក សម្បត្តិ កុសល នេះឯង បាន​ឡើងបុណ្យស័ក្ដិ គឺ​ខ្ចី​ម្ដង ២ ពាន់​ដុល្លារ , ៣ ពាន់​ដុល្លារ , ៤ ពាន់​ដុល្លារ រហូត​ឡើងដល់ ២​ម៉ឺន​ដុល្លារ (​មាន​ឯកសារ​ភស្តុតាង , កាលបរិច្ឆេទ​បាញ់​លុយ​ក្នុង​គណនី​ធនាគារ និង​សំឡេង​) , ហើយ​មកដល់ ឆ្នាំ​២០២៣ ស្ត្រី​ឈ្មោះ រ៉ាំ​ង ភិរម្យ ពិបាក​ក្នុង​ការទូទាត់​ប្រាក់​សង​មក​នាង​ខ្ញុំ ពួកគេ​ដែលជា​កូនបំណុល បាន​បង្កើត​ទម្រង់​ឃោសនា​អូសទាញ មួយ ដោយ​ទាក់ទង​មក​នាង​ខ្ញុំ ថា ឱ្យ​ប្ដី​នាង​ខ្ញុំ ( ឈ្មោះ ទី ប្រាថ្នា ) ទិញ​ឈ្មោះ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ទៅ មានមុខ​មាន​មាត់ មានអំណាច​។​(​ប្រសិនបើ​ពត៍​មាន​នេះ​មិនទាន់​គ្រប់គ្រាន់​អង្គភាព​យើង​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពី​ភាគី​ពាក់​ព​ន្ធ័​ជាមិនខាន​!៕a kosal police cheat2 a kosal police cheat4 a kosal police cheat6 a kosala a kosal police cheat5 
​