» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11184 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701355 នាក់

អង់គ្លេស ដោះលែង​អ្នកទោស​ជាង​១៧០០​នាក់​មុនពេល​កំណត់ ព្រោះ​គុក​ចង្អៀត​ពេក​ខណៈស្រុក​ខ្មែរសម្រុក​ចាប់​បញ្ចូល​គុក​

 

​ប្រទេស​អង់គ្លេស​៖​អ្នកទោស​ចំនួន​ប្រមាណ ១៧៥០​នាក់ ត្រូវបាន​បានចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​អង្គារ ដោះលែង​ពី​ពន្ធនាគារ​មុន​កាលកំណត់ ដែល​នេះ​គឺជា​ផែនការ​បន្ទាន់​របស់​ក្រសួងយុត្តិធម៌​អង់គ្លេស ដើម្បី​ដោះស្រាយ​បញ្ហា​ណែន​តាន់តាប់​នៅក្នុង​ពន្ធនាគារ​នាពេល​បច្ចុប្បន្ន​និង​សន្សំ​លុយ​។ រដ្ឋាភិបាល​អង់គ្លេស​គ្រោង​នឹង​ដោះលែង​អ្នកទោស​សរុប​ចំនួន ៥៥០០​នាក់​បន្ថែមទៀត​។​​កាលពី​សប្តាហ៍​មុន ពន្ធនាគារ​អង់គ្លេស មាន​ចំនួន​អ្នកទោស​ច្រើនជាង ៨៨ ៥០០​នាក់ ដែលជា​តួលេខ​ដ៏​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុនមក​។​a prisoner khmer 

​ក្នុង​ផែនការ​ដោះលែង​នេះ អ្នកទោស​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​អង់គ្លេស និង​ប្រទេស​វែ​ល ដែល​ជាប់ពន្ធនាគា​រតិ​ច​ជាង​៥​ឆ្នាំ នឹង​ត្រូវបាន​ដោះលែង​បន្ទាប់ពី​ពួកគេ​បាន​ចំណាយពេល​៤០%​នៃ​រយៈ​ពេលដែល​ត្រូវ​ជាប់ពន្ធនាគារ​របស់​ពួកគេ​។ នៅ​ថ្ងៃទី​២២​ខែតុលា​ខាងមុខ អង់គ្លេស​មាន​គម្រោង​ដោះលែង​អ្នកទោស​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​លើសពី​៥​ឆ្នាំ​ផងដែរ​។​
​យ៉ាងណាមិញ ផែនការ​នេះ​មិន​រាប់បញ្ចូល​ជនល្មើស​ដែល​ជាប់ពន្ធនាគា​រពាក់​ព័ន្ធ​នឹង​អំពើហិង្សា​ដែលមាន​ការផ្តន្ទាទោស​យ៉ាងតិច​៤​ឆ្នាំ ក៏ដូចជា​ជនល្មើស​ផ្លូវភេទ និង​ជនល្មើស​អំពើហិង្សា​ក្នុង​គ្រួសារ​នោះទេ​។​​ផែនការ​ដោះលែង​អ្នកទោស ត្រូវបាន​ប្រកាស​កាលពី​ខែកក្កដា​កន្លងទៅ ហើយ​វា​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​អាច​កាត់បន្ថយ​ការចំណាយ​របស់​ពន្ធនាគា​រ​បាន​ចំនួន ២០០​លាន​ផោន ឬ​ប្រហែល ២៦១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។​

​ដោយឡែក​នៅ​ករណី​យ៍​អ្នកទោស​នេះដែរ​នៅ​ស្រុក​ខ្មែរ​វិញកាលពី​ឆ្នាំ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ជំនាញ ដឹកនាំ​បញ្ជា​កងកម្លាំង​នគរបាលជាតិ និង​គោរមងារ​សន្តិ​បណ្ឌិត នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ជូន​ដល់​ឥស្សរជន​ជ័យលាភី​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានភាព​អ្នក​ជាប់ទោស ដែល​ត្រូវបញ្ជូន​ទៅកាន់​ពន្ធនាគា​រ​មាន​រហូតដល់​ជាង​១០០​នាក់ ក្នុង​មួយថ្ងៃ ខណៈ​អនុវត្ត​ទោស​រួច​ចេញ ទៅវិញ​មានតែ ១០ ទៅ ២០​នាក់​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត ចំនួន​អ្នកទោស​នៅ​ពន្ធនាគារ​បច្ចុប្បន្ន លើស​ចំនួន​ដែល​ពន្ធនាគារ​អាច​ផ្ទុក​បានតែ​ជាង​១​ម៉ឺន​នាក់​។​​កាលនោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាប់ថា «​ពន្ធនាគារ​នៅ​កម្ពុជា អាចដាក់​អ្នកទោស​ត្រឹមតែ​ក្រោម ៣​ម៉ឺន​នាក់​ប៉ុណ្ណោះ តែ​ជាក់ស្ដែង​បច្ចុប្បន្ន​អ្នកទោស​កំពុង​នៅក្នុង​ពន្ធនាគារ មាន​រហូតដល់​ជាង ៤​ម៉ឺន​នាក់​»​។​

លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើង​បែបនេះ​ថា «​ឥឡូវ​ខ្វាយខ្វល់​ដែរ ខ្វាយខ្វល់​ត្រង់​ថា ពន្ធនាគារ​មួយថ្ងៃៗ ចូល​ខ្ទង់ ១០០​ជាង​នាក់ ១៥២ ១៥៣​នាក់ ប៉ុន្តែ​ចេញ ចេញ​មិនបាន​ដល់ ១០ ទៅ​២០​នាក់​ទេ ចឹ​ង​ធម្មតា​ពន្ធនាគារ​មាន​ចូល មាន​ចេញ ឥឡូវ​បច្ចុប្បន្ននេះ​មាន ៤១,០០០​ជាង​នាក់ ដែល​ពន្ធនាគារ​កម្ពុជា​របស់​យើង ទទួលបាន​បច្ចុប្បន្ន​យ៉ាងច្រើន​បំផុត​ត្រឹមតែ​ក្រោម ៣​ម៉ឺន លេខ​មូល ចឹ​ង​យើង​លើស ១​ម៉ឺន​ជាង ចឹ​ង​យើង​ពិបាក​មែនទែន​»​។​បើតាម​តួរ​លេខ​ដែល​ក្រសួង​ហា​ផ្ទៃ​ប្រកាស​រាល់ថ្ងៃ​និង​តួលេខ​ដែល​ក្រួ​សួង​យុ​ត្តិ​ធ​ម៍​ប្រកាស​ពី​សំណុំរឿង​ដែល​តុល​លា​ការចាត់ការ​ទាំង​ក្មេង​ទំនើង​ទាំង​គ្រឿងញៀន​និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងទៀត​មក់ដល់ពេលនេះ​បើតាម​ការប៉ាន់ស្មាន​អាចមាន​អ្នកទោស​ខ្ទង់​ជាង​៥​ម៉ឺន​នាក់​បាត់ទៅហើយ​ក្នុងពេលចំណុំគុកត្រឹមជាង១ម៉ឹន?​។​តើ​វា​ជា​សញ្ញា​ល្អ​បង្ហាញថា​ស្រុក​ខ្មែរ​មាន​សម​ត្ត​ក​ភាព​បង្ក្រាបបាន​ជនល្មើស​ឬក៏​បង្ហាញថា​ស្រុក​ខ្មែរ​សម្បូរ​អ្នកប្រព្រឹត្ត​បទល្មើស​បង្ក​ការព្រួយបារម្ភ​ដល់​វិ​ស៏័​យ​ទេសចរណ៍​?៕a prisoner GB a prison gb 

​