» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4785 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428228 នាក់

មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

 

ភ្នំពេញ៖ ថ្ងៃទី៤ធ្នូ មានមាន់ជល់១៧គូបើកការប្រកួតក្នុងសង្វៀន រួមជាមួយអាប៉ោងលេងចល័តដែលស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងលេងខាងក្រោយផ្ទះតាលឹម បានចាប់ផ្តើមដំណើរការទទួលអតិថិជនដែលជាអ្នកញៀនល្បែងឡើងវិញហើយ។a kok kmom 

ប្រភពបានបញ្ជាក់ថា ទីតាំងខាងលើ ក្នុងមួយថ្ងៃៗមិនក្រោមពី១៥គូរទៅ២០គូរទេ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង ប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង។ ប៉ុន្តែសំឡេងទាំងនោះ មិនបានឮប៉ះឬក៏រំខានដល់ត្រជាក់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងស្រុកមេមត់នោះទេ។

ប្រជាពលរដ្ឋ អោយដឹងថា វើសង្ឃឹមលើលោកមេប៉ុស្តិ៍ លោកមេឃុំ នឹងលោកអធិការស្រុកមេមត់កក់ក្តៅដូចអាំងផេះ ចឹងពត៍មាននេះមានតែសង្ឃឹមឯកឧត្តម ប៉ែន កុសល់ដែលជាមេខេត្ត និងលោកចិន នី ស្នងការនគរបាលខេត្ត ទើបអាចបង្ក្រាបបានមើលទៅ។

ការពិតកន្លងទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ចឹងបនល្បែងនេះត្រីវចាត់ទុកថាជាសកម្មភាពផ្គើនដែលសមត្តកិច្ចមូលដ្ឋានបង្កឡើង។

ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។

ករណីនេះ សារព័ត៌មានបានទំនាក់ទំនងទៅឯកឧត្តម ប៉ែន កុសល់ អភិបាលខេត្តត្បួងឃ្មុំ ឯកឧត្តមបានប្រាប់ថា សូមអគុណទទួលបានហើយ ។ចំណែកលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រាប់មកកាន់សារព័ត៌មានថា និងអោយជំនាញចុះទៅ…. រឺឯលោកអធិការស្រុកមេមត់ បានបញ្ជាក់មកកាន់សារព័ត៌មានថា និងអោយជំនាញទាក់ទងមកសហការ ។ល្អតើចាំមើលមើវាម៉េចវិញ?។a kok kmom1