» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4016 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982707 នាក់

សម្ដេច​តេ​ជោ រំលឹក​ពី​ឧកញ៉ា ហេង សៀ និង​កូន​ព្រមទាំង​កូនប្រសារ ប្រព្រឹត្តិ​អំពើ មកលើ​តារា​សំដែង កញ្ញា ពេជ្រ រីតា​អសីលធម៌​បំផុត​ចាំ​មើលថា​តើ​តុលារ​ការអនុវត្ត​ច្បាប់​ដែរ​អត់​?

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២១​កន្លងមកនេះ​សកម្មភាព​ឧក្រិដ្ឋ​បង្កឡើង​ដោយ​ឧកញ៉ា ហេង សៀ លើ​តារា​សម្ដែង កញ្ញា ពេជ្រ រីតា​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​ហួសចិត្ត​ព្រោះ​អ្នករងគ្រោះ​ត្រូវបាន​សម​ត្ត​កិច្ច​ឃុ​ប​ឃឹ​ត​ជាមួយ​តុលា​ការយកទៅ​ឃុំខ្លួន​យ៉ាង​អ​យុ​ត្តិ​ធ​ម៍​ដោយ​ចោទថា​នាង​លួច​ទូរ​សព្ទ័​និង​ប៉ុនប៉ង​ធ្វើឃាត​។​ក្រោយមក​កុំ​តែ​បាន​មាន​មេធាវី​សម្តេច​តេ​ជោ​ហ៊ុនសែន​ចូល​ជួយ​អន្តរាគមន៍​ម្លេះ​កញ្ញា ពេជ្រ រីតា​ត្រូវ​ជាប់គុក​។a heng 1sear

​ក្នុងឱកាស​ទទួល​ជួប​សំណេះសំណាល និង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ជាប់​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ សរុប​ចំនួន​១,៧៥៣​នាក់ នា​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២២​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​មានប្រសាសន៍​ដោយ​ចាត់ទុកថា​៖ អំពើ​ឧកញ៉ា ហេង សៀ រួមទាំង​កូនស្រី និង​កូនប្រសារ សមគំនិត​ជាមួយ​ឪពុក ប្រព្រឹត្តិ​ក្នុង​បទឧក្រិដ្ឋ​នេះ ជា​អំពើ​អសីលធម៌​បំផុត នៅក្នុង​សង្គម​។ ប៉ុណ្ណឹង​ហើយ នៅ​មិន​ព្រម​ចូលខ្លួន​ទៅ​តុលាការ ខណៈ​មាន​បទល្មើស ក្នុងនោះ​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា សំណុំរឿង​និង​ភស្តុតាង​មាន​គ្រប់​គ្រន់ បើ​មិន​ជឿ​ទេ​អាច​សួរ​ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆាយ ស៉ី​ណា​រិ​ទ្ធិ អគ្គ​ស្នងការរង នគរបាលជាតិ ក៏ដូចជា​មេធាវី​របស់ខ្ញុំ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បើសិនជា​សម្ដេច មិន​អន្តរាគមន៍​ទេ មកដល់​ម៉ោង​នេះ កញ្ញា ពេជ្រ រីតា នឹង នៅ​ដេក​គុក​នៅឡើយ​ទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ប្រសិនបើ​បញ្ហា​នេះ គ្រាន់តែ​"​ស្រី​ញី​ប្រុស​ឈ្មោល​" ខ្ញុំ​គ្មាន​ការចាំបាច់​ដើម្បី​ធ្វើ​អន្តរាគមន៍​ទេ ប៉ុន្តែ​បញ្ហា​វា​ស្ថិតនៅលើ​អំពើ​អយុត្តិធម៌ ក្មេងស្រី​ជា​និស្សិត​(​ពេលនោះ​)​កំពុង​ជាប់​នៅក្នុង​មន្ទីរឃុំឃាំង ក្រោម​អន្តរាគមន៍​របស់​ឧកញ៉ា​៤-៥​នាក់​ឯនោះ តើ​ខ្ញុំ​ឱ្យ​ខ្ញុំ​នៅ​ស្ងៀម​ទេ​រឿងនេះ ខ្ញុំ​មិនមែន​តិរច្ឆាន​ទេ បើ​អ្នកជា​តិរច្ឆាន​ធ្វើ​តិរច្ឆាន​ខ្លួនឯង​ចុះ ប៉ុន្តែ​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​ត្រូវតែមាន​ការទទួលខុសត្រូវ ដើម្បី​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​របស់ខ្លួន ដែល​ត្រូវគេ​បំពាន​»​។​

​ករណី​រំលោភបំពាន​របស់ លោក​ឧកញ៉ា ហេង សៀ លើ​កញ្ញា​មាន ពេជ្រ​រីតា បានកើត​ឡើង នៅក្បែរ​ផ្សារ​គីឡូ​លេខ​៤ ជិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។ ក្នុង​ហេតុការណ៍​នោះបាន​កើតឡើង​ក្នុង​រថយន្ត​មួយគ្រឿង​ដោយ កញ្ញា មាន ពេជ្រ​រីតា បាន​ចោទថា លោក​ឧកញ៉ា ហេង សៀ បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មកលើ​រូបនាង​ក្នុង​រថយន្ត​តែម្តង​។ ចំណែក​ឧកញ៉ា ហេង សៀ បាន​ចោទប្រកាន់​តារា​រូបនេះ​ថា បាន​ចាក់​រូបលោក​២​កំបិត និង​លួច​យក​ទូរស័ព្ទ iPhone ស៊េរី​ខ្ពស់​មួយគ្រឿង បន្ទាប់ពី​ប្រវាយប្រតប់​គ្នា​។ ក្រោយ​កើតហេតុ​នេះ​ចំនួន​៤​ថ្ងៃ ពោលគឺ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១ កញ្ញា មាន ពេជ្រ​រីតា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់ ឧកញ៉ា ហេង សៀ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ករណីនេះ សម្តេច​បាន​បញ្ជា​ឱ្យ​មេធាវី​របស់​សម្តេច ស្រាវជ្រាវ ជាបន្ទាន់​រហូត​ដឹងថា ក្មេងស្រី​រងគ្រោះ​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង ដោយសារ​ការប្តឹង​រប​ស់​ឧកញ៉ា ដែលថា ចាក់​ចំពោះ​ខ្លួន​។​

​សម្តេច​បានបញ្ជាក់​បន្ថែម​ថា «​បន្ទាប់​ទៅ កូនប្រសារ​របស់​ឧកញ៉ា​នេះ បាន​ទិញ​ដល់​មេធាវី​ខ្ញុំ​ទៅទៀត (​មេធាវី​ខ្ញុំ​រាយការណ៍​ឱ្យ​) ដោយ​គេ​លើកឡើងថា នាយករដ្ឋមន្ត្រី​នៅ​ខាង​ឧកញ៉ា​ហើយ សារ​សំឡេង​ឆ្លើយឆ្លង​ទាំង​ប៉ុន្មាន គេ​បាញ់ Forward ជូន​គ្នា​ទៅវិញទៅមក ហើយ​ទី​ចុង​បំផុត​យើង​បញ្ជាក់បាន​ថា ខ្ញុំ​ត្រូវឱ្យ​មេធាវី​របស់ខ្ញុំ ទៅធ្វើ​ការធានា​ឱ្យ និស្សិត​ជានា​រី​នៅក្រៅ​ឃុំ​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហើប​ថា ក្រោយមកទៀត មានការ​បំបិទមាត់​សារព័ត៌មាន​ទាំងអស់ សម្តេច​ក៏បាន​បញ្ជា​ឱ្យ​នាំខ្លួន​កូនប្រសារ​ឧកញ៉ា ហេង សៀ ហើយ​រកឃើញថា នៅក្នុង​ទូរស័ព្ទ​កូនប្រសារ​នេះ មានការ​កាត់ត​រូបភាព​អាសអាភាស​នៅលើ​គ្រែ​ច្រើន​សន្លឹក ដោយ​ដូរ​ដាក់​រូប​ឧកញ៉ា ហេង សៀ និង​កញ្ញា មាន ពេជ្រ​រីតា​។​

​សម្តេច​បាន​បញ្ជាក់ថា «​បើ​ខ្ញុំ​មិន​អន្តរាគមន៍ ពេលនេះ​ម៉ោង​នេះ ចៅស្រី​នោះ​កំពុងស្ថិត​នៅក្នុង​គុក​នៅឡើយ​ទេ សូមកុំ​ច្រឡំ មាន​ឧកញ៉ា ៥​រូប បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ ខ្ញុំ​មិន​តិរច្ឆាន​ដូច​អ្នក អ្នក​កុំ​អញ្ជើញ​ខ្ញុំ​ទៅធ្វើ​តិរច្ឆាន ខ្ញុំ​មិន​ទៅ​ទេ ខ្ញុំ​ដឹង​រឿង​ខុស រឿង​ត្រូវ​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា រឿងនេះ​បាន​បង្ខំ​ឱ្យ​នាយករដ្ឋមន្ត្រី​អន្តរាគមន៍​ជួយ​ក្មេងស្រី​ជាបន្ទាន់ ដើម្បី​បាន​នៅក្រៅ​ឃុំ​។ សម្តេច​បានបញ្ជាក់​បន្ថែម​ទៀតថា​៖ «​អាង​តែមាន​លុយ​ទៅ​បំពាន ដល់​ចុងក្រោយ​ខាង​ស្រី​ក៏​មិន​ចង់​មានរឿង ខាង​ប្រុស​ក៏​មិន​ចង់ មានរឿង ខាង​ប្រុស​ឧកញ៉ា​ក៏បាន​សារភាព ឧ​កញ្ញា​នេះ​បំពាន​ហើយ លើក​ទៀតថា និស្សិត​នេះ​ជា​ស្រី​របស់ខ្លួន​ធ្លាប់​ដេក​ធ្លាប់​អីៗ​ជាមួយគ្នា​ដែល​បំពាន​ថែម​មួយ​រឿង​ទៀត ហើយ​ទារលុយ​មិនបាន​ទើបបាន​ចាក់​។ ក្រោយមក​សារភាព ហើយ​ស្នើសុំ​ដោះស្រាយ​នៅ​ខាងក្រៅ ខាង​ស្រី​ក៏​មិន​ចង់​ខូច​ឈ្មោះ ខាង​ប្រុស​ឧ​កញ្ញា​ក៏​មិន​ចង់​ខូច​ឈ្មោះ ទៅ​ដោះស្រាយ​ស្ងាត់ស្ងៀម​ទៅ​»​។​

​តើ​ករណី​យ៍​មួយ​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ត​តើ​គួ​ឲ្យ​ឱក​ញ៉ា​ហេង​សៀ​រួចខ្លួន​ដែរ​ទេ​?​ឡូ​វ​ដូច​សម្តេច​ថា​ចឹ​ង​មែន​គេ​នាំគ្នា​បិទ​រឿង​ស្ងាត់ឈឹង​។​តើ​ចាំមើល​មើ​ថា​តើ​ច្បាប់​ស្រុក​ខ្មែរ​នៅ​ទ្រឹង​ចឹ​ង​ទៀត​ឬ​អត់​បន្ទាប់ពី​សម្តេច​បាន​ហែក​ចំហរ​ទៅហើយនោះ​?​។​

​ទាក់ទង​សិស្ស​វិញ​ម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ថ្ងៃនេះ ខ្ញុំ​នាំមក​សម្រាប់​សិស្ស​និទ្ទេស A ក្នុង​ម្នាក់ៗ ទទួលបាន​ប្រាក់​កាក់​ស្លឹង​ខ្មែរ​មួយ​, សៀវភៅ​២​ក្បាល មួយ​ជា​បណ្ឌិត អ៊ូ ចុង និង​មួយទៀត សៀវភៅ ភិរម្យ អ៊ូ (​ក្រម ង៉ុ​យ​) និង iPad ដែលជា​អំណោយ​របស់​ក្រុមហ៊ុន ជីបម៉ុង និង​ថវិកា​ក្នុង​ម្នាក់ៗ ២​លាន​រៀល​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឧបត្ថម្ភ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​ដឹកនាំ​សិស្ស​ចូលរួម​កម្មវិធី ៤២១​នាក់ ក្នុង​១​នាក់ ទទួលបាន​ប្រាក់​ស្លឹង​មួយ សៀវភៅ​អប់រំ​ពីរ​ក្បាល និង​ថវិកា​១​លាន​រៀល​។ សម្តេច ក៏បាន​ឧបត្ថម្ភ​សាលា ៤២១ ដែលមាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ៣​លាន​រៀល​ផងដែរ​។​a heng daugther a heng daugther2 a heng daugther4 a heng rita a heng sear1