វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7861 នាក់
ម្សិលមិញ 6961 នាក់
សរុប 15995219 នាក់
ព្រះវិហ៊ា៖លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានប្រាប់កាសែតតាមទូរស័ព្ទថាស្ពានឈើដែលឆេះនៅចន្លោះភូមិសុច និងភូមិត្រពាំងធ្លក ឃុំស្ដៅ ស្រុកសង្គមថ្មីគឺដោយភ្លើងឆេះព្រៃ ពេលនេះខេត្តអាចម្ចាស់ការខ្លួនឯងបានក្នុងការស្ថាបនាស្ពាននេះឡើងវិញ។
ឯលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារក៏បានប្រាប់ឲ្យដឹងដែរ ថា មន្ទីរបានត្រៀមស្ថាបនាស្ពានចំនួន៣កន្លែងតាមបណ្ដោយផ្លូវលំសហគមន៍នេះ ហើយស្ពានដែលឆេះនេះ មិនមែនជាស្ពានចូលទៅផ្ទះលោក បេន នោះទេ ព្រោះត្រូវឆ្លងកាត់ភូមិ២ទៀត។ ការស្ថាបនាស្ពាននៅតំបន់នោះ ក៏មានការចូលរួមពីខាងមន្ទីរបរិស្ថានផងដែរ ក្នុងការផ្គត់ផ្គង់ឈើ ដើម្បីសាងសង់ ហើយបន្ថែមលើនេះមន្ទីរសាធារណការក៏បានស្នើសុំទៅលោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ តាមរយៈលោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួង ដើម្បីជួយផ្គត់ផ្គង់ដែកស្ពានបន្ថែមទៀត ដើម្បីសាងសង់ស្ពានទាំងនេះឱ្យមានគុណភាពស្ពានកាន់តែរឹងមាំ និងងាយចរាចរណ៍ឆ្លងកាត់ ហើយក៏ទទួលបានការឯកភាពហើយដែរ។
សូមបញ្ជាក់ដែរថាករណីយ៍ភ្លើងឆេះស្ពាន់នេះក្រសួងបរិស្ថានបានប្រកាសថានឹងសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងបេតុងជំនួសស្ពានឈើ២កន្លែង ដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ពានឈើទាំង២កន្លែងដែលត្រូវបានឆេះក្នុងខែកុម្ភៈនេះ គឺជាច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត។
ក្រសួងរិស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយ BeeTreed ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងដើម្បីចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។សប្បុរជនដែលមានសមានចិត្តចូលរួមជួយកសាងស្ពានបេតុងក៏ដូចជា ជួយគាំទ្រដល់ក្រុមគ្រួសារលោក បេន ដាវីស នៅពេលនេះរួមមានលោកឧកញ៉ា ស្រី ចាន់ថន លោកឧកញ៉ា ហ៊ុន ជា រួមនឹងសប្បុរសជនផ្សេងទៀត។
សប្បុរសជនផ្សេងទៀត ដែលមានសមានចិត្តស្រឡាញ់ធនធានធម្មជាតិ និងការងារអភិរក្សនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក អាចចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការងារនេះ។ លោក នេត្រ ភក្ត្រាឲ្យដឹងថា តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ដែលស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងខេត្តសៀមរាម មានទំហំផ្ទៃដីសរុប ៤២ ០៩៧ ហិកតាដែលក្នុងនោះលោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីចំនួនជាង៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះច្រើនប្រភេទ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ទន្ទឹមនឹងផ្តល់កិច្ចសហការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាន និងសង្គមបានផ្តល់កញ្ចប់ថវិកាចំនួន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១៩មក ដើម្បីលោក បេន ដាវីស ប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពកនេះ។
យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្ពានចំនួន៤ ត្រូវបានភ្លើងឆេះបំផ្លាញដែលស្ពាននីមួយៗមានប្រវែងប្រមាណ៥០ ម៉ែត្រ ឬវែងជាងនេះក្នុងនោះស្ពានឈើចំនួន២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ លោក រដ្ឋលេខាធិការកនរសួង រិស្ថាន សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្វែងរកមូលហេតុឱ្យបានច្បាស់លាស់នៃការឆេះស្ពាននេះ ហើយបើមានអ្នកលួចដុត ត្រូវស្វែងរកមុខជនខិលខូចដែលលួចដុតស្ពានឈើនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ផ្ទុយទៅវិញខាងអាជ្ញាធរខេត្តព្រះវិហារបញ្ជាក់ថា ពុំមានការដុតព្រៃណាមួយកើតឡើងទេ ហើយរវាងលោក បេន និងអាជ្ញាធរ គឺបានទំនាក់ទំនងគ្នាជាប់រហូតមកក្នុងកិច្ចការពារព្រៃឈើ និងសហគមន៍នៅតំបន់នោះ?។