» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8983 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659490 នាក់

ក្នុងឱកាស​បុណ្យ​ណូអែលសម្តេចប៉ាបសុំការអត់អោន គ្រិស្ត​សាសនិក​នៅ​អ៊ុយ​ក្រែ​ន​ស៊ី​រ៊ី​អធិស្ឋាន​សុំ​

 


​បរទេស​៖ បើទោះបីជា សំឡេង​ស៊ី​រ៉ែ​ន​រម្លឹក​ពី​ការវាយប្រហារ​តាម​អាកាស បាន​រំខាន​ដល់​បរិយាកាស​ស្ងប់ស្ងាត់​និង​សន្តិភាព​នៅក្នុង​ព្រះវិហារ​បែបណាក៏ដោយ ក៏​នៅ​ថ្ងៃ​អង្គារ អ្នកប្រតិបត្តិ​សាសនា​ដ៏​ស្មោះត្រង់​នៃ​ប្រជាជន​អ៊ុយ​ក្រែ​ន បាន​ចូលរួម​ពិធីបុណ្យ​ណូអែល នៅឯ​វិហារ​សេន​ម៉ៃ​ខ​ល (St. Michael) ក្នុង​រដ្ឋធានី​គី​វ (Kyiv) ដោយ​អធិស្ឋាន​ស្នើសុំ​ជ័យជម្នះ និង​សន្តិភាព​សម្រាប់​ឆ្នាំ ២០២៥​។a uy noel

​ប្រជាជន​អ៊ុយ​ក្រែ​ន​ភាគច្រើន ជា​គ្រិស្ត​សាសនិក​និកាយ​អូ​ស្សូ​ដក់ ហើយ​នៅ​ឆ្នាំ ២០២៤ ព្រះវិហារ​សំខាន់ៗ​របស់​ប្រទេស​នេះ បានសម្រេច​ចិត្ត​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល ពីថ្ងៃ​ទី ៧ ខែមករា ទៅ​ថ្ងៃទី ២៥ ខែធ្នូ​វិញ តំណាងឱ្យ​ការ​ប្រារព្ធ​ពិធី​ស្របតាម​ប្រទេស​លោកខាងលិច និង​បញ្ចប់​កាលបរិច្ឆេទ​នៃ​ពិធីបុណ្យ​ឱ្យ​ឃ្លាតឆ្ងាយ​ពី​កាលបរិច្ឆេទ​នៃ​ពិធីបុណ្យ​តែមួយ​នេះ​នៅក្នុង​ប្រទេស​រុស្ស៊ី ។​ក្នុងពេល​ជាមួយគ្នា ទីក្រុង​គ្រី​យី​រី​ហ៍ (Kryvyi Rih) នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន បានទទួល​រង​នូវ​ការវាយប្រហារ​ដោយ​កាំជ្រួច​ផ្លោង លើ​ប្លុក​អា​ផាត​មិន​មួយកន្លែង ដោយ​សម្លាប់ មនុស្ស​ម្នាក់ និង​បង្ក​របួសស្នាម​ដល់​មនុស្ស​ចំនួន ១១​នាក់​ផ្សេងទៀត ។

​រហូតមកដល់​ថ្ងៃនេះ យោធា​របស់​រុស្សី បាន​បន្ត​ប្រតិបត្តិ​ការវាយលុក នៅតាម​បណ្តោយ​ខ្សែបន្ទាត់​សមរភូមិ​ជួរមុខ​ចម្ងាយ ១,០០០ គីឡូម៉ែត្រ​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ចាប់ផ្តើម​ធ្វើសង្គ្រាម​ពេញទី ក្នុង​រយៈពេល​ជិត ៣​ឆ្នាំ ។


​នៅ​ប្រទេស​ស៊ី​រី​វិញ​មាន​គ្រិស្ត​សាសនិក បាន​ចូលរួម​បុណ្យ​ណូអែល​ជា​លើកដំបូង ចាប់តាំងពី​ការដួលរលំ​នៃ​របប​លោក Assad ដែលជា​ការធ្វើ​តេស្ត​លើ​ពាក្យសន្យា​របស់​មេដឹកនាំ​ថ្មី ជុំវិញ​ការការពារ​សិទ្ធិ​ជនជាតិភាគតិច​សាសនា នៅ​ស៉ី​រី ។ ទីភ្នាក់ងារសារព័ត៌មាន​រ៉ឺ​ទែ (Reuters )​នៅ​ថ្ងៃ​ពុធ ទី​២៥ ខែធ្នូ ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹងថា​។​​ការជួបជុំ​នៃ​គ្រិស្តបរិស័ទ ប្រារព្ធ​ឡើង​ក្រោម​ការរៀបចំ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ដោយសារតែ​ក្តីបារម្ភ​ពី​អំពើហិង្សា​ប្រឆាំង​ទីតាំង​គ្រិស្តបរិស័ទ ដោយ​រថយន្ត​ភី​ក​អាប់​ជាច្រើន​គ្រឿង​របស់​ក្រុម​ឧទ្ទាម Hayat Tahrir al-Sham (HTS) ចត​នៅ​ជុំវិញ​ព្រះវិហារ​។ វិហារ​កាតូលិក Lady of Damascus នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៉ី​រី ពោរពេញ​ទៅដោយ​គ្រិស្តបរិស័ទ ទាំង​ក្មេង ទាំងចាស់​។​

​លោក Ahmed al-Sharaa ដែល​កាន់សាសនា​ឥស្លាម​និកាយ​ស៊ុន​នី​ជា​មេដឹកនាំ​បណ្តោះអាសន្ន បាន​ប្រាប់​គ្រិស្ត​សាសនិក និង​ក្រុម​ផ្សេង​ទៀតថា ពួកគេ​នឹងមាន​សុវត្ថិភាព​នៅក្នុង​ប្រទេស​ស៉ី​រី ដែល​គ្រប់គ្រង​ដោយ HTS​។ លោក Sharaa បាន​ប្រាប់​មន្ត្រី​លោកខាងលិច​ថា HTS នឹងមិន​ស្វែងរក​ការ​សងសឹក​ប្រឆាំង​អតីត​របប​លោក Assad ដែល​ឥស្សរជន​ជាន់ខ្ពស់​ភាគច្រើន​ត្រូវបាន​ដកចេញ គឺជា​ជនជាតិភាគតិច Alawite ហើយក៏​មិន​បង្ក្រាប​លើ​ជនជាតិភាគតិច​ផ្សេងទៀត​ដែរ​។

​នៅ​ប្រទេស​បារាំង​វិញ ព្រះវិហារ​ណូ​ត្រ​ដាម (Notre-Dame) ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​អង្គារ (​ទី​២៤ ខែធ្នូ​) បានរៀបចំ​ពិធីបុណ្យ​ណូអែល ដែលជា​ការរៀបចំ​លើក​ទី​១ បន្ទាប់ពី​បើក​ដំណើរការ​ឡើងវិញ និង​មាន​រយៈពេល​ជាង ៥​ឆ្នាំ ក្រោយ​ទទួលរង​នូវ​ការឆាបឆេះ ដែល​បំផ្លាញ​តំបន់​តឹកតាង​ប្រវត្តិសាស្ត្រ​នេះ ស្ទើ​តែ​ទាំងស្រុង ។​អំឡុង​ប្រារព្ធ​ពិធីបុណ្យ​ណូអែល បូជា​ចា​រ្យ ហ៊ែ​ន​រី ដឺ វី​ល​ហ្វ្រ​ង់​ហ្សេ (Henry de Villefranche) បាន​ពណ៌នា​ថា ព្រះវិហារ​នេះ តំណាងឱ្យ​និមិត្តរូប​នៃ​សេចក្ដី​ជំនឿ សាមគ្គីភាព និង​ក្ដីសង្ឃឹម ។

​កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៩ អគ្គិភ័យ​ស្រាប់តែ​ឆាបឆេះ​ដំបូល​ព្រះវិហារ ដោយ​ធ្វើឱ្យ​ដំបូល​ភាគច្រើន បាន​ដួលរលំ ទោះបីជា​ផ្នែក​ខ្លះ​ស្ថិតនៅ​ខាងមុខ​មិនមាន​បញ្ហា​ក៏ដោយ ប៉ុន្តែ​ភាគច្រើន​ស្ទើ​តែ​ខូចខាត​ទាំងស្រុង​។ រហូតមកដល់​ពេលនេះ គេ​នៅតែ​មិនដឹង​ច្បាស់​នោះទេ ថា​មូលហេតុ​ពិតប្រាកដ​បណ្ដាលមកពី​អ្វី​ឡើយ ។ ការិយាល័យ​របស់​ប្រធានាធិបតី​បារាំង លោក អ៊ែ​ម​ម៉ា​នូ​អ៊ែ​ល ម៉ា​ក្រុង (Emmanuel Macron)​បាន​ឲ្យ​ដឹងថា​​ក្នុង​រយៈពេល​ជាង ៥​ឆ្នាំ​មកនេះ ព្រះវិហារ​ទទួល​បានកា​រ​បរិច្ចាគ​ពី​ទូទាំង​ពិភពលោក ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ជា ៨៤០ លាន​អឺរ៉ូ ឬ​ប្រហែល ៨៨៨ លាន​ដុល្លារ​អាម៉េរិក ។​

​នៅ​អ៊ីតាលី សម្តេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស (Pope Francis) បានចាប់ផ្ដើម​ឆ្នាំ​ដ៏​បរិសុទ្ធ​ជា​ផ្លូវការ​នៅ​ថ្ងៃបុណ្យ​ណូអែល ដោយ​បើកទ្វា​ដ៏​បរិសុទ្ធ​នៃ​ព្រះវិហារ សេន​ផេ​ត​ធ័​រ បា​ស៊ី​លីកា (St. Peter's Basilica) នា​បុរី​វ៉ា​ទី​កង់​។​ទ្វារ​ស្ពាន់​លង្ហិន តំណាងឱ្យ​អំពើ​បាប​របស់​មនុស្ស និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះ ហើយ​ជា​ចំណុច​សំខាន់​សម្រាប់​ការទទួល​ឆ្នាំ​ដ៏​បរិសុទ្ធ ជូ​ប៊ី​លី (Jubilee)​។ ព្រឹត្តិការណ៍​នៅ​ឆ្នាំនេះ នឹង​ផ្តោតលើ​ក្តីសង្ឃឹម ក្នុងការ​ប្រឈមមុខ​នឹង​បញ្ហា​សកល ដូចជា ភាពអត់ឃ្លាន ភាពក្រីក្រ និង​សង្គ្រាម ។

​គេ​រំពឹងថា អ្នកចូលរួម​ធ្វើ​ធម្ម​យាត្រា​ជាង ៣២ លាន​នាក់ នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង​រ៉ូម ក្នុងអំឡុង​ពិធីបុណ្យ​នៃ​ឆ្នាំ​ដ៏​បរិសុទ្ធ​ជូ​ប៊ី​លី (Jubilee) ដែល​នឹង​បន្ត​រហូតដល់​ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦​។ សម្តេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស នឹង​សង្កត់ធ្ងន់​លើ​ការ​អភ័យទោស ការរួបរួម និង​ការបន្ធូរបន្ថយ​បំណុល ដោយ​បន្ត​បេសកកម្ម​របស់​សាសនា​ចក្រ ដើម្បី​ជំរុញ​ទឹកចិត្ត និង​ក្តីសង្ឃឹម​នៅ​ទូទាំង​ពិភពលោក ៕a chris france a chris siry1 a pap christ 
​