» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 74 នាក់

ម្សិលមិញ 7143 នាក់

សរុប 19260027 នាក់

ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ កែប្រែ​ច្បាប់ ប្រមាថ​ព្រះមហាក្សត្រ​


​ថៃ​៖ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (OHCHR) បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ កែប្រែ​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​។ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លើកឡើងថា​៖ ច្បាប់​នេះ ត្រូវបាន​យកមកប្រើ​ដើម្បី​ចោទប្រកាន់​សកម្មជន និង​បាតុករ​យ៉ាងហោចណាស់​៣៥​នាក់ នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ បាតុករ​ថៃ កាលពី​ថ្ងៃ​១០​ធ្នូ​កន្លងទៅ បាន​ជួបជុំ​មុខ​ការិយាល័យ​UN នៅ​ទីក្រុង​បាងកក ដើម្បី​ឲ្យ​ស្ថាប័ន​អន្តរជាតិ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ថៃ​ឲ្យ​លុប​ច្បាប់​នេះ​ចោល​។ a thai demont2 

​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ថា​៖ ការដាក់ទោស​បែបនេះ គឺជា​ការបំពាន់​លើ​សេរីភាព ក្នុងការ​បញ្ចេញមតិ​។ ជាមួយគ្នានេះ OHCHR ក៏​កត់សម្គាល់ថា ថៃ​ក៏បាន​ចោទប្រកាន់​បាតុករ ដោយ​ប្រើ​ច្បាប់​បះបោរ និង​បទល្មើស​កុំព្យូទ័រ​ផងដែរ​។​​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters បាន​ដកស្រង់​ការលើកឡើង របស់លោក​ស្រី Ravina Shamdasani អ្នកនាំពាក្យ OHCHR នៅ​ទីក្រុង​ហ្សឺ​ណែវ ថា​៖«​យើង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ការ​ចោទ​បាតុករ ដោយ​បទ​ចោទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ទៅលើ​បុគ្គល​ដែល​អនុវត្ត​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការជួបជុំ​ដោយ​អហិង្សា​»​។ ដូចគ្នានេះដែរ លោកស្រី​Michelle Bachelet ប្រធាន OHCHR ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ថៃ កែប្រែ​ច្បាប់​នេះ ដើម្បី​ឲ្យ​ស្របតាម​សេរីភាព​នៃ​ការបញ្ចេញមតិ​។​

​ចំណែក​លោក​Tanee Sangrat អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ ដើម្បី​ឆ្លើយតប​ទៅនឹង​ការទាមទារ​នេះ ក៏បាន​និយាយថា ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ពុំមាន​គោលដៅ​ក្នុងការ​រឹតបន្តឹង​សេរីភាព ក្នុងការ​បញ្ចេញមតិ​ឡើយ​។ អ្នកនាំពាក្យ​ដដែល អះអាងថា ច្បាប់​នេះ​ស្រដៀង​ទៅនឹង​ច្បាប់​ស្តី​ពីបទ​បរិហាកេរ្តិ៍​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ​រូបនេះ លើកឡើង​បន្ថែមថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ បាតុករ​ត្រូវបាន​ចាប់ខ្លួន មិនមែន​មកពី​ការអនុវត្ត​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ជួបជុំ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ​។ លោក​បន្តថា បាតុករ​ត្រូវបាន​ចាប់ខ្លួន ដោយសារ​បំពាន​ទៅលើ​ច្បាប់​ថៃ​ដទៃ​ទៀតហើយ​មួយ​ភាគ​ធំ ត្រូវបាន​ដោះលែង​រួចទៅហើយ​។​

បាតុកម្ម​នៅ​ប្រទេស​ថៃ បាន​ផ្ទុះឡើង​នៅ​ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយ​ក្រុមបាតុករ ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចារ ចុះ​ចេញពី​តំណែង និង​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី ដែលមាន​លក្ខណៈ​ប្រជាធិបតេយ្យ ជាង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​ត្រូវបាន​តាក់តែង​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​
​ខណៈដែល​ក្រុមបាតុករ​ភាគច្រើន​ជា​និស្សិត និង​យុវជន ក៏​ទាមទារ​ផងដែរ ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​។ រីឯ​ក្រុមបាតុករ ទាមទារ​ឲ្យ​មហាក្សត្រ​បោះបង់​ការកាន់កាប់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​មួយចំនួន ដែល​តាម​ការប៉ាន់ស្មាន មានតម្លៃ​ពី​៣០​ពាន់​លាន ទៅ​៤០​ពាន់​លាន​ដុល្លារ​។​បច្ចុប្បន្នសកម្មភាពធ្វើបាតុកម្មត្រូវបានផ្អាកព្រោះចូលឆ្នាំសកលនិងត្រូវប្រឡងតែពួកគេសន្យាថានឹងវិលមកវិញនៅឆ្នាំថ្មីរួច៕a brayut demo6 a brayut demo2 a thai demoa