» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9547 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699718 នាក់

វៀតណាម និង​ថៃ​កំពុង​នាំមុខគេ​ក្នុងនាម​ជាទី​ផ្សារ E-commerce នៅ​អាស៊ីអាគ្នេយ៍


​វៀតណាម​ថៃ​៖ ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បាន​ក្លាយជា​ទីផ្សារ E-commerce (​ទីផ្សារ​អន​ឡាញ ឬ ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​) ដែលមាន​ការរីកចម្រើន​លឿន​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ កាសែត​វៀតណាម​( VN Express)​បាន​ឲ្យ​ដឹងថា​៖​យោងតាម​របាយការណ៍​ថ្មី​មួយ​ដែលមាន​ឈ្មោះថា OpenGov Asia បាន​បង្ហាញថា ប្រទេស​វៀតណាម​បាន​យកឈ្នះ​ប្រទេស​ហ្វីលីពីន និង​បាន​ក្លាយជា​ទីផ្សារ E-commerce ដ៏​ធំ​បំផុត​ទី​៣ នៅក្នុង​តំបន់​។a ecomerce3 

កាលពី​ឆ្នាំមុន ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​សរុប (GMV) នៅលើ Platform E-commerce កំពូល​ទាំង ៨ នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ឈានដល់ ១១៤.៦​ពាន់​លាន​ដុល្លា ដោយ​កើនឡើង​ប្រមាណ ១៥​ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ទោះបី​ជាមាន​បញ្ហា​ប្រឈម​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច​ក៏ដោយ វិស័យ E-commerce នៅ​អាស៊ីអាគ្នេយ៍​សម្រេចបាន​កំណើន​ជា​បន្តបន្ទាប់ ដោយ​ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​សរុប ដែល​ទទួលបាន​នៅ​ឆ្នាំនេះ​ព្យាករណ៍​ថា នឹង​កើនឡើង​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ​២០២០​។​

​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​បាន​នាំមុខគេ​នៅលើ​ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​សរុប នៃ​ទីផ្សារ E-commerce ដោយ​វៀតណាម​កើនឡើង​ខ្ទង់ ៥២.៩​ភាគរយ និង​ថៃ​កើនឡើង​ខ្ទង់ ៣៤.១​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទីផ្សារ E-commerce សម្រេចបាន​កំណើន​ជាប់លាប់ ដោយមាន​អត្រាកំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ចន្លោះ​ពី ១៦ ទៅ ៣០​ភាគរយ ក្នុង​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយនេះ ដែលជា​ចំនួន​ខ្ពស់បំផុត​នៅលើ​ពិភពលោក​។​

​នៅក្នុង​តំបន់​អាស៊ាន កាលពី​ឆ្នាំ​២០២៣ កន្លងទៅ Shopee បាន​គ្រប់គ្រង​ទីផ្សារ E-commerce ជាមួយនឹង​ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​សរុប​ចំនួន ៥៥.១​ពាន់​លាន​ដុល្លារ ដោយ​ដំ​ណ្តើ​ម​បាន ៤៨​ភាគរយ​នៃ​ចំណែក​ទីផ្សារ​។ ដោយឡែក TikTok Shop បាន​ក្លាយជា Platform E-commerce ដ៏​ធំ​បំផុត​ទី​ពីរ​នៅក្នុង​តំបន់ បន្ទាប់ពី​ការទិញ​យក Tokopedia របស់ខ្លួន​។ នៅក្នុង​ប្រទេស​វៀតណាម TikTok Shop បាន​កាន់កាប់​ចំណែក​ទីផ្សារ​ចំនួន ២៤​ភាគរយ និង​បាន​ក្លាយជា Platform E-commerce ធំ​ទី​ពីរ​នៅ​ទីនោះ​។​

​គួរ​បញ្ជាក់ដែរថា អ្នក​ផលិត​មាតិកា ឬ KOL បាន​ដើរតួរ​យ៉ាងសំខាន់​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ទីផ្សារ E-commerce ក្នុងប្រទេស​វៀតណាម ថៃ និង​ឥណ្ឌូនេស៊ី​។ របាយការណ៍​ពី OpenGov Asia បាន​សង្កត់ធ្ងន់​លើ​វិស័យ E-commerce របស់​ប្រទេស​វៀតណាម​ដោយ​រំពឹងថា នឹង​កើនឡើង ២០​ភាគរយ​ជា​រៀងរាល់ឆ្នាំ​រហូតដល់​ឆ្នាំ​២០២៦​។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លងមកនេះ អាជីវកម្ម​វៀតណាម​បាន​ពង្រីក​វិសាលភាព​យ៉ាងខ្លាំង​លើ​ឆាក​អន្តរជាតិ ជាមួយនឹង​ចំនួន​ផលិតផល​ដែល​បាន​នាំចេញ​តាមរយៈ Platform E-commerce អន្តរជាតិ​កើនឡើង ៣០០​ភាគរយ​ហើយ​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​សម្រេចបាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​លើសពី ១​លាន​ដុល្លារ​៕a ecomerce a ecomerce1 a ecomerce2 

​