» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3878 នាក់

ម្សិលមិញ 5488 នាក់

សរុប 19227205 នាក់

ចរចាណៅអារ៉ាប៊ីសាអ៊ូឌីតអ៊ុយក្រែនព្រមឈប់បាញ់៣០ថ្ងៃតាមសំណើរអាមរិកតែមិនដឹងថាថារុស្ស៊ីព្រមឬអត់?

អារ៉ាប៊ីសាអ៊ូឌីត​៖​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ ទី​១១ ខែមីនា បាន​យល់ព្រម​ថា​នឹង​ចាប់ផ្ដើម​ផ្ដល់ជំនួយ​យោធា និង​ការចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ឱ្យ​អ៊ុយ​ក្រែ​ន​ឡើងវិញ បន្ទាប់ពី​មាន​កិច្ចពិភាក្សា​មួយ​ដែល​ទីក្រុង​កៀវ​បាន​និយាយថា​ខ្លួន​នឹង​ទទួលយក​សំណើ​បទ​ឈប់​បាញ់​រយៈពេល​៣០​ថ្ងៃ​របស់​សហរដ្ឋអាមេរិក នៅក្នុង​សង្គ្រាម​ជាមួយ​រុ​ស្ស៉ី​។ នេះ​បើតាម សេចក្ដីថ្លែងការណ៍​រួមមួយ​រវាង​ប្រទេស​ទាំង​២ ដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​បន្ទាប់ពី​កិច្ចប្រជុំ​៨​ម៉ោង​ជាមួយ​ភាគី​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង Jeddah ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ។​a uy arabia 

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ម៉ា​កូ​រូ​ប៊ី​អូ​( Marco Rubio )​បាន​និយាយថា​សហរដ្ឋអាមេរិក​នឹង​បញ្ជូន​សំណើ​ទៅកាន់​រុ​ស្ស៉ី ហើយ​ថា​ការសម្រេចចិត្ត​យ៉ាងណា​គឺ​អាស្រ័យ​លើ​ទីក្រុង​មូ​ស្គូ​។ លោក Rubio ថា «​យើង​សង្ឃឹមថា​រុ​ស្ស៉ី​នឹង ផ្ដល់​ចម្លើយ​យល់ព្រម ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដូច្នេះ​ទើប​យើង​អាច​ចាប់ផ្ដើម​ដំណាក់កាល​ទី​២ ដែលជា​កិច្ចចរចា​ពិតប្រាកដ​»​។​​ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បន្ថែមថា សហរដ្ឋអាមេរិក​ចង់​បាន​កិច្ចព្រមព្រៀង​ពេញលេញ​មួយ​ទាំង​ជាមួយ​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន ឱ្យបាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។

​បន្ទាប់ពី អ៊ុយ​ក្រែ​ន បាន​យល់ព្រម​ទទួលយក​សំណើ​បទ​ឈប់​បាញ់​មួយ​តាម​សំណើរ​សហរដ្ឋអាមេរិក​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ ទី​១១ ខែមីនា បាន​និយាយថា​លោក​អាច​នឹង​ជជែក​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅក្នុង​សប្ដាហ៍​នេះ ។ ភ្នាក់ងារ​សារព័ត៌មាន AFP​បាន​ឲ្យ​ដឹងថា​លោក ត្រាំ ក៏បាន​លើកឡើង​ផងដែរ​ថា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី នឹង​ត្រូវបាន​អញ្ជើញ​ឱ្យ​ត្រឡប់​មកកាន់​សេត​វិមាន​សាជាថ្មី បើទោះជា​មេដឹកនាំ​ទាំង​២​ធ្លាប់​ឈ្លោះប្រកែក​គ្នា កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ​កន្លងទៅ​ក៏ដោយ​។

​សម្រាប់​រុស្ស៊ី​វិញ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​ថ្លែងប្រាប់់​កាសែត​ថា វិមាន​ក្រឹម​ឡាំង​កំពុង​សិក្សា​លទ្ធផល​នៃ​កិច្ចប្រជុំ​នៅ​ទីក្រុង Jeddah ដោយ​យកចិត្តទុកដាក់ ហើយនឹង​រង់ចាំ​ព័ត៌មាន​លម្អិត​ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Marco Rubio និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន លោក Mike Waltz​សិន​។​ជាមួយគ្នា​នោះដែរ​សមាជិក​ព្រឹទ្ធសភា​ដែលមាន​ឥទ្ធិពល​មួយរូប​របស់​រុ​ស្ស៉ី នៅ​ថ្ងៃ​ពុធ ទី​១២ ខែមីនា បាន​បញ្ចេញមតិ​ជុំវិញ​សំណើ​បទ​ឈប់​បាញ់ ដែល​ព្រមព្រៀងគ្នា​រវាង​ក្រុមមន្ត្រី​អាមេរិក និង​អ៊ុយ​ក្រែ​ន ដោយ​និយាយថា កិច្ចព្រមព្រៀង​ណាមួយ​ស្តីពី​សង្គ្រាម​អ៊ុយ​ក្រែ​ន នឹង​ត្រូវតែ​ឈរលើ​លក្ខខណ្ឌ​របស់​ទីក្រុង​មូ​ស្គូ មិនមែន​របស់​ទីក្រុង​វ៉ា​ស៉ី​ន​តោន នោះទេ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ពុធ ទី​១២ ខែមីនា ឆ្នាំ​២០២៥​។​

​លោក Konstantin Kosachev ប្រធាន​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ​នៃ​ព្រឹទ្ធសភា​រុ​ស្ស៉ី បាន​និយាយ​ដូច្នេះ​ថា «​រុ​ស្ស៉ី​កំពុងតែ​ទទួលបាន​ភាព​រីកចម្រើន​លើ​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន ដូច្នេះ​វា​នឹង​ជា​រឿង​ខុសគ្នា​ជាមួយ​រុ​ស្ស៉ី​។ កិច្ចព្រមព្រៀង​ណាក៏ដោយ ត្រូវតែ​ផ្អែកលើ​លក្ខខណ្ឌ​របស់​យើង មិនមែន​របស់​អាមេរិក​នោះឡើយ​។ នេះ​មិនមែន​ជាការ​អួតអាង​ទេ ប៉ុន្តែ​ជាការ​យល់​ដឹងថា កិច្ចព្រមព្រៀង​ពិតប្រាកដ កំពុង​បន្ត​ស្ថិតក្រោម​ការសរសេរ នៅ​សមរភូមិ​មុខ​នៅឡើយ ហើយ​វា​ក៏​ជា​អ្វីដែល​ទីក្រុង​វ៉ា​ស៉ី​ន​តោន គួរតែ​យល់​ផងដែរ​»​។​


​បន្ទាប់ពី​កិច្ចប្រជុំ​ដែល​អ៊ុយ​ក្រែ​ន​ព្រម​តាម​អាមេរិក​ឈប់​បាញ់​៣០​ថ្ងៃ​កាលពី​ថ្ងៃទី​១១​មិនា​មក​នៅ​ថ្ងៃ​ពុធ ទី​១២ ខែមីនា យោធា​អ៊ុយ​ក្រែ​ន បាន​និយាយថា រុ​ស្ស៉ី​បាន​បាញ់​មី​ស៉ី​ល​៣​គ្រាប់ និង​យន្តហោះ​ដ្រូ​ន​១៣៣​គ្រឿង ក្នុងការ​វាយប្រហារ​កា​លពី​វេលាយប់​កន្លងទៅ ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​យោធា​អ៊ុយ​ក្រែ​ន បាន​អះអាងថា កងទ័ពអាកាស​របស់​ខ្លួន បាន​បាញ់​ទម្លាក់​ដ្រូ​ន​៩៨​គ្រឿង ហើយ​២០​គ្រឿង​ទៀត ត្រូវបាន​រារាំង​មិនឱ្យ​ហោះ​ទៅដល់​គោលដៅ តាមរយៈ​ប្រព័ន្ធ​ទប់ទល់​សង្គ្រាម​អេឡិចត្រូនិក​។ ទន្ទឹមគ្នានេះ អាជ្ញាធរ​អ៊ុយ​ក្រែ​ន បាន​និយាយថា ការវាយប្រហារ​ដោយ​មី​ស៉ី​ល​បា​លិ​ស្ទីគ​របស់​រុ​ស្ស៉ី លើ​ទីក្រុង​កំពង់ផែ Odesa ភាគខាងត្បូង បាន​បណ្តាលឱ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​ខូចខាត​កប៉ាល់​ដឹកជញ្ជូន​១​គ្រឿង​។​​កាលពី​ថ្ងៃ​អង្គា​រ៍​ទី​១០​មិនា មុន​ជំនួប​រវាង​ក្រុមមន្ត្រី​អ៊ុយ​ក្រែ​និង​អាមេរិក នៅ​ទីក្រុង Jeddah រុ​ស្ស៉ី​ក៏បាន​បាញ់​មី​ស៉ី​ល​បា​លិ​ស្ទីគ ១​គ្រាប់ រួមជាមួយ​ដ្រូ​ន​៧៩​គ្រឿង លើ​អ៊ុយ​ក្រែ​ន​ផងដែរ ខណៈ​អ៊ុយ​ក្រែ​ន​វិញ បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ធំ​បំផុត​លើ​រុ​ស្ស៉ី ជាមួយ​យន្តហោះ​ដ្រូ​ន​រហូតដល់​៣៣៧​គ្រឿង ជាហេតុ​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ យ៉ាងហោច​៣​នាក់​។​

​ដោយឡែក​ទាក់ទង​និង​កិច្ចព្រមព្រាងស​ន្តី​ភាព​ដែល​ដាក់ចេញ​ដោយ​អាមេរិក​នេះដែរ​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​លោក Sébastien Lecornu បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា បារាំង​នឹង​ប្រឆាំង​រាល់ «​ការរំលាយ​កងទ័ព​អ៊ុយ​ក្រែ​ន​» ក្រោយ​បទ​ឈប់​បាញ់ ដោយ​សង្កត់ធ្ងន់ថា យោធា​អ៊ុយ​ក្រែ​ន​ដ៏​រឹងមាំ​គឺ​ចាំបាច់​សម្រាប់​សន្តិសុខរ​បស់​ប្រទេស​។​​ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុង​ការជួបជុំ​ដ៏​កម្រ​មួយ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី​១១​ខែមីនា ដែលជា​កន្លែង​មេបញ្ជាការ​ការពារជាតិ​ជាង ៣០​រូប​មកពី​អង្គការ​ណា​តូ រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប ជប៉ុន និង​អូស្ត្រាលី បាន​ជួបប្រជុំគ្នា​ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ដែល​កំពុង​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន​ដោយ​គ្មាន​ភាគី​អាមេរិក​។​

​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង បាន​និយាយថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ម្តងទៀត​នៅទីនេះ​នៅ​ចំពោះមុខ​សារព័ត៌មាន​។ សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​ត្រូវតែ​មក​មុន​។ យើង​បដិសេធ​នូវ​រាល់​ការរំលាយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​»​។ លោក Lecornu បាន​បន្ថែមថា កងទ័ព​អ៊ុយ​ក្រែ​ន គឺជា​ការធានា​សន្តិសុខ​ដ៏​សំខាន់​។​​ដូចគ្នា​ដែរ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ក៏បាន​គាំទ្រ​គំនិត​នេះ​ផងដែរ ដោយ​ចាត់ទុក​ការទាមទារ​របស់​រុស្ស៊ី​ចំពោះ​ការរំលាយ​វត្តមាន​យោធា​របស់​អ៊ុយ​ក្រែ​ន​ថា​ជា​រឿង​ដែល​មិនអាច​ទទួលយកបាន​។ លោក​បាន​គូសបញ្ជាក់ថា លក្ខខណ្ឌ​បែបនេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន និង​មិនអាច​អត់ឱន​បាន​សម្រាប់​ទាំង​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​។​
​គួរ​បញ្ជាក់ថា នៅ​គ្រា​ដំបូង​នៃ​ការឈ្លានពាន​ពេញលេញ​របស់ខ្លួន រុស្ស៊ី​បានទាមទារ​ឲ្យ​អ៊ុយ​ក្រែ​ន​កាត់បន្ថយ​កងទ័ព​ឲ្យ​នៅសល់​ត្រឹម ៥០ ០០០​នាក់​។ ទន្ទឹម​នោះ ទីក្រុង​មូ​ស្គូ ក៏បាន​ឲ្យ​ទីក្រុង​កៀវ «​មិនត្រូវ​អភិវឌ្ឍ ផលិត ទិញ ឬ​ដាក់ពង្រាយ​អាវុធ​មី​ស៊ី​ល​គ្រប់​ប្រភេទ ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង ២៥០​គីឡូម៉ែត្រ​នៅលើ​ទឹកដី​របស់ខ្លួន​»​។​

​អ៊ុយ​ក្រែ​ន បានបញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ពី​តម្រូវ​ការធានា​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី​។​​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី ពីមុន​បាន​សង្កត់ធ្ងន់​ពី​តម្រូវការ​សម្រាប់​កងទ័ព​ចំនួន ១,៥​លាន​នាក់ ប្រសិនបើ​អ៊ុយ​ក្រែ​ន​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលទៅក្នុង​អង្គការ​ណា​តូ​។ យោងតាម​លោក ហ្សេ​លេន​ស្គី កងទ័ព​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​មាន​ចំនួន ៨៨០ ០០០​នាក់ ច្រើនជាងគេ​បំផុត​នៅ​អឺរ៉ុប​៕a arab us uy a uy arabia1 a uy army1