» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5790 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695961 នាក់

កូរ៉េខាងជើង ៖ ទណ្ឌកម្ម​អាមេរិក​មិន​ពាក់ព័ន្ធ​រឿង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ឡើយ

កូរ៉េខាងជើង ៖ ក្រោយពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយចំនួន​ប្រកាស​ចង់​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ដែលជា​ប្រធានាធិបតី ទទួលបាន​ពានរង្វាន់​សន្តិភាព Nobel ចំពោះ​ការដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បានប្រកាស​កាលពី​ថ្ងៃទី​៦​ឧសភា​ថា ទណ្ឌកម្ម​របស់អាមេរិក និង​លោក ដូ​ណា​ល់ ត្រាំ មិន​ពាក់ព័ន្ធ​នឹង​គោលបំណង​ក្នុងការ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះឡើយ​។ 

5aefb60a06646_1525659120_large-500x282

​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA បាន​ព្រមាន​ថា អាមេរិក​នាពេលនេះ​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​យល់ច្រឡំ​ហើយ​ដែលថា​រឿង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង ជា​លទ្ធផល​ចេញពី​ការដាក់​សម្ពាធ ក៏ដូចជា​ទណ្ឌកម្ម​នាពេល​កន្លងមក​។ "​សកម្មភាព​នេះ​គឺជា​បំណង​ដែលមាន​គ្រោះថ្នាក់ អាច​បំផ្លាញ​បរិយាកាស​នៃ​កិច្ចសន្ទនា​ដែល​ស្ទើរតែ​សម្រេច​ទៅហើយ និង​អាចធ្វើ​ឲ្យ​ស្ថានភាព​ត្រឡប់​ទៅ​អាក្រក់​ដូចដើម​វិញ​ក៏​ថា​បាន​" នេះ​ជាការ​ស្រង់​សម្ដី​មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់​របស់​សារព័ត៌មាន KCNA​។​

5aefb5d269919_1525659060_large-500x334
​សូមជម្រាបថា កិច្ចប្រជុំ​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង នឹងធ្វើ​ឡើង​នាពេល​ឆាប់ៗ​ខាងមុខ (​មិនទាន់​កំណត់ពេល​ច្បាស់​)​។ លោក ដូ​ណា​ល់ ត្រាំ បាន​កោតសរសើរ​ដំណើរការ​ឆ្ពោះទៅរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​លោក​នៅតែ​ព្រមាន​ថា អាមេរិក និង​សម្ពន្ធមិត្ត​នឹង​បន្ត​ដាក់​សម្ពាធ​ជា​អតិបរមា​នៅលើ​កូរ៉េខាងជើង​ដដែល​៕