» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8097 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698268 នាក់

អាមេរិក​បារាំង​អង់គ្លេស​បរិហា​ការធ្វើប្រជាមតិ​យក​ដី​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ភ្ជាប់​ចូល​រុស្ស៊ី​

​អ៊ុយ​ក្រែ​ន​៖ ថ្លែង​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​អង្គារ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក លោក Antony Blinken បាន​លើកឡើងថា សហរដ្ឋ​អាម៉េរិក​នឹងមិន​ទទួលស្គាល់​ផែន​ការធ្វើប្រជាមតិ​រប​ស់​រុស្ស៊ី នៅតាម​តំបន់​ខ្លះ​របស់​អ៊ុយ​ក្រែ​ន​នោះឡើយ ។​លោក​រដ្ឋមន្ត្រី Blinken មានប្រសាសន៍ ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក James Cleverly ថា "​សូម​ធ្វើការ​ពន្យល់​ខ្ញុំ​ឱ្យ​យល់​ជាង​នេះ​អំពី​ដំណើរ​ការធ្វើប្រជាមតិ ហើយ​ប្រសិនបើ​រុស្ស៊ី យក​លទ្ធផល​ប្រជាមតិ​ឡើងមក​គឺ​គ្រាន់តែ​ដើម្បី​បញ្ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​នោះទេ សហរដ្ឋ​អាម៉េរិក​នឹងមិន​ទទួលស្គាល់​ឡើយ​" ។ លោក​រដ្ឋមន្ត្រី Blinken បាន​បន្ថែម​ដោយ​ខ្លីៗ​ថា សកម្មភាព​របស់​ប្រធានាធិបតី​រុស្ស៊ី បាន​ស្តែង​ចេញពី "​ការប្រមាថ​មើលងាយ​ដល់​អង្គការសហប្រជាជាតិ​"​។a americ uy1

​កាលពី​ថ្ងៃ​អង្គារ ទី​២០ ខែកញ្ញា ដដែល​នេះដែរ រុស្ស៊ី​បាន​ចាត់តាំង​មេដឹកនាំ​មួយចំនួន​ឱ្យ​កាន់កាប់​តំបន់​ចំនួន ៤ របស់​អ៊ុយ​ក្រែ​ន ក្នុង​គម្រោង​កំណត់​ផែន​ការធ្វើប្រជាមតិ​ជុំវិញ​ការចូល​រួមជាមួយ​រុស្ស៊ី ហើយ​នេះ​នឹង​ជា​បញ្ហា​ប្រឈម​ជាមួយ​លោកខាងលិច​ដែល​អាច​បង្កឱ្យមាន​សង្គ្រាម​កាន់តែខ្លាំង​ឡើងៗ ក៏ដូចជា​ប្រឈម​ការ​ថ្កោលទោស​កាន់តែខ្លាំង​ពី​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​ខ្លួនឯង ។​ក្រៅពី​អាមេរិក​និង​អង់គ្លេស សារព័ត៌មាន France 24 បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២០ ខែកញ្ញា​ឲ្យ​ដឹង​ដែរ ថា ថ្លែង នៅក្នុង​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក លោក អែ​ម៉ា​ញ៉ែ​ល ម៉ា​ក្រុង (Emmanuel Macron) ប្រធានាធិបតី​បារាំង បានបញ្ជាក់ ថា សំណើ​ធ្វើ​ប្រជាមតិ នៅ​តំបន់​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​ការបង្ក​ហេតុ​ថ្មី​មួយ​បន្ថែមទៀត ក្រោយពេល រុស្ស៊ី បាន​ចូលលុកលុយ នៅក្នុង​ប្រទេសជិតខាង កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​។ លោក​ប្រធានាធិបតី បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ថា «​ប្រសិនបើ​គំនិត​ធ្វើ​ប្រជាមតិ នៅ​តំបន់​ដុន​បាស (Donbas) មិនមាន​សោកនាដកម្ម វា​ពិតជា​គួរឱ្យ​អស់សំណើច​ខ្លាំងណាស់​»​។​

​បុគ្គល​ជា​ឥស្សរជន​ដែល​គាំទ្រ​រុស្ស៊ី បានប្រកាស​ពី​ការធ្វើប្រជាមតិ​នៅ​ថ្ងៃទី ២៣ ដល់​ថ្ងៃទី​២៧ ខែកញ្ញា សម្រាប់​ខេត្ត​ចំនួន​៤ រួមមាន​ខេត្ត Luhansk, Donetsk, Kherson និង Zaporizhzhia ហើយ​តំបន់​ទាំងនេះ​ស្មើ ១៥% នៃ​ទឹកដី​អ៊ុយ​ក្រែ​ន​សរុប ឬ​តំបន់​ទាំង​៤​ខាងលើ មាន​ទំហំ​ស្មើ​ប្រទេស​ហុង​គ្រី ។​សម្រាប់​លោក ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពុ​ទីន វិញ​បាន​ធើ្វ​ការ​ថ្លែង​សារ​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ទៅកាន់​ពលរដ្ឋ​នៅ​ថ្ងៃ​ពុធ​នេះ​ជុំវិញ​ស្ថានការណ៍​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ឲ្យ​ដឹង​ពី​ផែនការ​ជ្រើស​កង​ទ​ព័ ស្របពេល​ដែល​ខាង​ចារកម្ម​លោកខាងលិច​បានឱ្យដឹង​ថា លោក​ពុ​ទីន​គ្រោង​នឹង​កំពុងតែ​រៀបចំ​កាត់​យក​ទឹកដី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​បន្ថែមទៀត​ជា​ផ្លូវការ តាមរយៈ​ការ​ធើ្វ​ប្រជាមតិ​ក្លែងក្លាយ​មួយ​ដែល​នឹង​រៀបចំឡើង​ដោយ​ក្រុម​មេដឹកនាំ​ផ្ដាច់ខ្លួន​នៅក្នុង​តំបន់ ដុន​បាស ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​។

​ខាង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បានចាត់ទុក​ផែនការ​ខាងលើនេះ​ថា ជា​រឿង​មួយ​ដែល​ធើ្វ​ឡើង​ដើម្បី​បង្វែរ​ស្ថានការណ៍​បច្ចុប្បន្ន​ដែល​ទាហាន​រុស្ស៊ី​កំពុង​បរាជ័យ​ជា​បន្តបន្ទាប់​នៅក្នុង​សមរភូមិ ក្រោម​ប្រតិបត្តិការ​វាយបក​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​កំពុង​តែមាន​សន្ទុះ​ខ្លាំង​។​ផែនការ​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី​នៅពេលនេះ គឺជា​សញ្ញា​អាក្រក់​ថ្មី​មួយទៀត​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន ស្រប​ពេលដែល​មន្ត្រី​វិមាន​ក្រឹម​ឡាំង​ធ្លាប់បាន​ព្រមាន​ថា រុស្ស៊ី​នឹង​ប្តេជ្ញាចិត្ត​ការពារ​ទឹកដី​ឧបសម្ព័ន្ធ​ទាំង​ប៉ុន្នា​ន​របស់ខ្លួន​ដោយ​ប្រើប្រាស់ "​គ្រប់​មធ្យោបាយ​ទាំងអស់​" ជា​សញ្ញា​ព្រមាន​ត្រង់ៗ​ទៅកាន់​បណ្ដា​ប្រទេស​លោកខាងលិច រួម​និង​ការព្រួយបារម្ភ​ថា​រុស្ស៊ី​អាច​នឹង​ធើ្វ​ការដាក់​ពង្រាយ​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន​នៅតាម​តំបន់​ទាំងនោះ​នៅ​ថ្ងៃ​អនាគត ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​អង្គការ​ណា​តូ​និង​សហរដ្ឋ​អាម៉េរិក​ដែល​ផ្តល់​ការ​គា​ទ្រំ​ដល់​អ៊ុយ​ក្រែ​ន​។

ទាក់ទងតំបន់ខាងលើក្រោយពី​អាជ្ញាធរ​ក្រុង​ម៉ូស្គូ​បាន​កាន់កាប់​មួយផ្នែក​កាលពី​ឆ្នាំ ២០១៤ នៅតាម​តំបន់ Luhansk និង Donetsk ដែល​បង្រួម​ចូលគ្នា​បង្កើតបានជា​តំបន់ Donbas នោះ ត្រូវបាន​រុស្ស៊ី ប្រកាស​ទទួលស្គាល់​កាលពី​ថ​ដ្ងៃ​ទី​២១​កុម្ភៈ​ថា​ជា​រដ្ឋ​ឯករាជ្យ​មុននឹង​បញ្ជា​ឲ្យ​កង​ទ​ព័​ចូលលុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី​២៤​កុម្ភៈ​២០២២​រហូតមកដល់​បច្ចុប្បន្ន​៕a americ uy a americ uy2 a americ uy3 a americ uy4 a americ uy5 

​