» ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6833 នាក់

ម្សិលមិញ 8227 នាក់

សរុប 14133714 នាក់

ដោយសារ​កា​រៀបចំ​ជើង​ព្រួល​ជាមុន​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃទី​២៤​មិនា​ឆ្នាំ​២០១៩​នៅ​ថៃ​អាចនឹង​បាន​ទៅលើ​លោក​ប្រា​យុទ្ធ​ចាន​អូ​ចា​រអា​ដែល​!?

 

​ថៃ​៖​នៅ​ថ្ងៃអាទិត្យ ២៤​មីនា​ខាងមុខនេះ ពលរដ្ឋ​ថៃ​នឹងត្រូវ​នាំគ្នា​ចេញទៅ​បោះឆ្នោត​លើកទីមួយ​ចាប់តាំងពី​មាន​រដ្ឋប្រហារ កាលពី​ឆ្នាំ​២០១៤​ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​របស់ខ្លួន​។ ការបោះឆ្នោត​មើលទៅ​ក្រោមរូបភាព​ប្រជាធិបតេយ្យ​តែបើ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ​មានតែ នៅលើ​ក្រដាស ប៉ុណ្ណោះ​បើ​ទោះ​មាន​គណបក្ស​ប្រមាណ​៨០​ចូលរួម​ក៏ដោយ​។ ព្រោះ ជាក់ស្តែង អ្វីៗ​ត្រូវបាន​ពួកយោធា​រៀបចំ​ទុកជា​ស្រេច​ទៅហើយ​ភាគរយ​ចាញ់​តិច​ណាស់ ។a bra yut 

តាមរយៈ​ការបង្កើត​គណបក្សនយោបាយ​ឈ្មោះថា គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ ដោយមាន​មេដឹកនាំ​របប​សឹក គឺ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។​​មេដឹកនាំ​យោធា​ថៃ​បានរៀបចំ​ជើង​ព្រួល​ទុកជា​ស្រេច ដើម្បី​ឲ្យ​គណបក្ស​របស់ខ្លួន​យក​ប្រៀប​លើ​គូប្រជែង តាំងពី​មិនទាន់​ចាប់ផ្តើម​បោះឆ្នោត​មកម្ល៉េះ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលជា​អ្នកទទួលខុសត្រូវ​រៀបចំ​ការបោះឆ្នោត ចាប់តាំងពី​ការ​ពុះ​ចែក​មណ្ឌលបោះឆ្នោត ការចុះឈ្មោះ​បេក្ខជន ការចាត់ចែង​ការបោះឆ្នោត រហូត​ទៅដល់​ការរាប់​សន្លឹកឆ្នោត និង​ប្រកាស​លទ្ធផល​បោះឆ្នោត ក៏ត្រូវ​តែងតាំងឡើង​ដោយ​របប​សឹក​។ ចំណែក​ប្រព័ន្ធ​បោះឆ្នោត​ក៏ត្រូវ​របប​សឹក​កែប្រែ តាមរយៈ​រដ្ឋធម្មនុញ្ញ​ថ្មី កាលពី​ឆ្នាំ​២០១៧ ដែល​របប​សឹក​ខ្លួនឯង​ជា​អ្នក​តាក់តែងឡើង​។

​នៅក្នុង​ការកែប្រែ​ប្រព័ន្ធ​បោះឆ្នោត​នេះ គេ​សង្កេតឃើញ​មាន​ចំណុច​ដ៏​សំខាន់​ពីរ ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ មានការ​លម្អៀង​ខ្លាំង​ទៅខាង​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចារ​។​

​ទីមួយ​៖ ចំនួន​តំណាងរាស្ត្រ​ដែល​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​ជា​ឯកត្តនាម​តាម​មណ្ឌល ត្រូវ​កាត់បន្ថយ​ពី ៣៧៥ មក​នៅត្រឹម ៣៥០​។ ចំណែកឯ​ចំនួន​តំណាងរាស្ត្រ​ដែល​ជ្រើសរើស​ចេញពី​បញ្ជី​របស់​គណបក្ស​តាម​ប្រព័ន្ធ​សមាមាត្រ ត្រូវ​បង្កើន​ពី ១២៥ ទៅ ១៥០​។ វិធី​គណនា​ចំនួន​អាសនៈ​តាម​ប្រព័ន្ធ​សមាមាត្រ​នេះ ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ផងដែរ​។ ទាំងអស់នេះ វា​អាច​ផ្តល់​អំណោយផល​ទៅដល់​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ និង​គណបក្ស​តូចៗ​ផ្សេងទៀត ដែល​មិនសូវមាន​សំឡេងគាំទ្រ​ច្រើន​នៅ​ទូទាំងប្រទេស ហើយ​ផ្ទុយទៅវិញ វា​អាច​កាត់បន្ថយ​ឥទ្ធិពល​គណបក្ស​ភឿ​ថៃ​របស់​ក្រុម​លោក​ថាក់ស៊ីន​ឬ​គនបក្ស​ផ្សេងៗ​ដូចជា​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​អា​ភិ​សិទ្ធ ដែល​ធ្លាប់មាន​សំឡេងគាំទ្រ​ថ្នាក់ជាតិ​ច្រើន​។​

​កាសែត​បាងកក​ប៉ុស្តិ៍​បាន​វាយតម្លៃថា​៖ ប្រសិនបើ​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​២៤​មីនា​ខាងមុខនេះ គណបក្ស​ភឿ​ថៃ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ស្មើនឹង​កាលពី​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១១ នោះ​ការគិត​បែងចែក​អ​សនៈ​តាម​ប្រព័ន្ធ​បោះឆ្នោត​ថ្មី​រៀប​ដោយ​យោធា​នេះ នឹងធ្វើ​ឲ្យ​គណបក្ស​ភឿ​ថៃ​បាត់បង់​អាសនៈ​រហូតដល់​ទៅ ៤១​ឯណោះ បើ​ធៀប​នឹង​ប្រព័ន្ធ​បោះឆ្នោត​ឆ្នាំ​២០១១​។​

​ទី​ពីរ​៖ គឺ​តួនាទី​របស់​ព្រឹទ្ធសភា នៅក្នុង​ការតែងតាំង​នាយករដ្ឋមន្ត្រី​។ យោងតាម​រដ្ឋធម្មនុញ្ញ​ថ្មី នាយករដ្ឋមន្ត្រី​ត្រូវ​តែងតាំងឡើង ដោយ​ឆ្លងកាត់​ការបោះឆ្នោត​អនុម័ត​យល់ព្រម​ពី​សំណាក់​រដ្ឋសភា​ផង និង​ពី​សំណាក់​ព្រឹទ្ធសភា​ផង​។ រដ្ឋសភា​មាន​សមាជិក​សរុប ៥០០​នាក់ ដែល​កើតចេញពី​ការបោះឆ្នោត នៅ​ថ្ងៃអាទិត្យ ២៤​មីនា​ខាងមុខនេះ​។ ចំណែកឯ​ព្រឹទ្ធសភា​វិញ មាន​សមាជិក​សរុប ២៥០​នាក់ ដែល​សុទ្ធតែ​កើតចេញពី​ការតែងតាំង​ដោយ​របប​សឹក​ខ្លួនឯង​ផ្ទាល់ ដោយ​មិន​ឆ្លងកាត់​ការបោះឆ្នោត​។​

នេះ​មានន័យថា មិនទាន់​បោះឆ្នោត​ផង លោក​ប្រា​យុទ្ធ ចាន់​អូ​ចា និង​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ មាន​សំឡេងគាំទ្រ​ចំនួន ២៥០​សំឡេង​រួចជាស្រេច​ទៅហើយ ដើម្បី​បង្កើត​រដ្ឋាភិបាល​។​ព្រោះ​ចង់​ឬ​មិន​ចង់ សមាជិក​ព្រឹទ្ធសភា​ទាំង ២៥០​រូបនេះ ប្រាកដជា​នឹង​គាំទ្រ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ ដូច្នេះ នៅក្នុង​ការបោះឆ្នោត នៅ​ថ្ងៃអាទិត្យ ២៤​មីនា​នេះ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា និង​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់​របស់លោក ត្រូវការ​ឈ្នះឆ្នោត​បាន​តំណាងរាស្ត្រ​ត្រឹមតែ ១២៦​រូប​ទៀត​ប៉ុណ្ណោះ ក្នុងចំណោម​តំណាងរាស្ត្រ​សរុប​ទាំង ៥០០​រូប ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ហើយ​បន្ត​កាន់អំណាច​ត​ទៅមុខទៀត​។​

​សម្រាប់​លោក​លោក​អា​ភិ​ស៊ីត វេចា​ជីវ៉ា អតីត​នាយករដ្ឋមន្ត្រី​ដែលជា​បេក្ខជន​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​វិញ​។ រហូតមកទល់​ពេលនេះ លោក​អា​ភិ​ស៊ីត​តែងតែបាន​អះអាងថា លោក និង​គណបក្ស​ប្រជាធិបតេយ្យ​មិន​គាំទ្រ​លោក​ប្រា​យុទ្ធ​នោះទេ ហើយក៏​មិន​ចង់​ឲ្យ​របប​សឹក​នៅ​បន្ត​កាន់អំណាច​នោះដែរ គឺ​ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែលមាន​នយោបាយ​តាមបែប​ប្រជាធិបតេយ្យ​សេរី​។ ក៏ប៉ុន្តែ ដោយសារតែ​កន្លងមក គេ​ធ្លាប់​ឃើញ​គណបក្ស​ប្រជាធិបតេយ្យ​ជា​អ្នកប្រឆាំង​ខ្លាំង​ទល់នឹង​ក្រុម​លោក​ថាក់ស៊ីន ហើយ​ធ្លាប់មាន​ជំហរ​នៅ​ខាង​កងទ័ព គេ​ក៏​មិន​ប្រាកដ ១០០% ថា នៅក្រោយ​ការបោះឆ្នោត លោក​អា​ភិ​ស៊ីត​នឹងមិន​ទៅ​ចាប់ដៃ​ជាមួយ​លោក​ប្រា​យុទ្ធ​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយគ្នា​នោះទេ​។​

​លោក​ថា​ណា​ថុ​ន ជឹ​ង​រុងរឿង​គិត (ธนาธร จึงรุ่งเรืองกิจ) ជា​សេដ្ឋី​វ័យ ៤០​ឆ្នាំ រកស៊ី​ខាង​លក់​គ្រឿង​ឡាន មាន​លុយរាប់​សឹ​ប​លាន​ដុល្លារ ជា​បេក្ខជន​សម្រាប់​គណបក្ស​អ​ណា​ខុ​ត​ម៉ៃ​ដែល​ទើបនឹង​បង្កើត​ថ្មី​។ គណបក្ស​នេះ​មាន​ប្រជាប្រិយភាព​ខ្ពស់​នៅ​ថ្នាក់ជាតិ​ក្នុង​ស្រទាប់​យុវវ័យ តែដោយសារ​ជា​គណបក្ស​ទើបនឹង​បង្កើត​ថ្មី ដូច្នេះ គេ​ពិបាក​នឹង​ប៉ាន់ស្មាន​អំពី​កម្លាំង​នយោបាយ​នៅតាម​មណ្ឌល​នីមួយៗ ហើយ​ពិបាក​នឹង​ព្យាករ​ថា តើ​នឹង​អាច​ឈ្នះ​បាន​អាសនៈ​នៅក្នុង​ការបោះឆ្នោត​ថ្ងៃអាទិត្យ ទី​២៤ មីនា​បាន​ប៉ុន្មាន​?​។ ប៉ុន្តែ​ទូទៅ​គេ​ប្រមើល​ទុក​ថា លោក​ថា​ណា​ថុ​ន និង​គណបក្ស​របស់លោក​អាច​នឹង​ដើរតួនាទី​សំខាន់​(
​ជា​កូនជញ្ជីង​)​នៅក្នុង​ការចរចា​បង្កើត​រដ្ឋាភិបាលចម្រុះ​។ តែ​លោ​កថា​ណា​ថុ​ន ជឹ​ង​រុងរឿង​គិត​មាន​ជំហរ​ប្រឆាំង​ដាច់ខាត​នឹង​របប​សឹក​។​ចឹ​ង គេ​កំពុង​សំឡឹងមើល​អំពី​លទ្ធភាព​ដែល​គាត់​អាច​នឹង​ទៅ​ចាប់​ដៃគូ​ជាមួយនឹង​គណបក្ស​ភឿ​ថៃ និង​គណបក្ស​ផ្សេងទៀត​ដែលមាន​នយោបាយ​ប្រឆាំងនឹង​របប​សឹក​ដូចគ្នា​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ ឬ​យ៉ាងហោចណាស់​បង្កើតជា​កម្លាំង​នយោបាយ​ប្រឆាំង​ខ្លាំង​មួយ ប្រសិនបើ​លោក​ប្រា​យុទ្ធ​ធ្វើជា​នាយករដ្ឋមន្ត្រី​។​

​សម្រាប់​គណបក្ស គណបក្ស​ភឿ​ថៃ ដែល​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីនដែលមានលោកស្រីស៊ុនដារ៉ាត​កេយុរ៉ាផាន់( Khunying Sudarat Keyuraphan)ជាបេក្ខជននាយករដ្ឋមន្ត្រី ឬ​គណបក្ស​ផ្សេងទៀត​ដែល​ប្រឆាំងនឹង​របប​សឹក​វិញ​ពួកគេ ត្រូវការ​ឈ្នះឆ្នោត​បាន​តំណាងរាស្ត្រ​យ៉ាងតិច ៣៧៦​រូប ក្នុងចំណោម ៥០០​រូប ទើប​អាចបង្កើត​រដ្ឋាភិបាល​បាន​។​a bra yut5 a bra yut1 a bra yut3 a bra yut2