» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10533 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700704 នាក់

រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​ជួប​មេដឹកនាំ​ក្រុម​ស៊ី​រី ថ្មី បំណង​ចង់​ឲ្យ​រំលាយ​ក្រុប​សកម្មប្រយុទ្ធ​ឃឹ​ដ​?!


​ប្រទេស​ស៊ី​រី​៖ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក​ហា​កាន់​ហ្វី​ដាន​( Hakan Fidan) បាន​ជួប​ជាមួយ​មេដឹកនាំ​ក្រុម​ហា​យ៉ា​ត​តារៀ​អាល​សាំ​( Hayat Tahrir al-Sham (HTS) )​លោក​អាំ​ម៉េ​ដ​អាល់​ស្សា​រ៉ា​( Ahmed al-Sharaa) ហៅ​អា​ប៊ូ​ម៉ូ​ហា​ម៉េ​ដ​អាល់​ចូឡា​នី​( Abu Mohammed al-Golani) នៅ​ទីក្រុង​ដា​ម៉ាស​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ការដួលរលំ​របប លោក​បា​ស្សា​អា​ឡា​សាដ​( Bashar al-Assad )​កាលពី​ពីរ​សប្តាហ៍​មុន​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​។​a turky serya 

​កាលពី​ថ្ងៃ​សុក្រទី២០ធ្នូប្រធានាធិបតី​តួ​ក​គី លោកតា​យិ​ប​អេ​ដូ​ហ្កា​ន់​( Tayyip Erdogan )​បានប្រកាសថា តួ​ក​គី​នឹង​ជួយ​រដ្ឋបាល​ថ្មី​របស់​ស៊ី​រី​បង្កើត​រចនាសម្ព័ន្ធ​រដ្ឋ និង​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ឲ្យ​។ លោក Erdogan បន្ថែមថា លោក Fidan នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ដា​ម៉ាស ដើម្បី​ពិភាក្សា​អំពី​រឿងនេះ​។ លោក Ibrahim Kalin ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ MIT របស់​តួ​ក​គី ក៏បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ដា​ម៉ាស​កាលពី​ថ្ងៃទី ១២ ខែធ្នូ ក្រោយ​ការដួលរលំ​របស់លោក Assad ផងដែរ​។​

​តួ​ក​គី​ជា​ប្រទេស​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំងនឹង​លោក Assad អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ស្វាគមន៍​ការបញ្ចប់​ការគ្រប់គ្រង​របស់​គ្រួសារ​លោក Assad បន្ទាប់ពី​សង្គ្រាមស៊ីវិល​រយៈពេល ១៣ ឆ្នាំ​។ តួ​ក​គី​ក៏បាន​ទទួល​ជនភៀសខ្លួន​ស៊ី​រី​រាប់លាន​នាក់ និង​សង្ឃឹមថា​ពួកគេ​នឹង​អាច​វិលត្រឡប់​ទៅកាន់​មាតុភូមិ​វិញ​។​​សូមបញ្ជាក់ថា​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​( France 24 )​រដ្ឋមន្ត្រីការបរទេស​តួ​ក​តី លោក​ហ្វី​ដាន​( Fidan )​បាន​និយាយថា ជម្រើស​ដែល​ពេញចិត្ត​របស់​តួ​ក​គី​គឺ​សម្រាប់​រដ្ឋបាល​ថ្មី​នៅ​ទីក្រុង​ដា​ម៉ាស​ដើម្បី​ដោះស្រាយ​បញ្ហា​ស្របតាម​ការឯកភាព​ទឹកដី អធិបតេយ្យភាព និង​បូរណភាព​របស់​ប្រទេស​ស៊ី​រី ដោយ​បន្ថែមថា YPG គួរតែ​ត្រូវបាន​រំសាយ​ភ្លាមៗ​។​​លោក​បាន​មានប្រសាសន៍ថា​៖«​ប្រសិនបើ​វា​មិនកើត​ឡើង​ទេ យើង​ត្រូវតែ​ការពារ​សន្តិសុខ​ជាតិ​របស់​យើង​

​គួរ​បញ្ជាក់ថា ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​តួ​ក​គី និង​មេដឹកនាំ​ក្រុមប្រឆាំង​ស៊ី​រី HTS នេះ កើតឡើង​ចំពេល​មានការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី រវាង​យុទ្ធជន​ស៊ី​រី​ដែល​គាំទ្រ​ដោយ​តួ​ក​គី និង​កងជីវពល YPG ជនជាតិ​ឃឺ​ដ ដែលជា​ផ្នែក​មួយ​នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។ តែ​ទីក្រុង​អង់កា​រ៉ា​ចាត់ទុក YPG ជា​អង្គការ​ភេរ​វករ​។​
​រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី បានបញ្ជាក់​មុននេះ​ថា តួ​ក​គី​ជឿជាក់ថា មេដឹកនាំ​ថ្មី​របស់​ស៊ី​រី រួមទាំង​ក្រុម​ប្រដាប់អាវុធ​ជាតិ​ស៊ី​រី (SNA) ដែល​តួ​ក​គី​គាំទ្រ នឹង​ជំរុញ​ក្រុម YPG ចេញពី​ទឹកដី​ដែល​ពួកគេ​កាន់កាប់​នៅ​ភាគ​ឦសាន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៉ី​រី SANA បានឱ្យដឹងថា អ្នក​ដឹក​ថ្មី​នៅ​ស៉ី​រី​បានតែងតាំង​រដ្ឋមន្ត្រីការបរទេស​ម្នាក់ ខណៈដែល​ពួកគេ​កំពុង​ស្វែងរក​ការកសាង​ទំនាក់​ទំនងជា​អន្តរជាតិ ពីរ​សប្តាហ៍​បន្ទាប់ពី​ផ្តួលរំលំ​របប​លោក Bashar al-Assad​។ នេះ​បេ​ី​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែធ្នូ ឆ្នាំ ២០២៤​។​លោក Shibani អាយុ ៣៧​ឆ្នាំ​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Damascus ហេ​ី​យ​ពីមុន​ធ្លាប់​ដឹកនាំ​នាយកដ្ឋាន​នយោបាយ​រប​ស់​ក្រុម​ឧទ្ទាម ក្នុង​ខេត្ត Idlib ភាគ​ពាយ័ព្យ​ប្រទេស​ស៉ី​រី​។

​អ្នកដឹកនាំ​ថ្មី​របស់​ប្រទេស​ស៊ី​រី បានតែងតាំង​ប្រមុខ​ស្ថាប័ន​សំខាន់​របស់​ប្រទេស​ស៊ី​រី ក្នុងនោះ​មានការ​តែងតាំង​លោក Murhaf Abu Qasra ដែលជា​តួអង្គ​សំខាន់​ក្នុងការ​ដឹកនាំ​ឡោមព័ទ្ធ​ទម្លាក់​លោក Bashar al-Assad ជា​រដ្ឋមន្ត្រី​ការពារជាតិ​ស៊ី​រី ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី Sana​។​ លោក Ahmed al-Sharaa ដែល​គេ​ស្គាល់​ថា អា​បូ​ម៉ូ​ហា​ម៉េ​ដ​អាល់​ចូឡា​នី​( Abu Mohammed al-Golani) ប្រទេស​ស៉ី​រី ឥឡូវនេះ​បាន​ចូលរួម​យ៉ាងសកម្ម ជាមួយ​គណៈប្រតិភូ​បរទេស រួមទាំង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​បេសកជន​ស៉ី​រី​របស់​អង្គការសហប្រជាជាតិ និង​អ្នកការទូត​ជាន់ខ្ពស់​អាមេរិក​។ លោក Sharaa បានបង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការធ្វើទំនាក់ទំនង​ការទូត​ជាមួយ​បេសកជន​អន្តរជាតិ ដោយ​និយាយថា ការផ្តោត​សំខាន់​របស់លោក​គឺ​លើ​ការកសាង​ឡើងវិញ និង​ការសម្រេចបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហេ​ី​យ​ថា​មិន​ចាប់អារម្មណ៍​ក្នុងការ​ចូលរួម​ជម្លោះ​ថ្មី​នោះទេ​។​

​ទោះបី​មាន​មន្ទិល​ខ្លាំង​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស ជនជាតិភាគតិច និង​អនាគត​តំបន់​ពាក់កណ្តាល​ស្វ័យ​ត​គួ​ដ​ឌី​ស្ថាន​នៅ​ខាងជើង​ស៊ី​រី ក្រោយពី​របប​បា​ស្ហា​អាល់​អាសាដ​រលំ​ទៅ​ក៏ដោយ ក៏​ក្រុម​បស្ចិម​លោក​ស្វះស្វែង​ភ្ជាប់​ទំនាក់ទំនង​ជាមួយរ​ដ្ឋា​ភិ​បាល​ស៊ី​រី​ថ្មី ដើម្បី​ស្តារ​ប្រទេស​នេះ​ឡើងវិញ​។​​បន្ទាប់ពី​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ នៅ​ថ្ងៃ​សុក្រ​ទី​២០​ធ្នូ​នេះ ប្រតិភូ​ការទូត​អាមេរិក​មួយក្រុម​ដំបូង បាន​ទៅដល់​ក្រុង​ដា​ម៉ាស​។ បេស​កក​ជន​ផ្លូវការ​អាមេរិក​បាន​ជួបពិភាក្សា​ជាមួយ អា​ប៊ូ ម៉ូ​ហា​ម៉េ​ដ អាល់ ចូឡា​នី បុរស​ខ្លាំង​ថ្មី​របស់​ស៊ី​រី ។ ជំនួប​វិជ្ជមាន លទ្ធផល​វិជ្ជមាន​ខ្លាំង​ដែរ​។ នេះ​បើតាម​សំដី​របស់​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ស៊ី​រី​ថ្មី​ដែល​មិន​បញ្ចេញ​ឈ្មោះ​។​

​ក្រៅ​អំពី​បញ្ហា​ភេរវ​និយម ជំនួប​រវាង​ប្រតិភូ​អាមេរិក​និង​អាល់​ចូឡា​នី ក៏​ទំនង​ផ្តោតទៅលើ ប្រធានបទ​គួ​ដ​ឌី​ស្ថាន​ដែល​គ្រប់គ្រង​តំបន់​ភាគ​ខាងជើង​ស៊ី​រី តែ​ប្រឆាំងនឹង​រដ្ឋាភិបាល​ស៊ី​រី​ថ្មី​។ ក្រុម​គួ​ដ​ឌី​ស្ថាន​ស៊ី​រី បានទទួល​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​ជា​រហូតមក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ចលនា​ជី​ហាត​អ៊ីស្លាម​។​ខណៈពេលដែល​អ៊ីរ៉ង់ និង​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​របប​ដឹក​នាំបា​ស្ហា​អាល់ អាសាដ ចាប់ផ្តើម​ដកខ្លួន​ថយ​បណ្តើរៗ​ចេញពី​ស៊ី​រី​។ នៅ​ថ្ងៃ​ចន្ទ រុស្ស៊ី​ប្រកាស​ដក​មន្ត្រី​ទូត​មួយចំនួន​ចេញពី​ដា​ម៉ាស និង​ដក​កងទ័ព​របស់ខ្លួន​ចេញពី​មូលដ្ឋាន​ទ័ពអាកាស និង​ជើង​ទឹក ប្រចាំការ​នៅ​ស៊ី​រី​។ អ៊ីរ៉ង់​ឯណោះ​វិញ បានប្រកាស​រង់ចាំ​ពេលវេលា​សមរម្យ ដើម្បី​ត្រលប់​ទៅ​បើកទ្វារ​ស្ថានទូត​របស់ខ្លួន​ឡើងវិញ​។ ស្ថានទូត​អ៊ីរ៉ង់​ដែល​រង​ការបំផ្លាញ​ខ្ទេចខ្ទីរ​ដោយសារ​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ដែល​ចោទ​អ៊ីរ៉ង់​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ផ្តល់ជំនួយ​យោធា ជួយ​ការពារ​របប​បា​ស្ហា អាល់​អាសាដ​រហូតមក​។​

​ចំណែក​នាយិកា​ទីភ្នាក់ងារ​អន្តោប្រវេសន៍​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ដែល​ទើប​ត្រលប់​មកពី​ស៊ី​រី​វិញ យល់ថា​ដើម្បី​ស្ថាបនា​ប្រទេស​ស៊ី​រី​ឡើងវិញ គេ​ត្រូវតែ​គិតគូរ​លើក​ទណ្ឌកម្ម​អន្តរជាតិ​ទាំងឡាយ (​មាន​ជាអាទិ៍​ទណ្ឌកម្ម​អាមេរិក អង្គការសហប្រជាជាតិ ...) ចេញពី​ស៊ី​រី និង​ពី​សមាជិក​រដ្ឋាភិបាល​អ​ន្ត​រកា​ល​នេះ​ខ្លះ ព្រោះ​ទណ្ឌកម្ម​ជះឥទ្ធិពល​អាក្រក់​ខ្លាំង​លើ​ប្រទេស​ទាំងមូល និង​ពិសេស​លើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ងាយ​រងគ្រោះ​។ នេះ​បើតាម​តំណាង​អង្គការសហប្រជាជាតិ​ដដែល​ដែល​ជំ​រុញឱ្យ​អាជ្ញាធរ​ស៊ី​រី​ថ្មី​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​ស៊ី​រី កុំ​ចុះចាញ់​សម្ពាធ​របស់​ក្រុម​បក្ស​អ៊ីស្លាម​ជ្រុលនិយម​។

​នៅ​ថ្ងៃអាទិត្យ​ទី​១៥​ធ្នូ បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​ធ្វើដំណើរ​ទៅដល់​រដ្ឋធានី​ដា​ម៉ាស ក្នុងខណៈ​ពេលដែល​បារាំង និង​តួ​ក​គី នៅ​ដើម​សប្តាហ៍​នេះ​បាន​ត្រលប់​ទៅ​បង្ហូតទង់ជាតិ​នៅ​ស្ថានទូត​រៀងៗ​ខ្លួន​បន្ទាប់ពី​អវត្តមាន​ជាង​១០​ឆ្នាំ នៅ​ស៊ី​រី​។ ក្រោយពី​របប​បា​ស្ហា អាល់​អាសាដ​ដួលរលំ សម្ព័ន្ធមិត្ត​រុស្ស៊ី និង​អ៊ីរ៉ង់​ដកខ្លួន​ថយ ចំណែក អាមេរិក និង​អង់គ្លេស​ប្រកាស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​ស៊ី​រី​ថ្មី ដែល​គ្មាន​អ្នកណា​ក្រៅពី​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម​ជ្រុលនិយម Hayat Tahrir Al-Sham ដែល​អាមេរិក​នៅតែ​ចាត់ទុកជា​ក្រុម​ភេរវ​និយម និង​ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។

​អាជ្ញាធរ​ស៊ី​រី​ថ្មី​ដឹកនាំ​ដោយ​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម Hayat Tahir al-Sham (HTS) ធ្លាប់​និយាយ​បើកដៃ​ស្វា​គម​គ្រប់​ប្រទេស​ដើម្បី​ជួយ​កសាង​ស្តារ​ស៊ី​រី​ដែល​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​សង្គ្រាមស៊ីវិល​ជាង​១៣​ឆ្នាំ​។ រដ្ឋអំណាច​ថ្មី​របស់​ស៊ី​រី អះអាងថា ត្រូវ​ជាមួយ​គ្រប់គ្នា ប៉ុន្តែ ទំនង​មិនអាច​ចុះសម្រុង​ល្អូកល្អើន​ជាមួយ​អ៊ីរ៉ង់ និង​រុស្ស៊ី ព្រោះ​ប្រទេស​ទាំងពីរ ជា​អ្នកគាំទ្រ ជួយឧបត្ថម្ភ​របប​បា​ស្ហា អាល់​អាសាដ​ឲ្យ​មាន​កម្លាំងយោធា​វាយប្រហារ​ទៅលើ​ក្រុម​ឧទ្ទាម​កន្លងមក​។ ម្យ៉ាង បើ​បោះដៃ​ជាមួយ​រុស្ស៊ី នោះ​ក្រុម​ឧទ្ទាម​ខ្លាច​ថា រុស្ស៊ី​នឹង​អាច​នាំយក​គ្រួសារ​លោ​កក​អាសាដ​មក​ដឹកនាំ​ស៊ី​រី​សាជាថ្មី​។​

​ដោយសារ​ការដកខ្លួន​របស់​អ៊ីរ៉ង់ និង​រុស្ស៊ី ប្រទេស​លោកខាងលិច បាន​ឆ្លៀត​រំកិល​កូនអុក​របស់ខ្លួន​ទៅក្នុង​ទឹកដី​ស៊ី​រី​។ នៅពេល​តួ​ក​គី​បាន​ប្រយោជន៍​ច្រើន​ជាពិសេស​ភូមិសាស្ត្រ​នយោបាយ និង​យោធា​នៅក្នុង​ទឹកដី​ស៊ី​រី ប្រទេស​លោកខាងលិច ដូចជា​បារាំង អង់គ្លេស ឬ​អាល្លឺម៉ង់ សង្ឃឹម​កសាង​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ស៊ី​រី ដើម្បី​បញ្ឈឺចិត្ត​រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​បាត់បង់​ឥទ្ធិពល​សឹង​ទាំងស្រុង​នៅ​ស៊ី​រី ដោយសារតែ​ការដួលរលំ​អំណាច​របស់លោក​បា​ស្ហា អាល់​អាសាដ​។ លោកខាងលិច​អាច​ប្រើប្រាស់​ស្ថានការណ៍ នយោបាយ​ក្រឡាប់ចាក់​នេះ ទៅ​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ក្នុង​ការចរចា​នុយក្លេអ៊ែរ​យោធា​របស់​អ៊ីរ៉ង់​។​

​ទាំង​ចលនា​ប្រដាប់អាវុធ Hayat Tahrir Al-Sham និង​មេដឹកនាំ ឈ្មោះ Ahmed Hussein al Charaa ដែលមាន​ឈ្មោះ​ដើម​ក្នុង​ជួរ​កងទ័ព​ថា Abou Mohammed al Joulani សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​តាំងពី​ឆ្នាំ ២០១៤​។ មូលហេតុ គឺ​ក្រុម​នេះ​ដែល​ធ្លាប់មាន​ឈ្មោះថា រណសិរ្ស នូ​ស្រា​ធ្លាប់ជា​សាខា​មួយ​របស់​ក្រុម​អាល់​កៃ​ដា ដែល​ជាប់​ក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ទន្ទឹមគ្នា​នឹង​ក្រុម​ជី​ហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​។​

​ទោះ​ប្រកាស​កាត់​ផ្តាច់ទំនាក់ទំនង​ពី​អាល់​កៃ​ដា និង​ប្តូរ​ឈ្មោះ​ចេញពី​រណសិរ្ស​នូ​ស្រា ប៉ុន្តែ ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ដែល​ផ្តួលរំលំ​អំណាច​ប្រធានាធិបតី​ស៊ី​រី​នៅ​ដើមខែ​ធ្នូ​នេះ នៅតែ​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​អាមេរិក និង​អង្គការសហប្រជាជាតិ ដោយសារតែ​ក្រុម​នេះ​នៅ​បន្តសកម្មភាព​ភេរវ​និយម​នៅ​ទឹកដី​ស៊ី​រី​។ ចំណែក​មេដឹកនាំ​របស់​ក្រុម​នេះ គឺ Abou Mohammed al Joulani​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ភេរវ​និយម​ដែល​អាមេរិក​តាម​ចាប់ខ្លួន និង​ប្រកាស​ផ្តល់រ​ង្វាន់ ១០​លាន​ដុល្លារ​ដល់​អ្នក​ផ្តល់ព័ត៌មាន​ឈានទៅដល់​ការចាប់ខ្លួន​មេខ្លោង​ស៊ី​រី​។​a siry leader jolany 

 


​