» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5510 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695681 នាក់

គិ​ម​ជុង​អ៊ុន​បញ្ជា​ឲ្យ ផលិត​មី​ស៊ី​ល និង​គ្រាប់កាំភ្លើង​ថែម ពេល​កូរ៉េខាងត្បូង​តម្លើង​ការធ្វើ​សមយុទ្ធ​!

ឧបទ្វីប​កូរ៉េ៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​សីហា​ថា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា​រោងចក្រ​យោធា​សំខាន់ៗ រួមទាំង​រោងចក្រ​ផលិត​កាំជ្រួច​មី​ស៊ី​ល​យុទ្ធសាស្ត្រ​ផងដែរ​។ លោក​គីម បាន​អំពាវនាវ​ឱ្យ​ផលិត​មី​ស៊ី​ល និង​គ្រាប់កាំភ្លើង​ធំ ដើម្បីឱ្យ​ប្រទេស​នេះ​ទទួលបាន​អំណាច​យោធា​ដ៏​លើសលប់ និង​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​។​a korea north2 (1)  

តាមការកតសម្គាល់ការ​ក្អេងក្អាង​របស់​មេដឹកនាំ​កូរ៉េខាងជើង​នេះ​គឺ​ដោយសារ​មាន​បង្អែក​ប្រទេស​ធំ​ពីរ​គឺ​ចិន​និង​រុស្ស៊ី​។​ជាក់ស្តែង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង ដែល​ដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ឆ្លើយឆ្លង​គ្នា​តាម​សំបុត្រ​នៅ​ថ្ងៃ​អង្គារ​ទី​១៥ ខែសីហា​នេះ អម​ជាមួយ​ការសន្យា​ថា​នឹង​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ឆ្ពោះទៅរក​អ្វីដែល​លោក គីម ហៅថា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​»​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បានឱ្យដឹង​ទៀតថា​ការឆ្លើយ​ឆ្លង​សំបុត្រ​ខាងលើ​ធ្វើឡើង​នាឱកាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៧៨ នៃ​ការរំដោះ​កូរ៉េ​ចេញពី អាណានិគម​ជប៉ុន (​ឆ្នាំ​១៩១០-១៩៤៥) ដែល​នៅ​កូរ៉េខាងត្បូង​ក៏​ត្រូវបាន​ចាត់ទុកជា​ថ្ងៃបុណ្យ​ជាតិ​មួយ​ផងដែរ​។ នៅក្នុង​សំបុត្រ​ផ្ញើ​ទៅកាន់​លោក ពូ​ទីន លោក គីម បាន​និយាយថា​ទំនាក់ទំនង​មិត្តភាព​រវាង​កូរ៉េខាងជើង​នឹង​រុ​ស្ស៉ី​ត្រូវបាន​បង្កើតឡើង​នៅក្នុង​សង្គ្រាមលោកលើកទី​២ ជាមួយ​ជ័យជម្នះ​លើ​ជប៉ុន​។​​លោក គីម បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​ពិតជា​មាន​ជំនឿ​ចិត្ត​យ៉ាងរឹងមាំ​ថា ទំនាក់ទំនង​មិត្តភាព​និង​សាមគ្គីភាព​…​នឹង​ត្រូវបាន​អភិវឌ្ឍ​បន្ថែម​ឆ្ពោះទៅកាន់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង ស្របទៅតាម​តម្រូវការ​នៃ​យុគ​សម័យថ្មី​។ ប្រទេស​ទាំង​២​នឹង​ទទួលបាន​ជ័យជម្នះ​ជា​រៀងរហូត ក៏ដូចជា​គាំទ្រ​ពេញទំហឹង និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ទៅវិញទៅមក​នៅក្នុង​ទិសដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ និង​បុព្វហេតុ​រួម​»​។​

​ជាការ​ឆ្លើយតប​នឹង​លោក​គីម លោក ពូ​ទីន ក៏បាន​សន្យា​ដែរ​ថា​នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២ ព្រមទាំង​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ សម្រាប់​សុខុមាលភាព​នៃ​ប្រជាជន​ប្រទេស​ទាំង​២ និង​ស្ថិរភាព ព្រមទាំង​សន្តិសុខ​នៅលើ​តំបន់​ឧបទ្វីប​កូរ៉េ​និង​តំបន់​អាស៊ី​ឦសាន​ទាំងមូល​។ គួររំលឹកថា កាលពីពេល​ថ្មីៗ​លោក គីម ជុង​អ៊ុន បាន​ដកហូត​តំណែង​ឧ​ត្ត​ម​សេនីយ៍​យោធា​កំពូល ហើយ​បាន​អំពាវនាវ​ឱ្យ​បង្កើន​ការត្រៀមខ្លួន​បន្ថែមទៀត​ក្នុងករណី​ផ្ទុះ​សង្គ្រាម ជំរុញ​ការផលិត​អាវុធ និង​ការពង្រីក​សមយុទ្ធ​យោធា​។​

​ដោយឡែក​ប្រទេស កូរ៉េខាងត្បូង និង​សហរដ្ឋ​អាម៉េរិក កាលពីដើម​សប្តាហ៍​នេះ​វិញ បានប្រកាសថា ប្រជាជាតិ​ទាំងពីរ​នឹងធ្វើ​សមយុទ្ធ​រដូវក្តៅ​មួយ​ឈ្មោះថា អ្នកការពារ​សេរីភាព​អ៊ុ​ល​ឈី (Ulchi Freedom Guardian) នៅ​ចន្លោះ​ថ្ងៃទី​២១ រហូតដល់​ថ្ងៃទី​៣១ ខែសីហា ដើម្បី​បង្កើន​សមត្ថភាព​របស់​សម្ព័ន្ធមិត្ត​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការវិវត្តន៍​នៃ​ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​លពី​សំណាក់​ប្រទេស​កូរ៉េខាងជើង ។​សមយុទ្ធ​នៅ​ឆ្នាំនេះ​នឹងធ្វើ​ឡើង​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន ដោយ​ប្រមូលផ្តុំ​កងទ័ព​មកពី​ភាគី​ទាំងពីរ រហូតដល់​រាប់ម៉ឺន​នាក់ បន្ថែម​ពីនេះ ក៏​រួមមាន​វត្តមាន​ចូលរួម​ពី​តាម​រដ្ឋ​សមាជិក​មួយចំនួន​នៃ​បញ្ជាការ​អង្គការសហប្រជាជាតិ សម្រាប់​កម្មវិធី​ហ្វឹកហ្វឺន​ប្រមាណ ៣០ កន្លែង នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គសេនាធិកា​រ​ចម្រុះ​កូរ៉េខាងត្បូង (JCS ) ។

ប្រទេស​កូរ៉េខាងជើង បាន​បរិហារ​សមយុទ្ធ​យោធា​របស់​កូរ៉េខាងត្បូង​-​សហរដ្ឋ​អាម៉េរិក (​និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​) ថា​ជាការ​ហាត់​សម​សម្រាប់​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ ។​ការប្រកាស​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន បាន​ទៅ​ទស្សនកិច្ច​នៅ​រោងចក្រ​យោធា​សំខាន់ៗ​កាលពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន (11 ខែសីហា​) ដោយ​កាលនោះ លោក​បាន​អំពាវនាវ​ឱ្យ​បន្ថែម​ការផលិត​មី​ស៊ី​ល​ជា​បន្តទៀត ដើម្បី​ជួយ​ធានា​ដល់ "​អំណាច​យោធា​ដ៏​លើសលប់​របស់​កូរ៉េខាងជើង​" និង​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ជាដើម ៕a korea north1 
​