» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8760 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698931 នាក់

បន្ទាប់ពី​ចិន​បញ្ជូន​យន្តហោះ​គម្រាម​តៃវ៉ាន​អាមេរិក​បញ្ជូន​កង​នាវា​ដឹក​យន្តហោះ​ទៅ​សមុទ្ទ​តៃវ៉ាន់​

 

​អាមេរិក​ចិន​៖ កង​នាវា​ដឹក​យន្តហោះ​របស់​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​នាវាចម្បាំង USS Theodore Roosevelt បាន​បើកចូលទៅ​កាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង ក្នុង​គោលដៅ​លើកកម្ពស់ “​សិទ្ធិសេរីភាព​នាវាចរណ៍​ក្នុង​ដែនសមុទ្រ​” ខណៈពេលដែល​ភាព​តានតឹង​រវាង​ចិន​និង​តៃវ៉ាន់ បាន​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់ទី​ក្រុង​វ៉ាស៊ីនតោន​។a china navy us1

​ទីបញ្ជាការ​សហរដ្ឋអាមេរិក​ឥណ្ឌូ​ប៉ាស៊ីហ្វិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កង​នាវា​របស់ខ្លួន​បានធ្វើ​ដំណើរ​ចូលដល់​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ គឺ​នៅ​ថ្ងៃ​ដែល​តៃវ៉ាន់​បាន​រាយការណ៍​ពី​ការ​លុកលុយ​ដ៏​ធំ​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​យន្តហោះ​ចម្បាំង​របស់​ចិន​សរុប​ចំនួន ១៣​គ្រឿង ដែល​បើក​ចូលទៅក្នុង​តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់ ក្បែរ​កោះ Pratas ។

សូមបញ្ជាក់ថា​កងទ័ព​អាកាស​តៃវ៉ាន់​បានចេញ​ការព្រមាន បន្ទាប់ពី​ចិន​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​ខ្លួន​ចំនួន ៨ គ្រឿង យន្ដហោះ​ចម្បាំង ៤ គ្រឿង និង​យន្តហោះ​វាយប្រហារ​នាវាមុជទឹក ១ ចូលទៅ​រំលោភ​ដល់​ភាគ​និរតី​នៃ​តំបន់​ការពារ​ដែនអាកាស​រប​ស់​តៃវ៉ាន់​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។ នៅ​ថ្ងៃទី​២៤​មករា ចិន​បាន​បញ្ជូន​យន្តហោះ​យោធា​ចំនួន ១៦ គ្រឿង​ទៀត​មកកាន់​តំបន់​ខាងលើ បង្ខំ​ឱ្យ​កងទ័ពអាកាស​តៃវ៉ាន់​ដាក់​ពង្រឹងកម្លាំង​ការពារ​។​

​លោក Antony Blinken ដែលជា​រដ្ឋលេខាធិការ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទើប​ឡើងកាន់តំណែង​ថ្មី លោក ចូ បៃ​ដិ​ន ក៏បាន​លើកឡើង​កាលពី​ថ្ងៃ​អង្គា​រ៍​កន្លងទៅ​ថា «​គ្មានអ្វី​ត្រូវ​សង្ស័យ​នោះទេ ថា​ចិន​គឺ​ប្រទេស​បង្កបញ្ហា​ប្រឈម​ដ៏​ខ្លាំង​បំផុត ដល់​សហរដ្ឋអាមេរិក ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក​»​។​សម្រាប់ ប្រទេស​ចិន​វិញ​តែង​ត្អូញត្អែរ​ម្តង​ហើយ​ម្តងទៀត អំពី​នាវា​កងទ័ពជើងទឹករ​បស់​អាមេរិក​ដែល​បើកចូលទៅ​ជិត​កោះ ដែល​គ្រប់គ្រង​ដោយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ និង​តៃវ៉ាន់ សុទ្ធតែ​អះអាងថា​វា​ជា​ដែនទឹក​របស់ខ្លួន​។

​តែ ក្រសួងការបរទេស​អា​មេ​រិ​ក​កាលពី​ថ្ងៃ​សៅរ៍​បានលើកឡើង ខណៈ​មានការ​ព្រួយបារម្ភ​ពី​ការប៉ុនប៉ង​ជា​បន្តបន្ទាប់​របស់​ចិន ដើម្បី​បំភិតបំភ័យ​តៃវ៉ាន់ និង​ប្រទេសជិតខាង​របស់​តៃវ៉ាន់​ដូច្នេះ​ថា​៖ “​យើង​ស្នើ​ទទូច​ឱ្យ​ចិន​បញ្ឈប់​សម្ពាធ​ខាង​យោធា​ការទូត និង​សេដ្ឋកិច្ច​របស់ខ្លួន​ប្រឆាំងនឹង​កោះ​តៃវ៉ាន់​ជាបន្ទាន់ ហើយ​ផ្ទុយទៅវិញ​ធ្វើការ​ពិភាក្សា​ទ្វេភាគី​ដោយ​យោគយល់ និង​រលូន​ជាមួយ​អ្នកតំណាង​តៃវ៉ាន់​”​។a china navy us a china navy us2 

​