» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4206 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982897 នាក់

មេបក្ស​អាណា​គ​ត​ម៉ៃ​ដឹកនាំ​កម្លាំង​យុវជន​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ប្រា​យុទ្ធ​!

 

​ប្រទេស​៖ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ធ្នូ​ទីក្រុង​បាងកក​លេ​ចេញ​នូវ​បាតុកម្ម​ធំ​មួយ និង​ជា​លើកដំបូង រាប់​ចាប់តាំងពី​ការបោះឆ្នោតជាតិ​នា​ខែមីនា​កន្លងមក​។ បាតុកម្ម​ដឹកនាំ​ដោយ​ថា​ណា​ថន ជា​សេដ្ឋី​វ័យក្មេង និង​ជា​មេបក្ស​ប្រឆាំង​ល្បីឈ្មោះ​ថៃ “​អ​ណា​ខុ​ត​ម៉ៃ​”​គឺជា​ការសាកល្បង​ថ្មី​មួយ​របស់​ក្រុមយុវជន​ថៃ ដើម្បី​បង្ហាញ​នូវ​ការមិន​ពេញចិត្ត​របស់​ពួកគេ ទៅកាន់​រដ្ឋាភិបាល ដែលមាន​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ជា​មេដឹកនាំ​។a thana thon

មេបក្ស​ប្រឆាំង លោក​ថា​ណា​ថន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ដោយសារតែ​លោក​មើលឃើញថា ក្រុម​យោធា​ថៃ នៅតែ​បង្កើន​យុទ្ធនាការ​របស់ខ្លួន​ធ្វើបាប ក្រុម​អ្នកប្រឆាំង​នៅក្នុង​ប្រទេស​។​

​អាជ្ញាធរ​ថៃ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP កងកម្លាំង​ប៉ូលិស​ប្រមាណ​ជា ១៥០ នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ទីប្រជុំជន​សំខាន់ៗ ក្នុង​ទីក្រុង​បាងកក ដើម្បី​រក្សា​សន្តិសុខ​។ អធិការរង​ក្រុង​បាងកក​លោក​សុំ​ប្រា​សុង​យិន​ធ​ម័​( Somprasong Yenthuam )​បាន​ឲ្យ​ដឹងថា ប្រសិនបើ​បាតុកម្ម​នេះ មាន​របៀបរៀបរយ និង​ធ្វើ​ដោយ​មិន​រំលោភច្បាប់​ណាមួយ​នោះទេ ក្រុមបាតុករ អាច​បន្តធ្វើ​វា​ទៅមុខទៀត​បាន​។ តែ​ជាមួយគ្នានេះ អធិការរង​ក្រុង​បាងកក ក៏បាន​និយាយ​ដែរ​ថា គណបក្ស​អ​ណា​ខុ​ត​ម៉ៃ មិន​បានទទួល​ការអនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​នោះឡើយ​។​

​សូមបញ្ជាក់ថា គណបក្សប្រឆាំង អ​ណា​ខុ​ត​ម៉ៃ របស់លោក​ថា​ណា​ថន ទទួល​សំឡេងគាំទ្រ​ជាង ៦ លាន ពោលគឺ​ជាប់​លេខ​រៀង​ទី​៣ នៅក្នុង​ការបោះឆ្នោត កាលពី​ខែមីនា​កន្លង​។ ក្រោយ​ការបោះឆ្នោត​កាលពី​ខែមីនា ឆ្នាំ​២០១៩​នេះ លោក ថា​ណា​ថន បាន​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​ចំនួន​៦​ផ្សេងទៀត ដើម្បី​ត្រៀម​យកឈ្នះ​គណបក្សកាន់អំណាច​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា​។​​បើ​បូករួម​ជាមួយ​ប្រជាប្រិយភាព​របស់លោក ថា​ណា​ថន និង​គណបក្ស​ចំនួន​៦​ផ្សេងទៀត ភាគរយ​កាន់តែ​ខ្ពស់​ថា ជាង​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា​។​

​អ្នកគាំទ្រ​លោក​ថា​ណា​ថន ភាគច្រើន គឺជា​ក្រុមយុវជន ដែល​ធុញទ្រាន់ នឹង​តួនាទី​របស់​ពួកយោធា ក្នុង​ឆាកនយោបាយ​ថៃ​។ ប្រជាប្រិយភាព របស់លោក​ថា​ណា​ថន មាន​កើនឡើង​ខ្លាំង ដែល​ធ្វើ​ឲ្យ​គេ​ជឿថា​គណបក្ស​នេះ​គឺជា​បន្លា​ក្នុង កែវភ្នែក​របស់​យោធា​ថៃ​។​ប្រធាន​គណបក្ស​ដែល​ត្រូវ​តុលា​ការដក​អាសនៈ​សភា​រូបនេះ បាន​និយាយថា ” ដល់ពេល​យើង​ត្រូវ​បញ្ចេញ​សំឡេង​ប្រជាជន​ឱ្យ​ខ្លាំងៗ ដើម្បីឱ្យ​អ្នកកាន់អំណាច​អាច​ស្តាប់​បាន​។

ប្រសិនបើ​អ្នក​យល់ស្រប​ជាមួយ​ខ្ញុំ​ថា យើង​ជា​ប្រជាជន ត្រូវតែ​ក្រោកឈរ ហើយ​អំពាវនាវ​រក​ភាពស្របច្បាប់​យុត្តិធម៌ និង​សមភាព​នៅក្នុង​សង្គម​នោះ សូម​មកជួប​ខ្ញុំ​នៅ​ថ្ងៃទី​១៤​ខែធ្នូ “​។​​ការអំពាវនាវ​របស់​លោក​ធ្វើឡើង​បន្ទាប់ពី​ការសម្រេច​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ស្នើឱ្យ​តុលាការ​ធម្មនុញ្ញ​រំសាយ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​ដោយ​ផ្អែកលើ​ហេតុផល​ថា​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ខ្លួន​បានទទួល​យកប្រាក់​កម្ចី​១៩១​លាន​បាត ពី​លោ​កថា​ណា​ថន សម្រាប់​ចំណាយ​លើ​យុទ្ធនាការ​បោះឆ្នោត​របស់​ខ្លួន​។​

​តុលាការ​ធម្មនុញ្ញ​ក៏បាន​ដកតំណែង​សមាជិកសភា​ពី​មហាសេដ្ឋី​វ័យក្មេង​រូបនេះ កាលពី​ខែ​មុន​ដោយសារ​មាន​បណ្តឹង​ថា​លោក​នៅ​រក្សា​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នៅពេល​លោក​ចុះ​បេក្ខភាព​របស់លោក​សម្រាប់​ការបោះឆ្នោត​សកល​នៅ​ខែមីនា​។​​កាលពី​ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ក្រុម​យោធា​ថៃ ធ្លាប់បាន​ចោទប្រកាន់​លោក​ថា​ណា​ថន ពីបទ​ចង់​បះបោរ​។ ក៏ប៉ុន្តែ មេដឹកនាំ​បក្សប្រឆាំង​វ័យ ៤១ ឆ្នាំ​រូបនេះ បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ករណី​ប្រឆាំងនឹង​រូបលោក ហើយ​និង​គណបក្ស​អ​ណា​ខុ​ត​ម៉ៃ ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​តែប៉ុណ្ណោះ​៕a thai ocm1 a thanun a thanun2 a thanun3