» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8804 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698975 នាក់

ថ្ងៃ​បើក​ប្រទេស​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​នៅ​ក្រុង​បាងកក អ៊ូអរ​ឡើងវិញ

 

​ប្រទេស​ថៃ​៖ នៅ​ថ្ងៃ​ចន្ទ​ទី​១​វិច្ឆិកា​នេះ សម្រាប់​ការបើក​ប្រទេស​ឡើងវិញ​​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ពេញលេញ ដែល​មក​តាម​ជើងហោះហើរ​មកពី​ប្រទេស​ចំនួន ៦៣ ដែលមាន​ហានិភ័យ​ទាប​បានធ្វើ​ឲ្យ​ព្រលានយន្តហោះ​ធំ​របស់​ថៃ សុវណ្ណ​ភូមិ ។​a air thai1 


​ជើងហោះហើរ​ដំបូង​ទៅដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ គឺ All Nippon Airways ជើងហោះហើរ NH 805 ពី​ទីក្រុង​តូ​ក្យូ ដោយមាន​ជនបរទេស ១១ នាក់ និង​ជនជាតិ​ថៃ ៣២ នាក់​នៅលើ​យន្តហោះ​។ បន្ទាប់មក ជើងហោះហើរ​អន្តរជាតិ Thai Airways TG 931 ពី​ទីក្រុង​ប៉ារីស នៅ​ម៉ោង ៦​ព្រឹក​។​

​អ្នកដំណើរ​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ Covid-19 យ៉ាង​តឹងរ៉ឹង​ដោយ​បុគ្គលិក​ព្រលានយន្តហោះ ដែល​ពាក់​ឈុត PPE ដែល​បាន​ត្រួតពិនិត្យ​ឯកសារ​ធ្វើដំណើរ​របស់​ពួកគេ​។​​អ្នកគ្រប់គ្រង​ទូទៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ លោក Kittipong Kittikachorn បានឱ្យដឹងថា ជើងហោះហើរ​សរុប​ចំនួន ៦១​ជើង គ្រោង​នឹង​មកដល់​នៅ​ថ្ងៃ​ចន្ទ ទី​១ ខែវិច្ឆិកា​នេះ ដែល​ភាគច្រើន​មកពី​អឺរ៉ុប​ដោយមាន​អ្នកដំណើរ​ប្រហែល ៣.០០០​នាក់ ក្នុងនោះ​មាន​ជនបរទេស​ចំនួន ២.៣០០ នាក់ ហើយ​ក្រៅពីនោះ​ជា​ពលរដ្ឋ​ថៃ​ត្រឡប់​ពី​បរទេស​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ថា​ណា​កន​វ៉ាង​ប៊ូ​ន​កុង​ចា​ណា​( Thanakorn Wangboonkongchana) បាន​និយាយថា នៅ​ចន្លោះ​ថ្ងៃ​ចន្ទ​ទី​១​វិច្ឆិកា​ដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ជើងហោះហើរ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ២៧ នឹង​មកដល់ និង​ចាក​ចេញពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ជាមួយនឹង​អ្នកដំណើរ​សរុប​ចំនួន ១៥.២៣០​នាក់​។​​សូមបញ្ជាក់ថា​តាម​ក្រសួងសុខាភិបាល​ថៃ​មកទល់ពេលនេះ​ថៃ​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជិត ៨០​លាន​ដូ​ស​ហើយ ប៉ុន្តែ​មាន​មនុស្សពេញវ័យ​តែ ៤២%​ប៉ុណ្ណោះ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​ស​។​​ពាក់ព័ន្ធ​ការឆ្លង​កូ​វីដ​-១៩ ក្រសួងសុខាភិបាល​ថៃ​នៅ​ថ្ងៃ​ចន្ទ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន ៨,១៦៥​ករណី​បន្ថែមទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​ក្រៅពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន​អ្នកជំងឺ​ចំនួន ៥៥​នាក់​បន្ថែមទៀត ក៏​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ផងដែរ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ដូចគ្នា ខណៈ​អ្នកជំងឺ​ចំនួន ៩,៥៧៤​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១,៩២០,១៨៩​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ១៩,២៦០​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ ១,៨០១,៧០២​នាក់​។ គិត​ត្រឹម​ពេលនេះ ថៃ​បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 សរុប ៧៤.៨១​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ៣០.៤២​លាន​នាក់ (៤៣.៥% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស​a air thai 



​