» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7070 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697241 នាក់

តាមសំណើប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងថ្វាយឋានៈម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជថ្វាយសម្តេចសង្ឃរាជនន្ទង៉ែត

ភ្នំពេញ​៖​ប្រមាណ​៩​ខែ ក្រោយ​ការចូល​ទិវង្គត​របស់​សម្តេចព្រះសង្ឃរាជ​ចាស់ ទេព វង្ស ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​តាម​សណើរ​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​ឧ​ត្ត​ម​ទីប្រឹក្សា​មហាក្សត្រ​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២៤ បានចេញ​ព្រះរាជក្រឹត្យ​ថ្វាយ​ព្រះ​ឋានៈ​ដល់​សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត ដែលមាន​តួនាទី​ជា​សម្តេចព្រះ​សង្ឃនាយក ជា​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជ​នៃ​ប្រទេស​កម្ពុជា​គណៈមហានិកាយ​។a monk nun nget4

​ករណី​យ៍​នេះ​សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​បានបញ្ជាក់​នៅក្នុង​ពិធី​បើក​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣២ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៤ បានទូល​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ពន្យារពេល និង​ស្នើ​ឲ្យ​ជនរួមជាតិ​យោគយល់ ដោយ​ទុក​ពេលវេលា​បន្តិច ព្រោះ​ការតែងតាំង​សម្តេចព្រះ​មហាសង្ឃរាជ មិនមាន​ភាព​បន្ទាន់​ពេក​នោះទេ​។​
​ភ្ជាប់​ជាមួយនឹង​ការតែងតាំង​សម្តេចព្រះសង្ឃរាជ ន​ន្ទ ង៉ែត ជា​សម្តេចព្រះសង្ឃរាជ​ថ្មី​នៃ​កម្ពុជា​ក៏មាន មន្ត្រី​សង្ឃ​ជាន់ខ្ពស់​៤​អង្គ ក៏ត្រូវ​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ថ្វាយ​ឋានៈ​ផងដែរ ។​

សម្តេចព្រះ​ពោធិ​វង្ស អំ លឹម​ហេង ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​ជា​សម្តេចព្រះ​មហាសុមេធាធិបតី សម្តេចព្រះ​សង្ឃនាយក​គ​ណៈ​មហានិកាយ ជំនួស​សម្តេច ន​ន្ទ ង៉ែត ដែល​ឡើង​ព្រះ​ឋានៈ​ជា​សម្តេចព្រះសង្ឃរាជ​។ មន្ត្រី​សង្ឃ​ជាន់ខ្ពស់​៣​អង្គ​ផ្សេងទៀត​មាន​សម្តេច ណ​យ ច្រឹ​ក សម្តេច មួង រ៉ា សម្តេច ឃឹម សន ក៏ត្រូវ​ឡើង​ឋានៈ​ផងដែរ ជា​សង្ឃ​នាយករង​ទី​១ ទី​២ និង​ទី​៣ នៃ​គណៈមហានិកាយ​កម្ពុជា​។​
​សូម​រំលឹកថា​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​ព្រះ​ជរាពាធ​ក្នុង​ព្រះ​ជន្មាយុ ៩៣​ព្រះវស្សា​នៅ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ​។​
​ព្រះ​បរមសព​សម្តេច​សង្ឃរា​ជ ទេព វង្ស ត្រូវបាន​រដ្ឋាភិបាល​រៀបចំ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បន្ទាប់ពី​តម្កល់​អស់​រយៈ ១០០​ថ្ងៃ​៕a monk nun nget a monk nun nget5 
​