» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5164 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695335 នាក់

បន្ទាប់ពី​បាត់​សកម្មភាព​មួយរយៈ​ធំ​អាជ្ញាធរ​សវនកម្ម​ជាតិ ចេញមក​ផ្សព្វផ្សាយ «​ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»

​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ អាជ្ញាធរ​សវនកម្ម​ជាតិ រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ «​ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» នៅ​ខេត្តបាត់ដំបង ។ លោក​បណ្ឌិត សួន សិទ្ធី អគ្គសវនកររង តំណាង​លោកស្រី​បណ្ឌិត សោម គីម​សួគ៌ អគ្គសវនករ នៃ​អាជ្ញាធ​សវនកម្ម​ជាតិ និង​មានការ​ចូលរួម​ពី​លោក អេ សា​រុម សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក ផេង សិទ្ធី អភិបាលរង តំណាង​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បាន​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​នេះ​។​a auditer2 


​លោក​បណ្ឌិត សួន សិទ្ធី បាន​គូសបញ្ជាក់ថា អង្គសិក្ខាសាលា​នាពេលនេះ មាន​គោលដៅ​ប​ញ្ច្រា​ប និង​បង្កើន​ការយល់ដឹង​អំពី​តួនាទី និង​ភារកិច្ច​សវនកម្ម​ផ្ទៃក្រៅ​រាជរដ្ឋាភិបាល ដែល​អនុវត្ត​មុខងារ​នេះ​ដោយ អាជ្ញាធរ​សវនកម្ម​ជាតិ ជូន​ដល់​មន្ត្រីរាជការ​ដែល​បំពេញការងារ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ទទួលបាន​ការគាំទ្រ និង​កិច្ចសហការ​កាន់តែ​ល្អប្រសើរ​។ យន្តការ​នេះ នឹង​ជួយ​អាជ្ញាធរ​សវនកម្ម​ជាតិ​អនុវត្ត​ការងារ​សវនកម្ម​ប្រកប ដោយ​គុណភាព​ខ្ពស់ ក្នុងការ​សម្រេច​គោលបំណង​ធ្វើ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ និង​ចូលរួមចំណែក​កាត់បន្ថយ និង​ទប់ស្កាត់​នូវ​រាល់​កំហុសឆ្គង​លើ​ការគ្រប់គ្រង និង​ប្រើប្រាស់​ថវិកាជាតិ ការគ្រប់គ្រង​ធនធាន​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​ឈានទៅ​បង្កើន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​

​លោក​បណ្ឌិត ព្រហ្ម វិចិត្រ​សុ​ភ័​ណ្ឌ អគ្គលេខាធិការរង និង​ជា​គ្រូ​ឧទ្ទេសនាម នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បានធ្វើ​បទឧទ្ទេសនាម «​ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»
​ដោយ​កំណត់​លើ ៤ ចំណុច សំខាន់ៗ រួមមាន​៖*​ទី​១-​សាវតា​ស្ថាប័ន​អាជ្ញាធរ​សវនកម្ម​ជាតិ*​ទី​២-​ហេតុអ្វី​ត្រូវមាន​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា*​ទី​៣-​ខ្លឹមសារ​នៃ​ច្បាប់​សវនកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា*​ទី​៤-​ស្តង់ដារ​សវនកម្ម​សាធារណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​មន្ត្រីរាជការ និង​កង​ម្លាំ​ង​ប្រដាប់អាវុធ ព្រមទាំង​មន្ត្រី​ថ្នាក់ក្រុង​/​ស្រុក សង្កាត់​/​ឃុំ ទាំងអស់ ចំណុះ​រដ្ឋបាល​ខេត្តបាត់ដំបង​។​

​លោក​បណ្ឌិត​បាន​បន្តថា អាជ្ញាធរ​សវនកម្ម​ជាតិ គឺជា​ស្ថាប័ន​សាធារណៈ​ឯករាជ្យ​អំពី​កិច្ចប្រតិបត្តិការ​ការងា​រ​និង​មាន​ភារកិច្ច​ធ្វើ ការត្រួតពិនិត្យ និង​ផ្តល់​អនុសាសន៍​កែតម្រូវ លើ​រាល់​កំហុសឆ្គង​របស់​អង្គភាព​រង​សវនកម្ម ព្រមទាំង​ផ្ញើរ​របាយការណ៍​សវន​កម្ម​ជូន​ស្ថាប័ន​នីតិប្បញ្ញត្តិ ពោលគឺ រដ្ឋសភា និង​ព្រឹទ្ធសភា និង​ចម្លងជូន​រាជរដ្ឋាភិបាល ហើយ​របាយការណ៍​សវ​ន​កម្ម​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​លោក​បណ្ឌិត សួន សិទ្ធី បាន​ឲ្យ​ដឹងថា​៖ការធ្វើ​សវនកម្ម​មាន​ទាំង​ថ្នាក់ជាតិ មាន​ស្ថាប័ន ក្រសួង​នានា​នៃ​រាជរដ្ឋាភិបាល ទៅតាម​ច្បាប់​បាន​កំណត់ទុក​រួចហើយ និង​ថ្នាក់ក្រោម​ជាតិ មាន​ខេត្ត​មន្ទីរ​អង្គភាព​រដ្ឋ​នានា ក៏ដូចជា​ក្រុមហ៊ុន​ឯកជន នានា​គ្រប់​ប្រភេទ សូម្បីតែ​អង្គភាព​អគ្គសវនកម្ម​ខ្លួនឯង​បើ​មាន​ភាពមិនប្រក្រតី ថ្នាក់លើ​ត្រូវ​ជាតិ ត្រូវបង្កើត​គណៈកម្មកា​រ​ពិសេស​ចុះ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ខ្លួនឯង ដើម្បី​ជំរុញ​ឲ្យ​មាន​តម្លាភាព​ផងដែរ​.។មានការកត់សម្គាល់ថាតាំងពីបង្កើតមកអាជ្ញាធរ​សវនកម្ម​ជាតិមិនដែលឃើញបានធ្វើសកម្មភាពអ្វីជាចំហរសម្រាប់ទប់ស្កាត់អំពើរពុករលួយការរមលោភសិទ្ធក្នុងការងាររដ្ឋបាលនោះទេគឺមានតែធ្វើការងារស្ងាត់ជារបាយការណ៍ម៉ាៗតែប៉ុណ្ណុះ។នេះបើតាមមតិអ្នកច្បាប់និយាយ៕a auditer1 a auditer3 

​