» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7655 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697826 នាក់

សម្តេច​តេ​ជោ ៖ ហេតុអ្វី​ខ្ញុំ​គ្មាន​សិទ្ធិ​ដើម្បី​ឲ្យ​កូន​ខ្ញុំ​កាន់តំណែង​នេះ​តំណែង​នោះ​?

 


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទ​ជា​សំនួរ​អំពី​ការតែងតាំង​លោក​ហ៊ុន​ម៉ា​ណែ​ត​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថា «​ហេតុអ្វី​ខ្ញុំ​គ្មាន​សិទ្ធិ​ដើម្បី​ឲ្យ​កូន​ខ្ញុំ​កាន់តំណែង​នេះ​តំណែង​នោះ​? តើ​ខ្ញុំ​ត្រូវ​បាត់បង់​សិទ្ធិ​?»​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកឡើង​បែបនេះ​ក្នុងឱកាស​ចូលរួម​សន្និសីទ​អន្តរជាតិ លើក​ទី ២៧ ស្តីពី អនាគត​របស់​អាស៊ី ក្រោម​មូលបទ​«​ការកំណត់​ឡើងវិញ​នូវ​តួនាទី​របស់​ទ្វីបអាស៊ី នៅក្នុង​ពិភពលោក​ដែល​បែកខ្ញែក​» ថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ ២០២២ តាមរយៈ​ប្រព័ន្ធ​វីដេអូ ។a hun manet prim1

​តាមរយៈ​សំនួរ​ដែល​លើកឡើង​ឡើង ថា លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបានតែងតាំង​ជា​អ្នក​បន្តវេន តើ​ពេលណា​ដែល​ត្រូវ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ?​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា បញ្ជាក់ថា «​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ជា​ផ្លូវ​ការណ៍​រួចហើយ​អំពី​អនាគត និង​បេក្ខភាព​ដែល​ត្រូវ​បន្តវេន ដែល​ពេលណា​នោះ គឺ​ទុក​បញ្ហា​នេះ​មួយអន្លើ ហើយ​ការបោះឆ្នោត​ខាងមុខនេះ ខ្ញុំ​នៅតែ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ហើយ​កូនប្រុស​របស់ខ្ញុំ​ជា​បេក្ខជន​បន្តវេន ដែល​ត្រូវ​បានទទួល​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​រួចហើយ សម្រាប់​ពេលវេលា​ពេលណា​អាស្រ័យទៅលើ​ស្ថានភាព​ជាក់ស្ដែង​ដែល​មកដល់​»​។​

​សម្ដេច​តេ​ជោ បញ្ជាក់ថា «​សម្រាប់​អ្នក​តិះ​ទាន​សូម​បន្ត​តិះ​ទាន​ត​ទៀត​ចុះ »​។ សម្តេច​បញ្ជាក់ថា «​យើងខ្ញុំ​នៅទីនេះ​ប្រើប្រាស់​ការបោះឆ្នោត ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត វា​មិនមែន​បាត់ ហ៊ុន ម៉ា​ណែ​ត​នោះទេ គឺ​បាត់​ទាំង ហ៊ុន សែន តែម្ដង ដូច្នេះ​យើង​ប្រើ​វិធី​បោះឆ្នោត​មាន​អ្វីដែល​ខុស ខ្ញុំ​មាន​សិទ្ធិ​បណ្ដុះបណ្ដាល​កូន​របស់ខ្ញុំ​មិនមែន​បណ្ដុះបណ្ដាល​ឱ្យក្លាយ​ទៅជា​មេចោរ​ទេ ធ្វើជា​មនុស្ស​គ្មាន​អ្នកណា​ចង់ឱ្យ​កូនៗ​ខ្លួនឯង​មិនល្អ​នោះទេ​។​

​សម្ដេច​បញ្ជាក់ថា ប្រសិនបើ​កូន​ខ្ញុំ​មិន​សាក​សម​ទេ​រូបខ្ញុំ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេងទៀត ក៏​មិន​ផ្ដល់​ការទុកចិត្ត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​បន្តវេន​នោះដែរ ខ្ញុំ​មិនឱ្យ​កូន​ខ្ញុំ​បំផ្លាញ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កសាង​ឡើង​ច្រើន​ឆ្នាំ ដែល​ធ្វើ​សកម្មភាព​ច្រើន​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា «​មនុស្ស​យើង​ប្រឹងប្រែង​ដើម្បី​ឲ្យ​កូន​យើង​ធ្វើការ​នេះ​ធ្វើការ​នោះ ហេតុអ្វី​ខ្ញុំ​គ្មាន​សិទ្ធិ​ដើម្បី​ឲ្យ​កូន​ខ្ញុំ​កាន់ការ​ងារ​នេះ​ការងារ​នោះ តើ​ខ្ញុំ​ត្រូវ​បាត់បង់​សិទ្ធិ ឬអ្វី ? សម្តេច​បន្តថា «​ចំណុះ​ទៅលើ​ប្រជាជន​បោះឆ្នោត​តែម្ដង ប្រសិនបើ​ប្រជាជន​បោះឆ្នោត​ឲ្យ​គឺជា​ការសម្រេចចិត្ត​រប​ស់​ប្រជាជន មិនមែនជា​ការផ្ទេរអំណាច​ដោយ​ចិត្ត​ឯង​នោះទេ គឺ​ប្រជាជន​ជា​អ្នកគាំទ្រ​»​។​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា «​នៅពេល​បោះឆ្នោត​ខាងមុខ ហ៊ុន សែន នៅតែ​ជា​បេក្ខជននាយករដ្ឋមន្ត្រី ហើយ ហ៊ុន ម៉ា​ណែ​ត នៅតែ​ជា​បេក្ខជន​បន្តវេន​៕ a hun mm 
\

​