» សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4732 នាក់

ម្សិលមិញ 5929 នាក់

សរុប 16922396 នាក់

សន្និបាត​គណបក្ស​ប្រជាជន​ដាក់ចេញ​យុទ្ធសាស្ត្រ​បង្ក្រាប​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​

ភ្នំពេញ​៖ មហាសន្និបាត​បក្ស​ប្រជាជន​កម្ពុជា បានដាក់​ចេញ​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន​៥ និង​បណ្តា​គោលនយោបាយ​ធំៗ​ជា​អាទិភាព​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​បន្តទៀត ដោយ​ផ្អែកលើ​បំណងប្រាថ្នា​របស់​ប្រជាជន ព្រមទាំង​សភាពការណ៍​ជាក់ស្តែង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស ដើម្បី​សម្រេចបាន​សមិទ្ធផល​ធំៗ​លើ​គ្រប់​វិស័យ​ជា​បន្តទៀត និង​ឈានទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ នេះ​បេ​យោងតាម​សេចក្តីសម្រេច​លទ្ធផល នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៣​។a cpp party2 

​ក្នុង​សេចក្តីសម្រេច បាន​បញ្ជក់​ថា គោលដៅ​ជា​យុទ្ធសាស្ត្រ​ទាំង​៥ រួមមាន ទី​១. ការពារ​សន្តិភាព ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​ការពារ​រាល់​សមិទ្ធផល សង្គមជាតិ​ឱ្យបាន​គង់វង្ស​ស្ថិតស្ថេរ​។ ទី​២. កសាង​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដ៏​ជឿនលឿន និង​រឹងមាំ ដែល​ផ្អែកលើ​ច្បាប់ មាន​សេដ្ឋកិច្ច​រីកចម្រើន​ប្រកបដោយ​ចីរភាព និង​សមធម៌ ប្រជាជនមាន​ជីវភាព​សម្បូរ សប្បាយ បានរស់នៅ​យ៉ាង​សុខដុមរមនា​ប្រកបដោយ​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​មាន​ការគោរព​សិទ្ធិមនុស្ស​។

ទី​៣. កសាង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យាប​ន្ន ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ ដែល​ធានា​ការផ្ដល់​ការ​គាំពារ​ដល់​ប្រជាជន ក្នុងការ​ឆ្លើយតប​ចំពោះ​ហានិភ័យ​សេដ្ឋកិច្ច ហានិភ័យ​សុខភាព​សាធារណៈ និង​ភាព​ងាយ​រងគ្រោះ​ផ្សេងៗ ដែល​កើតឡើង​ពី​ការប្រែប្រួល​លក្ខខណ្ឌ​នៃ​ការងារ និង​ការរស់នៅ​។ ទី​៤. ជំរុញ​ការអនុវត្ត “​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥ និង​កាត់បន្ថយ​គ្រាប់​មិនទាន់​ផ្ទុះ​ឱ្យ​បានជា​អតិបរមា​”​។ ទី​៥. បន្ត​អនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​ដោយ​ផ្អែកលើ​ច្បាប់ កសាង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​សកលលោក និង​អង្គការ​អន្តរជាតិ​នានា ហើយ​ចូលរួម​យ៉ាងសកម្ម​ចំពោះ​បុព្វហេតុ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​។​

​ជាមួយគ្នានេះ មហាសន្និបាត​ក៏បាន​ផ្តោត​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ ចំពោះ​ការបន្ត​កសាង​ពង្រឹង​គណបក្ស​ឱ្យ​កាន់តែ​រឹងមាំ និង​ស្អាតស្អំ​លើ​គ្រប់ផ្នែក ដើម្បី​បង្កើន​ការផ្សារភ្ជាប់​រវាង​គណ​បក្ស​ជាមួយ​ប្រជាជន និង​លើកកម្ពស់​សមត្ថភាព​ដឹកនាំ​របស់​គណបក្ស​ឱ្យ​ឆ្លើយតប​ទៅនឹង​សំណូមពរ​នៃ​ភារកិច្ច​ដែលមាន​កាន់តែ​ច្រើនឡើង និង​កាន់តែ​លំបាក​ស្មុគស្មាញ​ឡើង​។ ជាពិសេស​ជាងនេះទៀត​គឺ ការពង្រឹង​គណបក្ស​ថ្នាក់ក្រុង ស្រុក ខណ្ឌ និង​ថ្នាក់មូលដ្ឋាន​ឃុំ សង្កាត់ ដែលមាន​តួនាទី​គន្លឹះ​ក្នុង​ការធានា​ជោគជ័យ​ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​។​​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​លើកឡើង​ពី​ភាព ចាំបាច់​ត្រូវ​កម្ចាត់​នយោបាយ និង​សកម្មភាព​ជ្រុលនិយម​គ្រ​ប់​រូបភាព ឱ្យ​អស់ពី​សង្គម​កម្ពុជា មិន​ទុកឱ្យ​និន្នាការ​នេះ​បង្ក​ការបែកបាក់​ជាតិ​ឡើយ​។ នេះ​បេ​ី​យោងតាម​សេចក្តីសម្រេច លទ្ធផល នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២៩ ខែមករា ឆ្នាំ ២០២៣​។

​គ​បក្ស​ប្រជាជន​កម្ពុជា​ក៏បាន​បញ្ជាក់ដែរថា មហាសន្និបាត​បញ្ជាក់​ច្បាស់​អំពី​ការប្តេជ្ញាចិត្ត​របស់​គណ​បក្ស​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ ឱ្យបាន​រឹងមាំ​នៅ​គ្រប់​កាលៈទេសៈ លើកកម្ពស់​ការគោរព និង​អនុវត្ត​ច្បាប់​ដ៏​ម៉ឹងម៉ាត់ ហើយ​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ប្រទូសរ៉ាយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ក្នុង​ស្មារតី​នេះ បក្ស​ប្រជាជន បាន​ប្តេជ្ញា​ចាំបាច់​ត្រូវ​កម្ចាត់​នយោបាយ និង​សកម្មភាព​ជ្រុលនិយម​គ្រ​ប់​រូបភាព ឱ្យ​អស់ពី​សង្គម​កម្ពុជា មិន​ទុកឱ្យ​និន្នាការ​នេះ​បង្ក​ការបែកបាក់​ជាតិ​ឡើយ ដើម្បី​ពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិ និង​ធានា​បរិយាកាស​រស់នៅ​ដ៏​សុខសាន្ត​ជូន​ប្រជាជន​។ ក្រៅពីនេះ​បន្ត​លើកកម្ពស់​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ឱ្យ​កាន់តែ​បានល្អ​ប្រសើរ​តាម​ទិសដៅ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​។​

​មហាសន្និបាត​ក៏បាន​សម្ដែង​ការគោរព និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ជនរួមជាតិ​នៅ​គ្រប់ទិសទី​ទាំង​នៅក្នុង​ប្រទេស ទាំង​នៅក្រៅ​ប្រទេស ដែល​បានផ្ដល់​យុត្តិធម៌ ការគាំទ្រ និង​ការជឿជាក់​លើ​ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល ៤៤​ឆ្នាំ កន្លងទៅនេះ ដែល​ធ្វើឱ្យ​គណបក្ស​មានលទ្ធភាព​បំពេញភារកិច្ច បម្រើ​ជាតិ​មាតុភូមិ​ប្រកបដោយ​ជោគជ័យ​។ បក្ស​ប្រជាជន​កម្ពុជា​ក៏​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត សហគមន៍​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​បាននិងកំពុង​ផ្ដល់​ការឧបត្ថម្ភ​គាំទ្រ​ដ៏​ថ្លៃថ្លា​ដល់​បុព្វហេតុ​ដ៏​យុត្តិធម៌​របស់​ប្រជាជន​កម្ពុជា​។​

សូមបញ្ជាក់ថា​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​រយៈពេល​២​ថ្ងៃ របស់​គណបក្ស​ប្រជាជន​កម្ពុជា បានចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៣ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​។ មហាសន្និបាត​មានការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​គណបក្ស​ទូទាំងប្រទេស​។​​ជា​លទ្ធផល​បង្ហាញថា​៖​មហាសន្និបាត បាន​ប្រព្រឹត្តទៅ​ស្របតាម​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស​ក្នុង ស្មារតី​សាមគ្គីភាព ឯកភាព​ខ្ពស់ និង​ចេញ​សេចក្តីសម្រេចចិត្ត ដូចតទៅ ចំនួន ១១ ចំណុច ៖

១- មហាសន្និបាត​បាន​ដំណើរការ​តាមរបៀប​វារៈ និង​បានសម្រេច​លទ្ធផល​ដូចខាងក្រោម ៖​ក​- ពិភាក្សា និង​អនុម័ត “​របាយការណ៍ ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២២ និង​ទិសដៅ ភារកិច្ច ឆ្នាំ ២០២៣-​ខ​- ពិភាក្សា និង​អនុម័ត “​កម្មវិធី​នយោបាយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង ការពារ​មាតុភូមិ ឆ្នាំ ២០២៣-២០២៨
​គ​- វាយតម្លៃ​អំពី​ការអនុវត្ត​ភារកិច្ច​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៧​ឃ​- គាំទ្រ​ពេញទំហឹង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិ កាល​ទី​៧ នៃ​រដ្ឋសភា និង​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ពេលអនាគត​។​a cpp party3 a cpp party4 a cpp parta a cpp parta1 a cpp parta2 a cpp parta3