» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7696 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697867 នាក់

ជី​ត​ដល់ពេល​បោះឆ្នោត​គណបក្ស​លោក​ពេជ្រ​ស្រស់​បែកបាក់​


​ភ្នំពេញ​៖​ន្ត្រី​ជាន់ខ្ពស់​គណបក្ស​យុវជន​កម្ពុជា ១៨​នាក់ និង​ថ្នាក់ដឹកនាំ​ថ្នាក់ក្រោម​ជាតិ នៅតាម​មូលដ្ឋាន​ជាច្រើន​នាក់​ទៀត បាន​លាលែង​ពី​តំណែង​។​​បើតាម​លិខិត​សុំលាលែង​ពី​តំណែង​នៅ​ថ្ងៃទី​៣ កុម្ភៈ ដែល​កាសែត​ទទួលបាន​នោះ រួមមាន អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​អនុប្រធាន​គណបក្ស លោក នៅ បូរ៉ា អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​អនុប្រធាន​គណបក្ស លោក ហួន ធា​រិ​ទ្ធ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​គណបក្ស​លោក ឆុម ចាន់ថន រួមជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ថ្នាក់ក្រោម​ជាតិ នៅ​មូលដ្ឋាន និង​សមាជិក​ជាច្រើន​នាក់​ទៀត​។​a picha 

​ពួកគេ​បញ្ជាក់​ពី​មូលហេតុ​ដូចគ្នា​ថា ដោយសារ​គ្មាន​សមត្ថភាព លទ្ធភាព និង​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​បម្រើ​ការងារ​ជូន​គណបក្ស​។ មូលហេតុ​ត្រូវបាន​ពួកគេ​បង្ហើប​ថា​មកពី ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​យកលុយ​ហើយ​ស៊ីដាច់ ។ ពួកគេ​អះអាងថា មួយរយៈ​ចុងក្រោយ​នេះ លោក ពេជ្រ ស្រស់ បានទទួល​លុយ​ជាច្រើន​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ និង​ទិញ​ដីឡូត៍​ពុះ​លក់​ជាច្រើន​កន្លែង​?​។​
​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ទទួលស្គាល់ថា ពិត​ជាមាន​មន្ត្រី​ក្នុង​គណបក្ស​បាន​លាឈប់​ពី​តួនាទី ក្រោម​ហេតុផល​គ្មាន​ពេលវេលា​សម្រាប់​ការងារ​។ លោក​ថា ការលាលែង​របស់​មន្ត្រី​ទាំងនោះ​មិនបាន​ធ្វើឱ្យ​រង្គោះរង្គើ​ដល់​គណបក្ស​នោះឡើយ និង​បាន​ចោទ​មន្ត្រី​ទាំងនោះ​ថា បាននាំគ្នា​រៀប​គម្រោង​លាឈប់ ដែល​លោក​ចាត់ទុក​បញ្ហា​នេះ​ថា ជា​ទង្វើ​ក្បត់​។ លោក​ថា លោក​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្ដឹង​មន្ត្រី​ទាំងនោះ​ឡើង​តុលាការ ប្រសិនបើ​ពួកគេ​ផ្សព្វផ្សាយ​ពី​គោលបំណង​នៃ​ការលាឈប់​ខុសពី​ក្នុង​លិខិត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់លោក​។​

តែ​ក្រោយមក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា អះអាងថា នឹងមិន​ប្ដឹង​មន្ត្រី​ថ្នាក់ក្រោម​របស់ខ្លួន​ដែល​បាន​លាឈប់​ពី​គណបក្ស​នេះ បន្ទាប់ពី​លោក​ថា មន្ត្រី​ទាំង​នោះបាន​បដិសេធ​ចំពោះ​ការចុះផ្សាយ​ថា លោក ពេជ្រ ស្រស់ ទទួល​លុយ​ពី​លោក ហ៊ុន សែន ដើម្បី​យកមក​បង្កើត​គណបក្ស​បច្ចុប្បន្ន​។​​លោក​ពេជ្រ​ស្រស់​បានចាត់ទុក​ការចុះ​ព័ត៌មាន​នោះ​ថា ជាការ​បំផ្លើស ខុសពី​ការពិត​។​​លោក​៖ «​ខ្ញុំ​ស្គាល់​មនុស្ស​យ៉ាងច្រើន​១០​នាក់ ហើយ​មិនមាន​សកម្មភាព​អី​ណាស់ណា​ទេ​។ អ៊ីចឹង​ខ្ញុំ​ដឹង​កម្លាំង​របស់ខ្ញុំ​ថា មួយណា​ជា​កម្លាំង​ពិត ហើយ​មួយណា​គ្រាន់តែ​ជា​កម្លាំង​លម្អ នយោបាយ​ណា​វា​មាន​កម្លាំង​ពិត កម្លាំង​សកម្ម និង​កម្លាំង​គាំទ្រ​ធម្មតា​។ អ៊ីចឹង​អ្នក​ឈប់ មិន​ប៉ះពាល់​កម្លាំង​ពិត​ទេ​។ ខ្ញុំ​មិនបាន​ឈ្លោះ​ជាមួយ​គាត់​ទេ ហើយ​គាត់​ក៏បាន​សារភាព ប្រកាស​បដិសេធ​ដែរ​»​។

​គណបក្ស​យុវជន​កម្ពុជា បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៥ ដែល​ដឹកនាំ​ដោយ​លោក ពេជ្រ ស្រស់​។ គណបក្ស​នេះ​ទទួលបាន​សំឡេងឆ្នោត​ចំនួន ១៣ ៨៨១ សំឡេង ឬ​ស្មើនឹង ១,១៩​ភាគរយ​នៃ​សំឡេងឆ្នោត​សរុប ក្នុងអំឡុងពេល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាលពី​ឆ្នាំ​២០២២​។​មុន​ឈានចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ ហើយ​ក្លាយជា​ប្រធាន​គណបក្ស​នេះ លោក ពេជ្រ ស្រស់ គ្រាន់តែ​ជា​កម្មករ និង​ជាជាង​ជួសជុល​ម៉ាស៊ីន​នៅក្នុង​រោងចក្រ​កាត់ដេរ​មួយ​តែប៉ុណ្ណោះ​។ ប៉ុន្តែ ដោយ​ការអភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់ លោក ពេជ្រ ស្រស់ ក៏បាន​ចាប់ផ្ដើម​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ស្ម័គ្រចិត្ត​នៅ​អង្គការ​មួយផ្នែក​សុខភាព និង​សិល្បៈ ធ្លាប់​ធ្វើជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯកជន រហូតដល់​ឆ្នាំ​២០០៩ លោក​ក៏បាន​បើក​អង្គការ​មួយ​ដែលមាន​ឈ្មោះថា «​អង្គការ​រួមគ្នា​ដើម្បី​ភាព​រីកចម្រើន​» ជាដើម​.​។​

​ទោះបីជា​គណបក្សយុវជនទើបនឹង​ចាប់កំណើត​មួយ​នេះ មិនទាន់មាន​សំឡេងគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ហើយ​មិនមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ក្ដី ក៏​ប្រធាន​គណបក្ស​លោក ពេជ្រ ស្រស់ រួមជាមួយ​ប្រធាន​គណបក្ស​ជាង​១០ ផ្សេងទៀត មានឱកាស​ទទួលបានលាភសក្ការៈជាមួយនឹង​គណបក្សផ្សេងតាមរយៈ​តំណែង​ជាសមាំជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែល​បង្កើតឡើង កាលពី​ឆ្នាំ​២០១៨​។​តួនាទី​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ។​បើតាម​កា​សង្កេត​ស្នាដៃ​សំខាន់​របស់លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា រួមមាន ការ​ចាប់ដៃគ្នា​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្ដឹង​គណៈកម្មការ​រៀបចំ​បុណ្យសព​បណ្ឌិត កែម ឡី រួមមាន ព្រះតេជព្រះគុណ គុណ ប៊ុត ប៊ុន​តិ​ញ លោក ប៉ា ងួនទៀង និង​លោក មឿ​ន តុលា ពីបទ​រំលោភ​លើ​សេចក្ដីទុកចិត្ត​ករណី​បច្ច័យ​បុណ្យសព កាលពី​ឆ្នាំ​២០១៧ ។​

​