» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8332 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698503 នាក់

លោក​ផៃ​ស៊ី​ផាន​៖ ក្រសួង​សេដ្ឋកិច្ច​អាមេរិក ដកស្រង់​សម្តី​លោក​ទៅ​បំភ្លៃ​!


ភ្នំពេញ​៖ លោក ផៃ ស៉ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ដែល បាន​ដកស្រង់​សម្តី​របស់លោក​ទៅ​សរសេរ​បំភ្លៃ​ខុសពី​ការពិត​ទាំងស្រុង ដោយ​លោក​បានស្នើ​ឲ្យ​ស្ថាប័ន​នេះ ពិនិត្យ​ខ្លឹមសារ​ឡើងវិញ​ផងដែរ​។​a china sakor 

​តាមរយៈ Facebookនៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ លោក ផៃ ស៉ី​ផានរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ដែល​ការសរសេរ​ក្នុង​ខ្លឹមសារ របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ប្រឌិត​បែបនេះ ដោយលោក​ចាត់ទុកថា ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​លោក ដែលជា​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ទៀតផង​។​​លោក ផៃ ស៉ី​ផាន «​គួរ​សោកស្ដាយ នូវ​របាយការណ៍​រប​ស់​ស្ថាប័នហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក ដែល​ធ្វើការ​ចោទប្រកាន់​តាមរ​យៈ​អង្គហេតុ នៃ​របាយការណ៍​របស់​ខ្លួន គឺ​ប្រាសចាក​ពី​ការពិត​ទាំងស្រុង​។ ជាពិសេស​ពាក់ព័ន្ធ​នឹង​ពាក្យសម្តី​របស់ខ្ញុំ​ផ្ទាល់ ដែល​និយាយថា «​រមណីយដ្ឋាន​របស់​គី​រី​សាគរ ដែល​អាច​កំ​លាយ​ទៅជា​មូលដ្ឋានទ័ព​បរទេស គឺជា​ព័ត៌មាន​ប្រឌិត​» ដែល​ខ្ញុំ​ពុំ​អាច​ទទួលយកបាន​នោះទេ​»​។​​លោក​បន្តថា «​អាស្រ័យហេតុនេះ ស្ថាប័នហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក គួរតែ​ពិនិត្យមើល​សារជាថ្មី​ម្តងទៀត នៃ​អង្គហេតុ​នូវ​ការចោទប្រកាន់​របស់ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​កិ​តិ្ត​យស​របស់ខ្ញុំ​ផ្ទាល់ និង​ការពិត​»​។​

​ក្រសួង​សេដ្ឋកិច្ច​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​លើកឡើងថា ខ្លួន​នឹងដាក់​ទណ្ឌកម្ម​ទៅលើ​គម្រោង​របស់​ក្រុមហ៊ុន Union Development Group នៅ​កម្ពុជា ដោយ​ស្របតាម​ច្បាប់ The Global Magnitsky Human Rights និង​បទបញ្ជា​រដ្ឋបាល​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​។​ទណ្ឌកម្ម​ដែល​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ដាក់​លើ​ក្រុមហ៊ុន​ចិន​Union Development Group​នេះ គឺ​គ្រប់​ទ្រព្យសម្បត្តិ និង​ផលចំណេញ​ចេញពី​ទ្រព្យសម្បតិ្ត​នៃ​ក្រុមហ៊ុន​នេះ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ផ្សេងទៀត​ដោយផ្ទាល់ ឫ​ដោយ​ប្រយោល មាន​ភាគហ៊ុន​៥០%​ឫ​ច្រើនជាង​នេះ ឫ​គ្រប់គ្រង​ដោយ​បុគ្គល ឬ​ជាមួយ​អ្នក​ដៃ​ទៀត​ដែល​ស្ថិតនៅក្នុង​សហ​អាមេរិក ឬ​ជា​កម្មសិទ្ធិ ឬ​គ្រប់គ្រង​ដោយ​ជនជាតិ​អាមេរិកាំង គឺ​ត្រូវ​បង្កក​ទាំងអស់ និង​ត្រូវរ​រាយការណ៍​មកកាន់​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​។​

​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​នេះ ដោយ​ផ្អែក​ទៅតាម​ច្បាប់​Global Magnitsky​។ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​ចោទ​ក្រុមហ៊ុន​ចិន​Union Development Group ថា បាន​បំពាន​ទៅនឹង​ច្បាប់​នេះ​តាមរយៈ​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​មាន​អំពើពុករលួយ​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​គម្រោង​របស់ខ្លួន​នៅក្នុង​ខេត្តកោះកុង​របស់​កម្ពុជា​។​​ក្រុមហ៊ុន​ចិន​Union Development Group បានចាប់ផ្តើម​ការវិនិយោគ​នៅក្នុង​ខេត្តកោះកុង​កាលពី​ឆ្នាំ​២០០៨ ដោយ​ទទួលបាន​កិច្ចសន្យាជួល​ដី​ទំហំ​៣៦,០០០​ហិកតា​រយៈពេល​៩៩​ឆ្នាំ​ពី​រដ្ឋាភិបាល​កម្ពុជា​។ ជាមួយនឹង​ទំហំ​ផ្ទៃដី​នេះ ក្រុមហ៊ុន​ចិន​បាន​បោះទុន​ប្រមាណ​៣.៨​ពាន់​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​អភិវឌ្ឍ​តារា​សាគរ​ដែលជា​គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​បំផុត​នៅក្នុង​ខេត្តកោះកុង​។​

​ពាក់ព័ន្ធ​នឹង​ករណី​យ៍​នេះ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ជំទាស់ និង​ថ្កោលទោស​ចំពោះ​វិធានការ​របស់ សហរដ្ឋអាមេរិក ដែល​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Union Development Group របស់​ចិន ដែល​កំពុង​វិនិយោគ​នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។ ស្ថានទូត​ចិន​បាន​ចាត់ទុកថា ការដាក់ទណ្ឌកម្ម​នេះ មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​អត្ថប្រយោជន៍​សិទ្ធិ​ស្របច្បាប់​របស់​សហគ្រាស​នោះទេ ហើយ​រឹតតែ​ជាការ​រំលោភបំពាន​ទាំងស្រុង លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ផងដែរ​៕a phay us 

​