» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1371 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654947 នាក់

រាជរដ្ឋាភិបាល​ចេញ​សារាចរ​ឲ្យ​ត្រៀមលក្ខណៈ​សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨


​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី បានចេញ​ណែនាំ​មួយ​សម្រាប់ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ដែល នឹងត្រូវ​ប្រឡង នា​ថ្ងៃទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ ។​a bak dub2 

សារាចរ​ណែនាំ​ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ គឹ​រាជរដ្ឋាភិបាល​បាន​ណែនាំ ក្រសួង​អប់រំ ត្រូវ​រៀបចំ​មណ្ឌល​ប្រឡង ប្រមូលផ្ដុំ​នៅតាម​រាជធានី​-​ខេត្ត និង​ទីរួមស្រុក​ធំៗ នៃ​ខេត្ត​មួយចំនួន ដោយ​ជ្រើស​រើសយក​គ្រឹះស្ថានសិក្សា ដែលមាន​បរិស្ថាន​ល្អ បរិយាកាស​ស្ងប់​ស្ថា​ត់ មាន​របង​ព័ន្ធ​ជុំវិញ មាន​ទ្វារ​ចេញចូល មាន​ដំបូល​គត់មត់​ល្អ មាន​ទ្វារ​បង្អួច​គ្រប់គ្រាន់ និង​មាន​បណ្ដាញទឹក ភ្លើង និង​ត្រូវ​រៀបចំ​ជួសជុល​មណ្ឌល​ប្រឡង ឲ្យ​ស្របតាម​ការណ៍ កំណត់​តាម​ការចាំបាច់ និង​ត្រូវ​សហការ​ជាមួយ គ្រប់​ក្រសួង​ស្ថាប័ន​នានា ដែល​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​ដែនដី នៅ​គ្រប់​ដំណាក់កាល នៃ​ការប្រឡង​ទាំងអស់​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​បើក​ផ្ដល់​បុរេប្រទាន​ថវិកា ប្រឡង​ស្របតាម​គោលការណ៍ សម្រាប់​ចំណាយ​ដែល​កំណត់ ដោយ​ប្រកាស​អន្ដរក្រសួង ។ ក្រសួងមហាផ្ទៃ ត្រូវ​ណែនាំ​ឲ្យ​អភិបាលរង​នៃ គណៈ​អភិបាល​រាជធានី​-​ខេត្ត ចូលរួម​ត្រួតពិនិត្យ និង​បញ្ហា​ដោយផ្ទាល់​ដល់​សមត្ថកិច្ច ក្នុងការ​រក្សា​នូវ​សុវត្ថិភាព​វិញ្ញាសារ ។ អាជ្ញាធរ​ដែនដី​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​កម្លាំង​ការពារ​សន្ដិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ​តាម​មណ្ឌល ប្រឡង​នីមួយៗ​ក្នុង​រាជធានី​-​ខេត្ត​។ អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ត្រូវ​គ្រប់គ្រង និង​ជ្រើសរើស​អ្នកសង្កេតការណ៍ ស្ម័គ្រចិត្ត​ពី​សមាគម សង្គម​ស៊ីវិល និង​បុគ្គល​ឯកជន ដើម្បី​ចូលរួម​សង្កេតការណ៍ ក្នុង​ដំណើរ​ការប្រឡង​នៅ គ្រប់​ដំណាក់កាល​នៃ​ប្រឡង ។​bak dub om  

​ក្រសួងសុខាភិបាល ត្រូវ​រៀបចំ​ឲ្យ​មាន​បុគ្គលិក​សុខាភិបាល ប្រចាំការ​តាម​មណ្ឌល​ប្រឡង​នីមួយៗ ក្នុង​រាជធានី​-​ខេត្ត និង​ប្រដាប​ដោយ​បរិក្ខារ និង​ថ្នាក់​ពេទ្យ​ចាំបាច់​ដើម្បី បម្រើ​ឲ្យ​កិច្ចការ​សង្គ្រោះ​បឋម​។ ចំណែក​ក្រសួង​ព័ត៌មាន ត្រូវ​ណែនាំ​ប្រព័ន្ធ​ឃោសនា​របស់រ​រដ្ឋ និង​ឯកជន ផ្សព្វផ្សាយ​បទ​ប្បញ្ញត្តិ ទូទៅ​សម្រាប់​បេក្ខជន និង​បទ​ប្បញ្ញត្តិ​និង​កម្រិត​វិន័យ ចំពោះ​បេក្ខជន​ដែល​ប្រព្រឹត្ត ខុសឆ្គង​នៅពេល​ប្រឡង ដោយ​ផ្សព្វផ្សាយ​ឲ្យ​បាន​យ៉ាងតិច ៣​ដង​ក្នុង​១​ថ្ងៃ ក្នុង​រយៈពេល ១​សប្ដាហ៍​មុន​ប្រឡង ។

ចំពោះ​អគ្គិសនី​កម្ពុជា​ត្រូវ​រក្សា ស្ថេរភាព​ចរន្ដអគ្គិសនី នៅតាម​មណ្ឌល​សំណេរ និង​មណ្ឌល​កំណែ​ទូទាំងប្រទេស ។​​បុគ្គលិក​អប់រំ​ដែល​ចូលរួម​ធ្វើជា គណៈមេប្រយោគ​ប្រឡង នៅ​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ។​​មាតាបិតា ឬ​អាណាព្យាបាល​បេក្ខជន​ត្រូវ​ណែនាំ បេក្ខជន​ឲ្យ​ខិតខំ​រក្សា​សុខភាព ផ្ទាល់ខ្លួន​ក្នុងពេល​ប្រឡង ត្រូវ​បរិភោគ​អាហារ​សុខភាព សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ។ បេក្ខជន​ត្រូវគោរព​បទ​ប្បញ្ញត្តិ នៃ​ការប្រឡង​ឲ្យ​បានល្អ​ប្រសើរ ជាពិសេស​មិនត្រូវ​លាក់ទុក​ជាប់ នឹង​ខ្លួន​នូវ​សំណៅ​ឯកសារ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ ចូល​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង ជាដាច់ខាត ។​

​សូមបញ្ជាក់ថា​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​បេក្ខជន​ប្រឡង សរុប​ចំនួន ១១៧ ០៦១ នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា​៤៧៦១​បន្ទប់ នៅ​ទូទាំង​រាជធានី​-​ខេត្ត​ទាំង​២៥ ។​

​ក្រសួង​អប់រំ​បាន​ប្រើប្រាស់ គណៈមេប្រយោគ​ចំនួន​៣១ ១០៨​នាក់ ចែកចេញ​ពីរ​ផ្នែក គឺ​ដំណាក់​សំណេរ​ចំនួន ១៥៨០០​នាក់ និង​ដំណាក់កាល​អត្រាកំណែ ១៤៤០០​នាក់ ។ ឆ្នាំ​នេះដែរ ក៏មាន​ការចូលរួម​ពី អ្នកសង្កេតការណ៍​មកពី​អង្គភាព ប្រឆាំង​អំពើពុករលួយ មាន​ចំនួន​ជាង ៦​ពាន់​នាក់ ។ ក្រសួង​នឹង​រៀបចំ​ប្រធាន​វិញ្ញាសារ សម្រាប់​ប្រឡង​ចំនួន ៧​មុខវិជ្ជា ។​

​សម្រាប់​ការប្រឡង​បាក់​ឌុប ឆ្នាំ​២០១៨​នេះ ទោះបី​ជាមាន​បេក្ខជន ប្រឡង​ជាប់​មាន​ចំនួន​តិចក្តី ក៏​ក្រសួង​មិនមាន​ការប្រឡង​ជា​លើក​ទី​២ ដូច​ឆ្នាំ​២០១៤​នោះទេ ។ ក្រសួង ចំណាយ​ថវិកា​ជិត ៥​លាន​ដុល្លារ សម្រាប់​ការប្រឡង​នេះ ។ សម្រាប់​លទ្ធផល​នៃ ការប្រឡង​បេក្ខជន ដែលមាន ៥០០​ពិន្ទុ​ខ្ពស់បំផុត និង​ពិន្ទុ​២៣៧ ជាប់​មធ្យម​។​bak dub2