
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2494 នាក់
ម្សិលមិញ 3507 នាក់
សរុប 17846225 នាក់
ភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ ដើម្បីសំណើររបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។
សូមបញ្ជាក់ថាច្បាប់ស្តីការស្នើសុំវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ ដែលអនុញ្ញាតឱ្យអាចដកសញ្ជាតិពីពលរដ្ឋខ្មែរណាដែលចូលដៃជើងជាមួយបរទេស ត្រូវបានសមាជិកសភាទាំង១២៥រូប(គណបក្សហ្វ៊ុនស៊ិនប៉ិច៥នាក់) ស្មើនឹង១០០%នៃសមាជិកសភាទាំងមូលនៅក្នុងសម័យប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥អនុមត័។
ខ្លឹមសារនៃវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ «ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេសឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេសត្រូវបានរដ្ឋគាំពា ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់»។
អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមតំណាងរាស្ត្រហត្ថលេខី លោក ជាម យៀប បានលើកឡើងថាការអនុម័តវិសោធនកម្មថ្មីនេះគឺជាការរួមចំណែកយ៉ាងសំខាន់ប្រឆាំងការជ្រែតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងអំពើក្បត់ជាតិ។ លោកបន្ថែមក្រោយអនុម័តថា ចាប់ពីពេលនេះពលរដ្ឋខ្មែរណាដែលបានឃុបឃិតជាមួយបរទេសនឹងលែងនៅជាមួយជាតិខ្មែរទៀតហើយ។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធតំណាងរដ្ឋាភិបាល បានថ្លែងថា ក្រោយវិសោធនកម្មនេះនឹងបើកផ្លូវឱ្យរដ្ឋធ្វើវិសោធនកម្មច្បាប់សញ្ជាតិឆ្នាំ១៩៩៨ និងលិខិតបទដ្ឋានផ្សេងទៀតដើម្បីកំណត់ពីលក្ខខន្ត និងនីតិវិធីនៃការដកសញ្ជាតិ។លោកថា៖ «រាជរដ្ឋាភិបាលនឹងយកការទទួលខុសត្រូវក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិនិងលិខិតបទដ្ឋានគតិយុត្តិនានានៅពេលខាងមុខដោយធានាថាច្បាប់នេះនឹងបម្រើឱ្យផលប្រយោជន៍ជាតិព្រមទាំងធានាបាននូវនិយាមនិងស្ដង់ដារអនុវត្តស្របតាមបទដ្ឋានអន្តរជាតិ»។
សូមបញ្ជាក់ថារដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញ គ្រប់គ្រង បញ្ហាអធិបតេយ្យភាព តួនាទី និងឋានៈរបស់ព្រះមហាក្សត្រ សិទ្ធិ ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និងកិច្ចការសង្គម ការប្រព្រឹត្តទៅ នៃរដ្ឋសភា ព្រឹទ្ធសភា សមាជ និងរាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ នៃស្ថាប័នតុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល និងសភាជាតិ។ជាពិសេសរដ្ឋធម្មនុញ្ញ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព។
ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧ ហើយត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ទៅតាមរបបនយោបាយចំនួន៥លើក។ រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជជាតិ នរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ មាន១៦ជំពូក និង១៥៨មាត្រា។
រដ្ឋធម្មនុញ្ញ ដែលកម្ពុជាកំពុងនិងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានកើតឡើងជាថ្មី បន្ទាប់ពីសង្គ្រាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ រដ្ឋធម្មនុញ្ញនេះ ក៏ជាសារបង្ហាញពីស្មារតីរួបរួមសាមគ្គីភាពរបស់ប្រមុខដឹកនាំខ្មែរ រួមមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាមេដឹកនាំចលនាតស៊ូ និង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា។
នៅក្នុងបុព្វកថារបស់រដ្ឋធម្មនុញ្ញ ក៏បានរំលេចសារដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថា សង្គ្រាមបាននាំកម្ពុជាឲ្យអន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញ។ដោយសារចឹងហើយបានជារដ្ឋធម្មនុញ្ញាកម្ពុជាឆ្នាំ១៩៩៣មិនមានការដាក់ទោសប្រហារជីវិតនិងការលុបសញ្ជាំតិឡើយ។
រដ្ឋធម្មនុញ្ញ ដែលមានវត្តមានក្រោយការបញ្ចប់សង្គ្រាមនេះ មកពេលបច្ចុប្បន្ន មានអាយុកាល៣២ឆឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៥នេះ។ គិតមកដល់ត្រឹមពេលនេះនេះ រដ្ឋធម្មនុញ្ញនេះ បានធ្វើវិសោធនកម្ម០៩ លើកហើយ(គិតទាំងលើកនេះទៀត)។ លើកទី១ ធ្វើឡើងនៅខែកក្កដា ឆ្នាំ១៩៩៤, លើកទី២ ខែ មីនា ឆ្នាំ ១៩៩៩, លើកទី៣ ខែ កក្កដា ឆ្នាំ ២០០១, លើកទី៤ ខែមិថុនា ឆ្នាំ ២០០៥, លើកទី៥ ខែ មីនា ឆ្នាំ ២០០៦, លើកទី៦ ខែ កុម្ភៈ ឆ្នាំ ២០០៨ និងលើកទី៧ ខែតុលា ឆ្នាំ២០១៤ គឺធ្វើវិសោធនកម្មមាត្រា៧៦ ដាក់បញ្ចូលច្បាប់បោះឆ្នោតទៅច្បាប់កំពូលរបស់ជាតិ និងលើកទី៨ នៅខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានកែប្រែមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៥៣ និងមាត្រា១១៨ ស្តីពីការកំណត់សមាសភាពសមាជិកគណៈរដ្ឋមន្ត្រី។
លោក អ៉ឹម ឈុនលឹមកាលនៅជា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា រដ្ឋធម្មនុញ្ញដែលកំពុងប្រើបច្ចុប្បន្ននេះ គឺជាច្បាប់កំពូលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ បានក្លាយជាមូលដ្ឋានគតិយុត្តដ៏រឹងមាំសម្រាប់កសាងកម្ពុជាឲ្យមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ប្រកបដោយចីរភាព។លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានលក្ខណៈពហុសណ្ឋាន បង្កនូវកម្លាំងជំរុញរួមគ្នា នៃគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ធ្វើឲ្យរដ្ឋធម្មនុញ្ញនេះ ក្លាយជាកម្លាំងចលករប្រកបដោយថាមពល អាចដោះស្រាយបញ្ហានានា របស់សង្គមជាតិ ប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់រៀងមក ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ទើបញាំងឲ្យរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានក្លាយជារដ្ឋធម្មនុញ្ញ ដែលមានអត្ថិភាពនិងអាយុវែងជាងគេ (២៨ឆ្នាំ) បើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញទាំងប្រាំរបស់ប្រទេសកម្ពុជាក្នុងសម័យកាលមុន»។
លោក អ៉ឹម ឈុនលឹមធ្លាប់ បានអះអាងថា ទោះបីមានកាលៈទេសៈដ៏ចាំបាច់ខ្លះដែលនាំទៅដល់ការធ្វើការសើរើ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៨លើក(គិតត្រឹមឆ្នាំ២០១៩) និងការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមមួយលើកយ៉ាងណាក្តី ប៉ុន្តែជាលទ្ធផលទូទៅ គឺពុំបានធ្វើឲ្យខូចខាតដល់ឆន្ទៈដើមរបស់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នោះឡើយ ផ្ទុយទៅវិញយន្តការទាំងនេះ នឹងរឹតតែជួយពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋ ពង្រឹងសណ្តាប់ធ្នាប់ធម្មនុញ្ញធានាបាននូវការបោះជំហានទៅមុខនៃដំណើរជាតិក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានយូរអង្វែងតទៅ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិខ្មែរសម្រេចបាន កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា នៅក្នុងសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ប្រទេសកម្ពុជាតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ននេះ ( ឆ្នាំ ២០០៤ ) ធ្លាប់មានរដ្ឋធម្មនុញ្ញទាំងអស់ចំនួន ០៦គឺ៖• រដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជា ( ១៩៤៧. ១៩៧០ )។• រដ្ឋធម្មនុញ្ញ សាធារណរដ្ឋខ្មែរ ( ១៩៧០ . ១៩៧៥ )
• រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ ( ១៩៧៥.១៩៧៩ )។• រដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩.១៩៨៩ )• រដ្ឋធម្មនុញ្ញ នៃរដ្ឋកម្ពុជា ( ១៩៨៩. ១៩៩៣ )។• រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា( ១៩៩៣. បច្ចុប្បន្ន )លោកហ៊ីសោភាប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញថ្មីកាលពីថ្ងៃទី២កក្កដាបានប្រកាសទូលថ្វាយព្រះមហាក្សត្រថាការធ្វើចិសោធកម្មរដ្ឋធម្មនុញ្ញមាត្រាទី៣៣អាជថ្វើទៅបាន។