» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11335 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701506 នាក់

ទោះ បដិសេធថា មិនមាន​ផែនការ​ធ្វើឃាត​ប្រធានាធិបតី អនុ​ប្រធានាធិបតី​ហ្វីលីពីន ត្រូវបាន​កោះហៅ​មក​ស៊ើបអង្កេត


​ប្រទេស​ហ្វីលីពីន​៖ អនុ​ប្រធានាធិបតី​ហ្វីលីពីន លោកស្រី Sara Duterte នៅ​ថ្ងៃ​អង្គារ​នេះ​ត្រូវបាន​កោះហៅ ដោយ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ (NBI) ជុំវិញ​ការគំរាមកំហែង​សម្លាប់​ប្រធានាធិបតី Ferdinand Marcos Jr. បន្ទាប់ពី​លោកស្រី​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​សៅរ៍​ថា លោកស្រី​បាន​ជួល​ឃាតក​ម្នាក់ ដើម្បី​សម្លាប់​លោក Marcos ប្រសិនបើ​លោកស្រី​ត្រូវបាន​គេ​សម្លាប់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​a dutater 

​ការកោះហៅ​ពី​ការិយាល័យ​ស៊ើបអង្កេត​ជាតិ (NBI) នេះ គឺ​តម្រូវឱ្យ​លោកស្រី​បង្ហាញខ្លួន​នៅ​ការិយាល័យ​របស់ខ្លួន នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ លោកស្រី​នឹងត្រូវ​បាន​សាកសួរ​ជុំវិញ​ការចោទប្រកាន់​ពីបទ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ និង​ការបំពាន​ដែល​អាច​កើត​មាននៃ​ច្បាប់​ប្រឆាំង​ភេរវកម្ម​។​​លោកស្រី Duterte បាន​ចោទប្រកាន់​រដ្ឋបាល​ថា បាន​បំភ្លៃ​ពាក្យសម្តី​របស់លោក​ស្រី និង​បាន​បង្កើត «​ការនិទាន​រឿង​មិន​ពិត​»​។ លោកស្រី​បាន​អះអាងថា ការលើកឡើង​របស់លោក​ស្រី គឺជា «​សកម្មភាព​សងសឹក​តា​ម​លក្ខខណ្ឌ​» ដែល​មិនមែនជា​ការគំរាមកំហែង​។​

​នៅ​ថ្ងៃ​អង្គា​រ៍​នេះ អនុ​ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន លោកស្រី Sara Duterte បាន​បដិសេធថា លោកស្រី​មិនមាន​គម្រោង ដើម្បី​ធ្វើឃាត​ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos នោះឡើយ ហើយ​លោកស្រី​បាន​គូសបញ្ជាក់ថា សម្តី​របស់​លោកស្រី កាលពី​ចុង​សប្តាហ៍​មុន គឺ​គ្រាន់តែ​ជាការ​ឆ្លុះបញ្ចាំង​នូវ អារម្មណ៍​ភ័យព្រួយ​ខ្លាំង​មួយ​ប៉ុណ្ណោះ របស់លោក​ស្រី អំពី​លោក Marcos​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​អង្គារ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​លោកស្រី Sara Duterte ហាក់​បាន​និយាយ​កែតម្រូវ​ការអត្ថាធិប្បាយ​នោះ​វិញ ដោយ​អះអាងថា វា​គ្រាន់តែ​ជាការ​បង្ហាញ អំពី​អារម្មណ៍​ភ័យព្រួយ​មួយ​ប៉ុណ្ណោះ របស់លោក​ស្រី ចំពោះ​ភាពបរាជ័យ​របស់​រដ្ឋា​ភិ​បាល​លោក Ferdinand Marcos ក្នុងការ​បម្រើប្រជាជន​ហ្វីលីពីន ស្របពេល​ដែល​លោក ធ្វើទុក្ខបុកម្នេញ​គូសត្រូវ​នយោបាយ​របស់​ខ្លួន​។​​លោកស្រី Sara Duterte បាន​លើកឡើងថា អ្នក​ដែល​ចេះ​វិនិច្ឆ័យ​ដឹង​ហេតុផល គឺ​គ្រប់គ្រាន់​ដើម្បី​អាច​យល់ និង​ទទួលស្គាល់ថា ការលើក​ឧទាហរណ៍​មួយ អំពី​សកម្មភាព​សងសឹក ដោយមាន​លក្ខខណ្ឌ​បែបនេះ គឺ​មិន​មានន័យ​ស្មើ​ទៅនឹង​ការគំរាមកំហែង​ជាក់ស្តែង​មួយ​ឡើយ​។

លោកស្រី​បាន​បន្ថែមទៀតថា ការចោទប្រកាន់​របស់​រដ្ឋាភិបាល អំពី​គម្រោង​ធ្វើឃាត​លោក Marcos គឺ​គ្មាន​មូលដ្ឋាន​ទាល់តែសោះ ដោយ​លោកស្រី​ជឿជាក់ថា ការ​ស៉ើ​ប​អង្កេត​ស្មោះត្រង់​មួយ មុខជា​នឹង​លាតត្រដាង​ឱ្យឃើញ​យ៉ាង​ងាយ​ថា គម្រោង​ធ្វើឃាត ដែល​គេ​អះអាង​នោះ គឺ​វា​មិនមែនជា​រឿង​ពិត​ទេ​។​គួរ​បញ្ជាក់ថា ការកោះហៅ​នេះ កើតឡើង​បន្ទាប់ពី​មានការ​ស៊ើបអង្កេត លើ​អតីត​ប្រធានាធិបតី Rodrigo Duterte ដែលជា​ឪពុក​របស់​លោកស្រី Sara Duterte ជុំវិញ​ការសម្លាប់​មនុស្ស​រាប់ពាន់​នាក់ ក្នុងអំឡុងពេល «​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​»​។ លោកស្រី Duterte ក៏​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ពីបទ​ប្រើប្រាស់​ថវិកា​សាធារណៈ​ខុសច្បាប់​ផងដែរ​។​

​គួរ​បញ្ជាក់ថា លោកស្រី Sarah Duterte គឺជា​កូនស្រី​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte​។ លោកស្រី បាន​ចុះ​ចេញពី​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ ក្នុងគណៈ​រដ្ឋមន្ត្រី​រប​ស់លោក Marcos កាលពី​ខែមិថុនា ឆ្នាំនេះ នៅពេល​ទំនាក់ទំនង​រវាង​គ្រួសារ Duterte និង​គ្រួសារ លោក Marcos បាន​ធ្លាក់​ដល់​ចំណុច​ស្តារ​លែងរួច ហើយ​សម្ព័ន្ធភាព​រវាង​គ្រួសារ​ទាំងពីរ បាន​ដួលរលំ​ទៅវិញ​។ សម្ព័ន្ធភាព​នេះ ដំបូង​ឡើយ បាន​ជួយ​ឱ្យ​លោក Marcos និង​លោកស្រី Sarah Duterte ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី ជាប់​ជា​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០២២៕


​