» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10772 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700943 នាក់

មេបញ្ជាការ​កំពូល​រប​ស់​ហេស​បូ​ឡា ត្រូវបាន​សម្លាប់ ដោយ​ពួក​អ៊ីស្រាអែល​បេសកជន​លី​បង់​ព្រមាន​ថា​សង្គ្រាម​អាច​នឹង​រាលដាល​!


​ប្រទេស​លី​បង់​៖ អ៊ីស្រាអែល បានសម្លាប់​មេបញ្ជាការ​កំពូល​ម្នាក់​របស់​ក្រុម​ហេស​បូ​ឡា និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់​របស់​ចលនា​ប្រដាប់អាវុធ​មួយ​នេះ នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស មួយ​លើ​រដ្ឋធានី​បេ​រូត ប្រទេស​លី​បង់ កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែកញ្ញា ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។a boula2

ក្រុម​ហេស​បូ​ឡា ក៏បាន​ទទួលស្គាល់​ដែរ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា​នេះ​ថា​មេបញ្ជាការ​កំពូល​របស់​ខ្លួន គឺ​លោក​អ៊ីប្រាហ៊ីម​អា​គិល​( Ibrahim Aqil) ពិតជា​ត្រូវបាន សម្លាប់ តែ​មិនបាន​បញ្ជាក់ថា​ស្លាប់​ដោយសារ​អ្វី​នោះទេ ដោយ​គ្រាន់តែ​ហៅ​រូបលោក​ថា​ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​កំពូល​របស់​ហេស​បូ​ឡា​។ យោធា​អ៊ីស្រាអែល និង​ប្រភព​សន្តិសុខ​ក្នុង ប្រទេស​លី​បង់ បាន​និយាយថា​លោក​អ៊ីប្រាហ៊ីម​អា​គិល​( Ibrahim Aqil) ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស​មួយ​របស់​អ៊ីស្រាអែល​លើ​រដ្ឋធានី​បេ​រូត កាលពី​ថ្ងៃ​សុក្រ រួមជាមួយ​សមាជិក​ជាន់​ខ្ពស់ នៅក្នុង ជួរ​អង្គភាព​ពិសេស​មួយ​របស់​ហេស​បូ​ឡា​។ លោក​ហ្វី​រ៉ា​សា​បៀត​( Firass Abiad)​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លី​បង់ នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា​នេះ​បានឱ្យដឹងថា​ចំនួន​អ្នកស្លាប់​នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៉ី​ស្រា​អែល លើ​ជាយ​រដ្ឋធានី​បេ​រូត កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​កើន​ដល់​៣១​នាក់ ក្នុងនោះ​មាន​ស្ត្រី​៧​នាក់ និង​កុមារ​៣​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

​លោក Firass Abiad បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​មនុស្ស ៦៨​នាក់ ក៏បាន​រងរបួស​ផងដែរ ហើយ​ក្នុងចំណោម​ពួកគេ​មាន ១៥​នាក់​រងរបួស​ធ្ងន់ នៅក្នុង​ការវាយប្រហារ​តាមផ្លូវ អាកាស​ដ៏​ប្រល័យ​បំផុត​មួយ​របស់​អ៊ីស្រាអែល​លើ​រដ្ឋធានី​បេ​រូត ចាប់តាំងពី​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ហេស​បូ​ឡា កាលពី​ឆ្នាំ​២០០៦​មក​។​​គួរ​បញ្ជាក់ថា លោក​អ៊ីប្រាហ៊ីម​អា​គិល​( Ibrahim Aqil) គឺជា​មនុស្ស​ម្នាក់​ដែល​សហរដ្ឋអាមេរិក តាម​ប្រមាញ់​ជា​យូរ​មកហើយ ជាមួយ​ការប្រកាស​ផ្ដល់​រង្វាន់ ៧​លាន​ដុល្លារ​ចំពោះ​ក្បាល​របស់លោក សម្រាប់​ការជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​លើ​ស្ថានទូត​អាមេរិក ក្នុង​រដ្ឋធានី បេ​រូត កាលពី​ឆ្នាំ​១៩៨៣​។ លោក Aqil ជា​ប្រមុខ​កងកម្លាំង Radwan Force របស់​ហេស​បូ​ឡា​។​

សូមបញ្ជាក់ថា​មុននឹង​មានការ​វាយប្រហា​រ​តាមផ្លូវ​អាកាស​ដែល​ពួក​កង​ទ​ព័​ហេស​ប៊ូ​ឡា​មិនអាច​ទប់ទល់​បាន​កាលពី​នៅ​ថ្ងៃ​អង្គារ ទី​១៧​កញ្ញា ឧបករណ៍​ផ្ញើ​សារ​អេឡិចត្រូនិក ប្រភេទ Pager ឬ Bipeur ដែល​សមាជិក​ក្រុម​ហេស​បូ​ឡា​និយម​ប្រើ​សៀត​នឹង​ចង្កេះ ក៏​ត្រុ​វ​បាន​បំផ្ទុះ​ផ្ទួនៗ​គ្នា​នៅ​ច្រើន​ទីតាំង​។ ចំណែក​ការវាយប្រហារ​ទី​២ កើតឡើង​នៅ​ថ្ងៃ​ពុធ ១៩​កញ្ញា ដែល​លើក​នេះ គឺ​ផ្ទុះ​វិទ្យុទាក់ទង​អាយកូម​ជាច្រើន​គ្រឿង ក្នុងពេល​តែមួយ​។​

​យោងតាម​ក្រសួងសុខាភិបាល​លី​បង់ គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កញ្ញា មាន​មនុស្ស​ស្លាប់​យ៉ាងហោច​៣៧​នាក់ និង​របួស​៣៥៣៩​នាក់ ដោយ​ការវាយប្រហារ​ចំនួន​២​លើក​នេះ​។ ពេលនេះ​ឯកអគ្គរដ្ឋទូត​លី​បង់​ប្រចាំ​ចក្រភព​អង់គ្លេស ក៏​ព្រមាន​ដែរ​ថា បើ​អ៊ីស្រាអែល វាយលុក​លី​បង់​មែន វា​នឹង​ក្លាយជា​សង្គ្រាម​វិនាស​អន្តរាយ​។​​ប្រេសិត​លី​បង់​លោក​រ៉ា​ម៊ី​ម៉ូ​តា​ដា​( Rami Mortada) ប្រាប់​ទៅ​សារព័ត៌មាន Times of Israel ថា កងកម្លាំងប្រដាប់អាវុធ​លែង​ទ្រាំ​ទៀតហើយ ប្រសិនបើ​អ៊ីស្រាអែល បើក​ការវាយលុក​ដីគោក​និង​អាកាស​មែន​។​​លោក​និយាយថា «​យើង​កំពុង​ប្រឈម​ហានិភ័យ ផ្ទុះ​ជម្លោះ​ក្នុង​តំបន់​ទាំងមូល ប៉ុន្តែ​យើង​ក៏​ព្យាយាម​បញ្ចៀស​វា​ដែរ​។ អ៊ីស្រាអែល គួរតែ​រៀនសូត្រ​ពី​ភាពអាម៉ាស់​របស់ខ្លួន កាលពី​អតីត​។ យ៉ាងណា សង្គ្រាម​ប្រាកដជា​ធ្វើ​ឲ្យ​លី​បង់​វិនាស ប៉ុន្តែ​លី​បង់​នឹងមិន​វិនាស​តែម្នាក់ឯង​ឡើយ​»​។​a boula a boula1 
​