» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1304 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654880 នាក់

ឥណ្ឌូណេ​ស៉ី ចាប់ខ្លួន​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក្នុងករណី​ពុករលួយ លើ​ការ​នាំចូល​ស្ករស


​ប្រទេស​ឥណ្ឌូណេស៊ី​៖ អាជ្ញាធ​រសើប​អង្កេត​អំពើរ​ពុករលួយ របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៉ី បាន​ចាប់ខ្លួន​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Thomas Trikasih Lembong ដោយ​ជាប់​សង្ស័យ​ផ្តល់​លិខិតអនុញ្ញាត ឱ្យ​នាំចូល​ស្ករស មិន​ត្រឹមត្រូវ​ក្នុង​ឆ្នាំ ២០១៥ នាំឱ្យ​ខាតបង់​ចំនួន​ថវិកា ២៥​លាន​ដុល្លារ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹងថា​៖​លោក Lembong ត្រូវបាន​កំណត់​ជា​ជនសង្ស័យ និង​ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃ​អង្គា​រ៍ តាម​ការបង្គាប់​របស់​រដ្ឋអាជ្ញា នៃ​ការិយាល័យ​អគ្គមេធាវី​ឥណ្ឌូ​ណេ​ស៉ី ក្រោម​ការចោទប្រកាន់ថា​បាន ផ្តល់​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ នាំចូល​ស្ករស ចំ​ពេលដែល​ប្រទេស​មាន​បរិមាណ​ស្ករស ច្រើន​ស្រាប់​ទៅហើយ​។​a minister indo 

​រដ្ឋអាជ្ញា លោក Abdul Qohar បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា «​កាលពី​ពេលនោះ ឥណ្ឌូ​ណេ​ស៉ី មិនមាន​តម្រូវការ នាំចូល​ស្ករស​ទេ ប៉ុន្តែ លោក Lembong បានអនុញ្ញាត​ឱ្យ​នាំចូល​ស្ករស ប្រភេទ​គ្រី​ស្តា​ល់ ១០៥,០០០​តោន​។ គ្មាន​ការសុំ​យោបល់​ពី​ស្ថាប័ន ឬ​សេចក្តីណែនាំ​ណាមួយ ពី​ក្រសួង​ឧស្សាហកម្ម​ទេ ខណៈ​ការសម្រេចចិត្ត​នេះ នាំឱ្យ​ខាតបង់​ថវិកា ២៥.៤២​លាន​ដុល្លារ​»​។​
​គួរ​បញ្ជាក់ថា ការិយាល័យ​អគ្គមេធាវី​ឥណ្ឌូ​ណេ​ស៉ី បាន​ច្រានចោល​នូវ​ការចោទប្រកាន់ ដែលថា​នេះ ជា​ចំណាត់ការ​នយោបាយ​។ Reuters មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី លោក Lembong ឬ​មេធាវី​របស់លោក បាន​នោះទេ​។ លោក Lembong កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចន្លោះ​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ ហើយក៏​ជា​ជំនួយការ សរសេរ​សុន្ទរកថា​អន្តរជាតិ ឱ្យ​អតីត​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៉ី លោក ចូ​កូ វី​ដូ​ដូ ផងដែរ​។

​អគ្គ​រដ្ឋអាជ្ញា របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​ចោទប្រកាន់​រូបលោក ពាក់ព័ន្ធ​នឹង​ការអនុញ្ញាតឱ្យ​ដឹក​ស្ក​គ្រី​ស្តា​ល់​ពណ៌​ក្រហម ចេញ​ប្រមាណ​ជា​១០៥,០០០​តោន ឬ​ស្មើ​និង​(១០៥​លាន​គីឡូក្រាម​) កាលពី​ឆ្នាំ​២០១៥​។​​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​ដដែល​បាន​រកឃើញ​ទៀតថា អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ដ៏​អាម៉ាស់​រូបនេះ​បាន​រំលោភ​លើ​និយ័តកម្ម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឆ្នាំ​២០០៤ ដែល​អាច​អនុញ្ញាត​ឱ្យមាន​ដឹក​ស្ក​ចេញ​បានត្រឹមតែ​សហគ្រាស​ត្រួតត្រា​(SOE)​ដោយ​រដ្ឋ​តែប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ពេញលេញ ក្រៅពីនោះ​មិន​អនុញ្ញាត​ឡើយ​។​

​ដោយឡែក​ក្រុម​មេធាវី​ការពារ​ក្តី​របស់​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​រូបនេះ​បានលើកឡើង​ដែរ​ថា ការឃាត់ខ្លួន​នោះ គឺ​ស្ថិតនៅក្រោម​ហេតុផល​នយោបាយ​ដែល​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​បែប​ស៊ីជម្រៅ​បន្តទៀត​។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដដែល​បានលើកឡើង​បន្តទៀតថា លោក​ថូ​ម៉ាស់ គឺជា​សម្ព័ន្ធភាព​ដ៏​ជិត​ស្និ​ទ្ធិ​បំផុត​របស់លោក​ចូ​កូ​វី ដូ​ដូ ហើយ​លោក​ក៏​ជាទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​ជា​អ្នកសរសេរ​សុន្ទរកថា​ដ៏​ល្បីឈ្មោះ​មួយរូប​សម្រាប់​អតីត​ប្រធានាធិបតី​ចូ​កូ​វី​ដូ​ដូ​ផងដែរ​។​

​ផ្អែក​តាម​ព័ត៌មាន​បែប​ស៊ើបអង្កេត​ក្នុងស្រុក​ឥណ្ឌូណេស៊ី​ដដែល​បាន​បើក​កកាយ​បន្ថែមទៀត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ចាប់តាំងពី​លោក​ថូ​ម៉ាស់​បាន​របូត​ដំណែង​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នោះមក រូបលោក​បាន​បង្កើត​កិច្ចទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​មួយ​ជាមួយនឹង​អតីត​អភិបាលក្រុង​ហ្សា​ការ​តា អា​នី បា​ស្វេ​ដាន រហូតដល់​ក្លាយជា​គូកន​ជួយ​ជម្រុញ និង​ចូលក្នុង​ក្រុម​អ្នករៀបចំ​ឃោសនា​បែប​យុទ្ធសាស្ត្រ​ឱ្យ​អតីត​អភិបាលក្រុង​រូប​នោះបាន​ឈរឈ្មោះ​ប្រកួតប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​នេះដែរ ហើយ​ពេលនោះ​ហើយ​ដែល​រូបលោក​ក្លាយខ្លួន​ទៅជា​បុគ្គល​និយាយ​ឥត​សំចៃមាត់​រិះគន់​ទៅលើ​លោក​ចូ​កូ​វី​ដូ​ដូ រួមទាំង​ខ្សែបន្ទាត់​គោលនយោបាយ​របស់លោក​ចូ​កូ​វី​ដូ​ដូ​ផងដែរ​៕​ប្រភព​៖ CNA/Agencies/Local News Agencya indo minister