» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5084 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695255 នាក់

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ប្រកាស​ពី​ការផ្ទេរអំណាច​ឲ្យ​ទៅ​អ្នក​បន្តវេន​

​ប្រទេស​សិង្ហ​បុរី​៖​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ របស់​គណបក្ស People’s Action Party (PAP) នៅ​ថ្ងៃទី​៥​វិច្ឆិកា​នេះ លោក​លី សៀន​ឡុង​ប្រធាន​គណបក្ស​បាន​លើកឡើងថា ក្រុមការងារ​របស់លោក Lawrence Wong បានទទួល​បាន​នូវ​បទពិសោធន៍​ការងារ​ជោគជ័យ​ដ៏​ច្រើន នៅក្នុង​អំឡុងពេល​វិបត្តិ​កូ​វីដ​១៩​។ ដូច្នេះ គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​បង្អែរ​បង្អង់ ពន្យា​ពេល​នៃ​ការផ្ទេរអំណាច​ទៀត​នោះទេ​។a sing party

​លោក លី សៀន​ឡុង ដែល​បច្ចុប្បន្ន​មាន​អាយុ​៧១​ឆ្នាំ ធ្លាប់បាន​សន្យាថា លោក​នឹង​ផ្ទេរអំណាច​ទៅ​ឲ្យ​មនុស្ស​ជំនាន់​ថ្មី នៅពេល​លោក​ចូល​អាយុ​៧០​ឆ្នាំ​ក្នុង​ឆ្នាំ​២០២២​។ ក៏ប៉ុន្តែ បាន​ផ្អាក ដោយសារតែ​វិបត្តិ​ជម្ងឺ​កូ​វីដ​១៩ ។​​នៅ​ចំពោះមុខ​សមាជិក​បក្ស​ប្រមាណ​ជាង​១​ពាន់​នាក់ លោក​លី សៀន​ឡុង បាន​អះអាងថា លោក​នឹង​ប្រគល់​ការងារ​ទៅ​ឲ្យ​លោក Lawrence Wong ដើម្បី​ដឹកនាំ​គណបក្ស​ឈានទៅ​យកជ័យ​ជំនះ ក្នុងការ​បោះឆ្នោត​អាណត្តិ​ក្រោយ​។ លោក​បន្ថែមថា បើ​អ្វីៗ​រលូន​ដូច​ការរំពឹងទុក គឺ​លោក​នឹង​ផ្ទេរអំណាច​ជា​ផ្លូវការ នៅ​ថ្ងៃ​បុណ្យខួប​លើក​ទី​៧០ នៃ​គណបក្ស People’s Action Party នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២៤​។​


​លោក Lawrence Wong ជា​មនុស្ស​ទី​២ សម្រាប់​សិង្ហ​បុរី ដែលមាន​នាយករដ្ឋមន្ត្រី មិនមែនជា​មនុស្ស​ក្នុង​វង់​ត្រកូល​លី​។ នាយករដ្ឋមន្ត្រី​មុន​លោក​លី​ស៊ាន​ឡុង​គឺ​លោក​ហ្គោ​តុ​ក​ចុង​បន្ទាប់ពី​លោក​លី​ក្វាន់​យូ​បិតា​សិង្ហ​បុរី​។​លោក​លី សៀន​ឡុង ដែល​បាន​ចូលកាន់​អំណាច​នៅ​ឆ្នាំ​២០០៤ បាន​លើកឡើងថា “​ប៉ុន្មាន​ឆ្នាំ​មកនេះ គណបក្ស People’s Action Party បានធ្វើ​កំណែទម្រង់​ស៊ី​ជំរៅ​ច្រើនណាស់ ដើម្បី​ឆ្លើយតប​ទៅនឹង​ឧបសគ្គ ក៏ដូចជា​ការលំបាក​ទាំ​ង​ឡាយ ដែល​បាន​ចោទឡើង ដើម្បី​ឈានទៅ​រក្សា​ប្រទេស​ឲ្យ​មាន​ស្ថិរភាព​និង​សន្តិសុខ​។​​សូមបញ្ជាក់ថា​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ មានរឿង​អាស្រូវ​ពុករលួយ​ខ្លះៗ បាន​ផ្ទុះឡើង​ក្នុង​នយោបាយ​សិង្ហ​បុរី ។ រឿងអាស្រូវ​ពុករលួយ មាន​ពាក់ព័ន្ធ​នឹង​លោក​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន ហើយ​បានធ្វើ​ឲ្យ​មាន​សមាជិកសភា​២​នាក់ នៃ​គណបក្សកាន់អំណាច ត្រូវ​បង្ខំចិត្ត​លាលែង​ពីមុខ​ងារ​ទៀតផង​៕a sing party1 
​