» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2642 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005985 នាក់

ប្រទេស​រុស្ស៊ី​គាំទ្រ​ជំហរ​អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ភូមា​

 


​ឥណ្ឌូណេស៊ី​៖ ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​អង្គា​រ៍​ទី​៥​កក្កដា​បានប្រកាស គាំទ្រ​ពេញទំហឹង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​របស់​អាស៊ាន (ASEAN) ដើម្បី​បញ្ចប់​វិបត្តិ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​បាន​បញ្ជូន​សារ​ស្រដៀង​គ្នា​ទៅ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​។​a burma russy 

​លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ (Sergei Lavrov) រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​និយាយ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ហ្សា​ការ​តា​នៃ​ប្រទេស​ឥណ្ឌូណេស៊ីបន្ទាប់ពីប្រទេសព្រុយណេ​ថា កិច្ចព្រមព្រៀង​ចំនួន​៥​ចំណុច​ដែល​ត្រូវបាន​ឯកភាពគ្នា​ដោយ​ប្លុក​អាស៊ាន (ASEAN) គួរតែ​ជា​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​។​

​លោក ឡាវ​រ៉ូ​វ (Lavrov) បាន​និយាយថា «​នៅក្នុង​ទំនាក់ទំនង​របស់​ពួកយើង​ជាមួយ​ក្រុម​មេដឹកនាំ​មី​យ៉ាន់​ម៉ា​, ពួកយើង​គាំទ្រ​ជំហរ​របស់​អាស៊ាន (ASEAN) ដែល​ត្រូវបាន​ចាត់ទុកថា​ជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​វិបត្តិ​នេះ​និង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​។​»

​ការអត្ថាធិប្បាយ​របស់​លោក ឡាវ​រ៉ូ​វ (Lavrov)​ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែលមាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​យោធា​រុស្ស៊ី​និង​យោធា​មី​យ៉ាន់​ម៉ា ខណៈដែល​ប្រទេស​មហាអំណាច​ធំៗ​នៅ​លោកខាងលិច​លើ​បានដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន និង​ក្រុម​មេដឹកនាំ​កំពូលៗ​ក្នុង​របប​យោធា​មី​យ៉ាន់​ម៉ា និង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការលក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​នេះ​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​ចាប់តាំងពី​យោធា​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​ដោយ​ដុត​បញ្ឆេះ​ឲ្យ​មាន​កំហឹង​នៅ​ទូទាំងប្រទេស​និង​ការធ្វើ​បាតុកម្ម​ស្ទើរ​រៀងរាល់ថ្ងៃ ហើយ​ឈានដល់​ការបង្ក្រាប​យ៉ាង​សាហាវ​ពី​សំណាក់​កងកម្លាំង​សន្តិសុខ​៕a burma russy1 a burma un