» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9856 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700027 នាក់

លោក​ត្រាំ​រង​ការ​ចោទថា​ជា​ប្រធានាធិបតី​ដែល​ហៅ​ឲ្យ​បរទេស​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​!

 

​អាម៉េរិក​៖​លោក​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​បាន​រង​ការ​ចោទ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ថា​ជា​ប្រធានាធិបតី​ដែល​ស្នើឱ្យ​ប្រទេស​បរទេស​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ក្នុងស្រុក​។​ការចោទប្រកាន់​នេះ​បាន​កើតឡើង​ក្រោយពី​លោក​ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​តុលា បាន​អំពាវនាវ​ដោយ​បើកចំហ​ដល់​ចិន​ក៏ដូចជា​អ៊ុយ​ក្រែ​ន​ឱ្យ​ស៊ើបអង្កេត​គូប្រជែង​របស់លោក​គឺ​លោក ចូ បាយ​ដិ​ន ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០២០ ដោយ​លោក​ត្រាំ​បាន​តិះដៀល​ខ្លាំងៗ​ដល់​ពួក​ប្រជាធិបតេយ្យ​ដែល​ស្វះ​ស្វែងរក​ការចោទប្រកាន់​លើ​រូបលោក​ពីបទ​អញ្ជើញ​បរទេស​ឱ្យមក​ជ្រៀតជ្រែក​ការបោះឆ្នោត​។​a huway2 

​ថ្លែង​នៅក្នុង​រដ្ឋ​ផ្លរីដា លោក​ត្រាំ​បាន​ពន្លះ​លើ​ពួក​អ្នកចោទ​ប្រកាន់​របស់គាត់​ថា​ជា “​ពួក​មនុស្ស​ឆ្កួត​” កំពុង​ស្វះ​ស្វែងរក “​ការចោទប្រកាន់​” ខណៈដែល​គាត់​បាន​ព្យាយាម​ធ្វើឱ្យ​ស្ថានការណ៍​របស់គាត់​ល្អប្រសើរ​ឡើងវិញ​ចំពោះ​ការស៊ើបអង្កេត​មួយ ដែល​គំរាម​ធ្វើឱ្យ​គាត់​ក្លាយជា​ប្រធានាធិបតី​អាម៉េរិក​ទី ៣ ដែល​រង​ការចោទប្រកាន់​នៅក្នុង​សភាតំណាងរាស្ត្រ​ហើយ​អាចប្រឈម​នឹង​ការកាត់ទោស​នៅ​ព្រឹទ្ធសភា​។​

​លោក អា​ដាំ ស៊ី​ហ្វ សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​លោក​ត្រាំ​នៅក្នុង​សភាតំណាងរាស្ត្រ បាន​និយាយថា លោក​ត្រាំ​កំពុង​ធ្វើ​សកម្មភាព “​និ​ទណ្ឌ​ភាព​” ចំពោះមុខ​ច្បាប់​។​​លោក​ស៊ី​ហ្វ​បាន​និយាយ​ចោទថា “​ជាថ្មី​ម្តងទៀត យើង​មាន​ប្រធានាធិបតី​អាម៉េរិក​ដែល​ស្នើឱ្យ​ប្រទេស​បរទេស​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​របស់​យើង​”​។​សូមបញ្ជាក់ថា​ប្រទេស​រុស្ស៊ី​បាន​និង​នៅតែ​ជា​ប្រទេស​ដែល​រង​ការ​ចោទថា​ជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​អាម៉េរិក​ជួយ​ឲ្យ​លោក​ត្រាំ​ឈ្នះឆ្នោត​លើក​លោកស្រី​ហ៊ីល​ឡា​រី​គ្លិន​តុ​ន​បេក្ខជន​មកពី​គនបក្ស​ប្រជា​ធិ​បត​តេ​យ្យ​។​

​ខណៈ​អតីត​អ្នកការទូត​របស់​ក្រសួងការបរទេស​ម្នាក់​កំពុងផ្តល់​សក្ខីកម្ម​នៅ​ពីក្រោយ​ទ្វារ​បិទ​ជិត​នៅក្នុង​រដ្ឋសភា​ទាក់ទិន​នឹង​តួនាទី​របស់គាត់​នៅក្នុង​រឿងអាស្រូវ​នៅ​អ៊ុយ​ក្រែ​ន លោក​ត្រាំ​បាន​បន្ថែម​កម្តៅ​ទ្វេ​ដងដោយ​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី និង​មេដឹកនាំ​ចិន​លោក​ស៊ី ជីន​ពីង ស៊ើបអង្កេត​លោក​ចូ បាយ​ដិ​ន ដែល​នាំមុខគេ​ក្នុងការ​ប្រកួតប្រជែង​សម្រាប់​ការតែងតាំង​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំក្រោយ​។​

​លោក​ត្រាំ ប្រាប់​អ្នកយកព័ត៌មាន​នៅ​ខាងក្រៅ​សេត​វិមាន​ថា “​ខ្ញុំ​អាច​និយាយបានថា ប្រធានាធិបតី​ហ្សេ​លេន​ស្គី ប្រសិនបើ​គាត់​ជា​ខ្ញុំ​វិញ ខ្ញុំ​នឹង​ណែនាំ​ឱ្យគេ​ចាប់ផ្តើម​ការស៊ើបអង្កេត​លើ​លោក​បាយ​ដិ​ន​។ ដូចគ្នានេះដែរ ចិន​ក៏​គួរតែ​ចាប់ផ្តើម​ការស៊ើបអង្កេត​ទៅលើ​ក្រុម​របស់លោក​បាយ​ដិ​ន​ដែរ ពីព្រោះ​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន​គឺ​អាក្រក់​ដូច​អ្វីដែល​បានកើត​ឡើង​នៅ​អ៊ុយ​ក្រែ​ន​អ៊ីចឹង​”​។​សូមបញ្ជាក់ថាកូនប្រុសលោកចូបាយដឹនគឺជាមុខសញ្ញាដែលលោកត្រាំចោទថាពុករលួយនៅប្រទេសអ៊ុក្រែន។

​នៅពេល​សួរថា​តើ​គាត់​នឹង​ស្នើសុំ​លោក​ស៊ី​ឱ្យធ្វើ​ដូចគ្នា​ដែរឬទេ លោក​ត្រាំ​បាន​ឆ្លើយតប​ថា “​វា​ច្បាស់​ណាស់​ជា​អ្វីដែល​យើង​អាច​ចាប់ផ្តើម​គិត​”​។​លោក​ចូ​បាយ​ដឹ​ន​ធ្លាប់បាន​និយាយប្រាប់​កាសែត​ថា​លោក​មិនមាន​ការភ័យខ្លាច​ឡើយ​ចំពោះរឿងនេះ៕a jo1 


​