» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10168 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700339 នាក់

ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ឡើងជា​ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន ឋានៈ​ស្មើ​រដ្ឋមន្ត្រី


​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វព្រះរាជហឫទ័យ​ត្រាស់បង្គាប់​តែងតាំង​លោក សាន សាង អតីត​ភាពជា​អ្នកនយោបាយ​ប្រឆាំង​ជាទី​ប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​a sang san1 

​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​។ លោក សាន សាង ជា​កូន​ខ្មែរ​អ្នក​កម្ពុជា​ក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង​។ លោក​សាន សាង បាន​ប្រឡូក​ក្នុង​ឆាក នយោបាយ​ជាមួយ​បក្សប្រឆាំង​កាលពីដើម​ទសវត្សរ៍​៩០​។ លុះ​ឆ្នាំ​២០២៤ លោក សាន សាង បាន សម្រេច ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​​លោក សាន សាង ជា​ស្ថាបនិក​បង្កើត​ទូកង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» នៅ​ឆ្នាំ​២០០២​។ ក្រោយ ពេល ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ក៏បាន​ជួយ​រៀបចំ ដង្ហែ អង្គ កឋិន ទាន​ទៅ​វត្ត​ស្វាយ​សៀម​ថ្មី នៅ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​ការផ្តួចផ្តើម​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​នៅ​ឆ្នាំ​២០២៤​នេះ ទូកង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» បាន​លើក​ពាន​ហើយ បន្ទាប់ពី​យកឈ្នះ​លើ​គូប្រកួត​ទាំង​៦​ជើង​ក្នុង​រយៈពេល​៣​ថ្ងៃ​។ នេះ​ជាការ​លើក​ពាន​លើកដំបូង​សម្រាប់​ទូកង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​»​។​

​លោក សាន សាង ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និង​ជា​ស្ថាបនិក​ទូកង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» បានឱ្យដឹងថា ចាប់តាំងពី​ចូលរួម​ការប្រកួតប្រជែង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​២០០២ ទូកង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» មិន​ធ្លាប់បាន​លើក​ពាន​នោះឡើយ​។ នៅ​ឆ្នាំ​២០២៤​នេះ គឺជា​លើកដំបូង​ហើយ​ដែល​ទូកង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» បាន​លើក​ពាន បន្ទាប់ពី​យកឈ្នះ​គូប្រកួត​ទាំង​៦​ជើង ក្នុង​រយៈពេល​៣​ថ្ងៃ​មកនេះ​។​​ឆ្នាំ​២០២៤ ជា​ឆ្នាំ​ដ៏​ពិសេស​សម្រាប់​គណៈកម្មកា​រ និង​ចំណុះ​ទូកង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ព្រោះ​ទទួលបាន​ការឧបត្ថម្ភ និង​ទ្រទ្រង់​សម្រាប់​ការបរិភោគ និង​ចំណាយ​ផ្សេងៗ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។ តាមរយៈ​ការ​ទ្រទ្រង់​នេះ ធ្វើឱ្យ​កីឡាករ​បាន​ហូបចុក​គ្រប់គ្រាន់​មិន​ខ្សត់ខ្សោយ​ដូច​បណ្តា​ឆ្នាំ​កន្លងទៅ​នោះឡើយ​។​
,

សម្តេច​តេ​ជោ ក៏បាន​សម្រេច​ជួយ ឧបត្ថម្ភ ដល់ ទូកង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» នៅ​ឆ្នាំ​២០២៤​នេះ ហើយក៏​ជួយ​ធ្វើ​ទូកង​ខ្នាត​វែង មួយ គ្រឿង នៅ​ឆ្នាំ​២០២៥​។​​មានការ​វាយតម្លៃថា​តាមរយៈ​ការផ្តល់​តួនាទី​ជាទី​ប្រឹក្សា​ជូន​លោក សាន សាង ជាទី​ប្រឹក្សា ជា​ឱកាស​សម្តេច​តេ​ជោ​បាន ប្រា ស្រ័យ ទាក់ទង​ផ្សាភ្ជាប់​សុខទុក្ខ និង​ជួយ​ដោះស្រាយ​បញ្ហា​នានា​របស់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ផងដែរ​។​
​លោក សាន សាង បានប្រកាស ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​បំពេញការងារ​ទាំងឡាយ​ដែល​សម្តេច​តេ​ជោ​ដាក់ជូន​។ ជាពិសេស​នឹង ប្រឹងប្រែង​ធ្វើ​កិច្ចការ​មួយចំនួន​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​៕a sang san2 a sang san3 

​