វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2777 នាក់
ម្សិលមិញ 3261 នាក់
សរុប 13059566 នាក់
ប្រទេសថៃ៖អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(HRW) បានលើកសំណើទៅអាជ្ញាធរថៃឲ្យបើកការស៊ើបអង្កេតជាបន្ទាន់និងដោយឥតលំអៀងលើករណីវាយប្រហារលើលោកផន ផាន់ណា សកម្មជននយោបាយកម្ពុជាមួយរូបកាលពីថ្ងៃទី២២ខែសីហាថ្មីៗ នេះ ក្នុងខេត្តរ៉ាយ៉ងប្រទេសថៃ។ បើយោងតាមអង្គការសិទ្ធមនុស្ស(HRW )លោកផនផាន់ណា រងការវាយតប់ពីបុគ្គលនិយាយភាសាខ្មែរចំនួន៣នាក់ បណ្ដាលឲ្យមានរបួសលើមុខនិងទ្រូង។
លោកស្រីអេលែនភៀសុន(Elaine Pearson) នាយកប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធមនុស្ស(HRW)បានថ្លែងថា រដ្ឋាភិបាលថៃ មានកាតព្វកិច្ចក្នុងការការពារសិទ្ធិគ្រប់បុគ្គលដែលជ្រកកោនក្នុងប្រទេសថៃ រួមទាំងជនភៀសខ្លួន។ លោកស្រីបន្ថែមថា«អាជ្ញាធរថៃ គួរបើកការស៊ើបអង្កេតជាបន្ទាន់ លើករណីវាយប្រហារលើលោកផន ផាន់ណា និងចាត់រាល់វិធានការដើម្បីការពារសុវត្ថិភាពរបស់សកម្មជននយោបាយរូបនេះ»។
សកម្មជននយោបាយលោកផន ផាន់ណា បានប្រាប់HRWថា កន្លងមក ជនបង្កបានតាមឃ្លាំមើលនិងតាមដានលោកនៅក្បែរៗកន្លែងដែលលោកធ្វើការ ព្រមទាំងបានថតរូបលោកពីរថយន្តរបស់ពួកគេផងដែរ។ មិនតែប៉ុណ្ណោះ សកម្មភាពវាយតប់មកលើលោកនេះ ត្រូវបានថតបានដោយកាមេរ៉ាសុវត្ថិភាពរបស់ហាងដែលនៅក្បែរកន្លែងកើតហេតុ និងមានសាក្សីប្រមាណ១០នាក់ បានឃើញហេតុការណ៍នេះផ្ទាល់។លោកស្រីElaine Pearson បន្តថា «ថៃគួរតែជាកន្លែងដែលអ្នករត់ភៀសខ្លួនអាចរស់នៅដោយមិនមានការភ័យខ្លាច»។
ក្នុងករណីយ៍នេះ លោកសុខ ឥសានអ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានVOAថា ករណីនេះមិនពាក់ព័ន្ធនឹងគណបក្សកាន់អំណាចឡើយ ដោយលោកចាត់ទុកថា ជាការប្រឌិតរបស់អ្នកដែលមាននិន្នាការប្រឆាំង ដើម្បីអាចទៅរស់នៅប្រទេសទីបី។ប៉ុន្មានឆ្នាំចុងក្រោយឆ្នាំថ្មី!នេះ អាជ្ញាធរថៃ បានចាប់ឃាត់ខ្លួនជនភៀសខ្លួនប្រឆាំងកម្ពុជាជាច្រើននាក់ ព្រមទាំងបានបញ្ជូនពួកគេត្រឡប់មកកម្ពុជា ដែលក្នុងមួយចំនួនបានប្រឈមមនឹងការចាប់ខ្លួននិងការកាត់ទោស។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW)។
លោក ផន ផាន់ណា ត្រូវបានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានទទួលស្គាល់ថាជាជនភៀសខ្លួន មានសិទ្ធិជ្រកកោនក្នងប្រទេសថៃ ក្រោយបានរត់គេចខ្លួនពីការចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២២។ លោក ផន ផាន់ណា បានកាន់ទំព័រហ្វ៊េសប៊ុក ចំនួន៣ មានតាមដានជិតកន្លះលាននាក់ ដើម្បីថ្លែងមតិប្រឆាំងរិះគន់ប្រឆាំងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានផ្ដល់ការគាំទ្រដល់សកម្មជននយោបាយកម្ពុជាផ្សេងៗទៀតផងដែរ។
ក្រៅពីរឿងលោកផនផាន់ណាកាលពីមុនការបោះឆ្នោតគណបក្សភ្លើងទៀន និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិកំពុងតស៊ូមតិមិនឲ្យអាជ្ញាធរថៃបញ្ជួនសកម្មជនប្រឆាំងម្នាក់មកឲ្យអាជ្ញាធរកម្ពុជាវិញបន្ទាប់ពីចាប់ខ្លួននៅក្នុងទឹកដីថៃផងដែរ។ ការតវ៉ានេះដោយសារតែពួកគេយល់ថា ប្រសិនបើបញ្ជួន លោក ថុល សំណាង មកឲ្យអាជ្ញាធរកម្ពុជានោះ សកម្មជនគណបក្សភ្លើងទៀននៅខេត្តកណ្តាលរូបនេះនឹងត្រូវរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
«ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ ថុល សំណាង រដ្ឋាភិបាលថៃមិនត្រូវបញ្ជូន សកម្មជនរូបនេះមកឲ្យអាជ្ញាធរកម្ពុជាជាដាច់ខាត»។ នេះបើតាមមន្ត្រីគណបក្សភ្លើងទៀនដែលបានប្រាប់សារព័ត៌មានមួយចំនួន បន្ទាប់ពីអាជ្ញាធរថៃបានខ្លួន សកម្មជនគណបក្សភ្លើងទៀនវ័យ៣៤ មកពីខេត្តកណ្តាល។លោក Phil Robertson នាយកប្រចាំអាស៊ីនៃអង្គការ Human Rights Watch បានគូសបញ្ជាក់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ត្រូវតែបានការអនុញ្ញាតឱ្យចូលជួប ថុល សំណាង ដើម្បីឱ្យគាត់បានទទួលនូវអ្វីដែលជនភ្លៀងខ្លួនត្រូវការ»។អ្នកជំនាញរបស់អង្គការសិទ្ធិមនុស្សដដែល បារម្ភថា លោក ថុល សំណាង អាចស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរប្រសិនបើត្រូវបាននិរទេសមកកម្ពុជាវិញ។
ខណៈដែលសកម្មជនប្រឆាំងរូបនេះត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍សួនផ្លូ ក្នុងទីក្រុងបាងកក អ្នកការពារសិទ្ធិមនុស្សជនជាតិថៃម្នាក់និយាយថា តាមច្បាប់អន្តរជាតិ និងច្បាប់ប្រឆាំងការធ្វើទារុណកម្ម និងការបាត់ខ្លួនដែលត្រូវបានអនុវត្តនាពេលថ្មីៗនេះរបស់ប្រទេសថៃ ការបញ្ជូនបុគ្គលម្នាក់ទៅប្រឈមមុខនឹងការបៀតបៀនគឺត្រូវបានហាមឃាត់ មិនថាតាមរយៈការនិរទេស ឬការធ្វើបត្យាប័ន តាមកិច្ចព្រមព្រៀងថៃ-កម្ពុជានោះឡើយ។ដកស្រងពីវិទ្យុបារាំង