» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7717 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697888 នាក់

សម្តេច​តេ​ជោ​ទម្លាយ​គោលបំណង ធ្វើជា អ្នកនយោបាយ​ប​ស់លោក​ហ៊ុន​ម៉ា​ណែ​តតាំង​ពី​ឆ្នាំ​១៩៩៤​ពេល រៀន​នៅ​សហរដ្ឋអាមេរិក !

 

​ភ្នំពេញ​៖ លោក ឧត្ដមសេនីយឯក ហ៊ុន ម៉ា​ណែ​ត​បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា បានដាក់​គោលដៅ ធ្វើជា​អ្នកនយោបាយ​តាំងពី​ឆ្នាំ​១៩៩៤ ក្នុង ពេលដែល​លោក​កំពុង​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​លិខិត​របស់​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត ដែល​ត្រុ​វ​បាន​សម្តេច​តេ​ជោ ហ៊ុនសែន បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១​។a hun ma1

​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ដឹងថា​៖​លោក ហ៊ុន ម៉ា​ណែ​ត មានបំណង​សិក្សា​ជំនាញ​ចំនួន​៣​ក្នុងការ រៀបចំ​គោលដៅ​នាពេល​អនាគត​របស់ខ្លួន​គឺ ជំនាញ សេដ្ឋកិច្ច នយោបាយ និង​ទាហាន​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​បានបញ្ជាក់​ក្នុង​លិខិត​កាលពី​២៨​ឆ្នាំមុន​ថា​៖ «​ចំពោះ​ខ្ញុំ ខ្ញុំ យល់ថា​ទា​ហ៊ាន អ្នកសេដ្ឋកិច្ច និង​អ្នកនយោបាយ​មាន ឥទ្ធិពល​ណាស់​នៅក្នុង​សង្គម ការដែល​សំខាន់​គឺ​ទោះជា អនាគត​ខ្ញុំ​អាច​ទៅជា​អ្នកសេដ្ឋកិច្ច​រឺក៏​ជា​អ្នកនយោបាយ គឺ ខ្ញុំ​ចង់បាន​គ្រឹះ​របស់ខ្ញុំ​ជា​ទា​ហ៊ាន ព្រោះ​តាម​ខ្ញុំ​មើល​ប្រវត្តិសាស្ត្រ​នៅ​អា​មេ​រិច​រឺ​នៅ​ប្រទេស​មួយចំនួន​គឺ​អ្នកដឹកនាំ​ធំៗ ច្រើន​ចេញពី​ទា​ហ៊ាន​ដែរ​។ តែ​នេះ​ជា​គំនិត​របស់ខ្ញុំ ខ្ញុំ​សូម អោយ​ពុក​ជួយ​អោយយោបល់​ផង តើ​គំនិត​នេះ​ល្អ​រឺ​មិន ល្អ​» ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ ហ្វេ​ស​ប៊ុ​ក​សម្តេច​ដោយ​បញ្ជាក់ថា រហូតមកដល់ ពេលនេះ​គឺមាន​រយៈពេល​២៨​ឆ្នាំ​ហើយ​ដែល​សម្តេច​រក្សា ការសម្ងាត់​នៃ​សំបុត្រ​នេះ និង​ថា​មិនចាំបាច់​បន្ត​រក្សា​ការ សម្ងាត់​ទៀត​ទេ​ព្រោះ​លោក ហ៊ុន ម៉ា​ណែ​ត បច្ចុប្បន្នកំពុង មាន​ជំនាញ​ទាំង​៣​ដែល​បានដាក់​គោលដៅ​តាំងពី ឆ្នាំ​១៩៩៤​រួចហើយនោះ​។​

​សម្ដេច​តេ​ជោ ហ៊ុនសែន ក៏បាន​ប្រាប់​រឿង​មួយចំនួន​ដែល​មិនបាន សរសេរ​ក្នុង​សំបុត្រ​ដែរ​ថា​៖ «​អាន​លិខិត​នេះ​និង យល់​ពី​ម៉ា​ណែ​ត​កាន់តែច្បាស់ ហើយ​អ្វីដែល​មិនមាន​ក្នុង លិខិត​នេះ​គឺ​ម៉ា​ណែ​ត​បាន​ចូលទៅ​ធ្វើ​កម្មសិក្សា​នៅ ធនាគារពិភពលោក​ដែល​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​ងា​រ​នៅ ប្រទេស​កុង​ហ្គោ​បន្ទាប់ពី​ជាប់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​សកល​វិទ្យាល័យ​ញ៉ូ​វ​យ៉​ក​។ ម៉ា​ណែ​ត​ធ្លាប់បាន​ទៅ រស់នៅ​ជាមួយ​គ្រួសារ​បារាំង​មួយ​នៅ​ប្រទេស​បារាំង​ដោយ ស៊ីឈ្នួល​បេះ​ផ្លែ​ប៉ោម​ឱ្យ​គ្រួសារ​នេះ​ដើម្បី​រៀន ភាសា​បារាំង​។ នៅពេល​រៀន​ថ្នាក់បណ្ឌិត​នៅ ប្រទេស​អង់គ្លេស ម៉ា​ណែ​ត​បាន​ចូល​បង្រៀន​គណិត​វិជ្ជា សម្រាប់​និស្សិត​ឆ្នាំ​ទី​២​និង​ទី​៣​ដើម្បី​បាន​ប្រាក់​ខ្លះ​សម្រាប់ ចំណាយ​កាត់បន្ថយ​ការចំណាយ​របស់​ឪពុកម្តាយ​» ។​

​សូមបញ្ជាក់ថា​, លោក ហ៊ុន ម៉ា​ណែ​ត អាយុ​៤៤​ឆ្នាំ គឺជា​កូនប្រុស​ច្បង របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន​ជាមន្ត្រីយោធាមាន​ឋា​រ​ន្ត​រ​ស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​ផ្កាយ​៣ កាន់​តួនាទី​ជា​អគ្គ​មេ​បញ្ជា​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។ លោក​ជា​ជនជាតិ​កម្ពុជា​ដំបូង​ដែល​បញ្ចប់​ការសិក្សា នៅឯ​បណ្ឌិតសភាយោធា West Point របស់ សហរដ្ឋអាមេរិក និង​ជា​បណ្ឌិត​សេដ្ឋកិច្ច នៃ​សកល​វិទ្យាល័យ Bristol របស់​ចក្រភព​អង់គ្លេស ផងដែរ​។ 

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​របស់​សម្តេច​គឺ​លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ត​ពីស​ម្តេច​។ ការ ប្រកាស​នេះ​ធ្វើឱ្យ​មានការ​សាទរ​ជា​បន្ត​បន្ទាប់ពី​ជួរ​ថ្នាក់ ដឹកនាំ និង​មន្ត្រីរាជការ​នៅ​កម្ពុជា​។​​នៅ​ថ្ងៃទី​២៤​ធ្នូ​គណបក្ស​ប្រជាជន​នឹងមាន​ការប្រជុំ គណៈកម្មការ​ការ​កណ្តា​ល​គណបក្ស​ដែល​បើតាម​សម្តេច តេ​ជោ​បញ្ជាក់​កាលពី​កន្លងទៅ​គឺ​ទាក់ទង​នឹង​ការរៀបចំ គណៈរដ្ឋមន្ត្រី​បន្តវេន​ជំនាន់​ក្រោយ​របស់​គណបក្ស ប្រជាជន​កម្ពុជា​។ សម្តេច​បាន​ផ្ដាំ​ឱ្យ​ក្រុមប្រឆាំង​ចាំមើល​ពី ភាព​សាមគ្គី​គ្នា​របស់​គណបក្ស​ប្រជាជន​នា​ថ្ងៃស្អែក​នេះ ផងដែរ​៕a hun ma1 a hun ma2 a hun maa a hun maa a hun manet party a hun manet 


​