» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 459 នាក់

ម្សិលមិញ 10264 នាក់

សរុប 14139641 នាក់

លោកជំទាវ​បណ្ឌិត ម៉ែន សំអន ៖​សុខសន្តិភាព​បានផ្ដល់​អោយ​យុវជន​យើង​ទទួលបាន​អ្វីៗ​គ្រប់យ៉ាង

 

​ភ្នំពេញ​៖​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​គណៈ​ចលនា​មហាជន​ផ្តាំ​ឲ្យ​យុវជន​គណបក្ស​ប្រជាជន​ក្តាប់ជាប់​ប្រសាសន៍​តេ​ជោ​!​។a men som on youth2 

ក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ទូទាំងប្រទេស ព្រឹក​ថ្ងៃអាទិត្យ ៥​រោច ខែមាឃ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​កោះ​ពេជ្រ លោកជំទាវ​មែន​សម​អនបាន​មានប្រសាសន៍ថា ប្រទេសជាតិ​មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍​គ្រប់​ទីកន្លែង​ដូច​បានឃើញ​ស្រាប់​នាពេល​ប​ច្ចុ​ប្ប​នេះ​បានផ្ដល់​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ពិសេស យុវជន​យើង​នេះ​ទទួលបាន​នូវ​ចំណេះដឹង​និង​ជំនាញ​ដើម្បី​បំពេ​ការងារ​គ្រប់​វិស័យ​។

​លោកជំទាវ​ក៏បាន​លើកឡើង​អំពី​ស្ថានភាព​នយោបាយ​នៅពេល​បច្ចុប្បន្ននេះ​មានការ​វិវត្តន៍​គួរឱ្យកត់សម្គាល់ ពិសេស ការសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​លើ​ការចាប់ផ្តើម​នីតិវិធី​នៃ​ការព្យួរ EBA (​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​) ការ​បំភ្លៃ​ព័ត៌មាន​អំពី​ការបោះ​ទីតាំង​ទ័ព​បរទេស​ក្នុង​ទឹកដី​កម្ពុជា បញ្ហា​និន្នាការ​នយោបាយ​សកល និង​ការ​បំផុស​បញ្ហា​មួយចំនួន​ក្នុងប្រទេស ក្នុង​បំណង​ធ្វើឱ្យប៉ះពាល់​សតិអារម្មណ៍​មហាជន ពិសេស យុវជន​នៅ​ប្រទេស​កម្ពុជា​តែម្តង​។

លោកជំទាវ​ក៏បាន​លើក​ពី​ប្រសាសន៍​ដឹក នាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រ ធា ន​គណបក្ស ដែល​បញ្ជាក់ថា​៖
«​មិន​ត្រូវយក​អធិបតេយ្យភាព​របស់​យើង ទៅ​ដោះដូរ​ជាមួយ​ជំនួយ​ណាមួយ​នោះឡើយ​»
«​ត្រូវ​រស់​ដោយ​អុកស៊ីសែន​ខ្លួនឯង ដោយ​មិនត្រូវ​ពឹង​នូវ​ខ្យល់​ដែល​គេ​បញ្ចូល​ឱ្យ​យើង​នោះទេ​»
«​ទោះ​មាន ឬ​គ្មាន EBA វា​ក៏​មិន​ធ្វើឱ្យ​យើង​ស្លាប់ តែ​វា​ក៏​មិន​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកមាន​បានដែរ​»​។​

​ក្នុងនាម​គណៈ​ចលនា​មហាជន​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​សំណូមពរ​ឲ្យ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បាន​អញ្ជើញ​ចូលរួម​ថ្ងៃនេះ ត្រូវ​ត្រង់ត្រាប់​ស្តាប់​នូវ​បទឧទ្ទេសនាម​របស់​វា​គ្មិ​ន ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​យកទៅ​ផ្សព្វផ្សាយ​បន្តទៀត​។​a men som on youth a men som on youth1