» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10685 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981721 នាក់

ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់!

 

បន្ទាយមានជ័យ៖ ផ្ទះវីឡាដ៏ធំមួយប្រក់ដំបូលពណ៌ខៀវ ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា​ នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់​ ត្រូវបានយោធាថៃ គាស់យករបស់មានតម្លៃ​ និងសម្ភារក្នុងផ្ទះគ្មានសល់​។ ទន្ទឹមនេះពួកយោធាថៃក៏បានបំផ្លាញដំបូលផ្ទះដេីម្បីយកធ្វើជាលេណដ្ឋាននៅផ្នែកខាងលេី​ ព្រមទាំងដាក់កម្លាំងចាំលួចបាញ់ (Sniper) ប្រចាំការនៅលើដំបូលផ្ទះ​ ទៀតផង។ នេះបេីយោងតាមការឱ្យដឹងពី​ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី១០​ ខែកក្កដា​ឆ្នាំ២០២៦។a home beung 

លោក ឃ្លោក នួយ បានបញ្ជាក់ថា​ ផ្ទះវីឡាស្ថិតក្នុងចំណោមផ្ទះប្រជាពលរដ្ឋខ្មែរជាង ១,៣០០ខ្នង នៅតំបន់បឹងត្រកួន ដែលត្រូវកម្លាំងយោធាថៃបំផ្លាញ និងហ៊ុំព័ទ្ធដោយរាយលួសបន្លា ព្រមទាំងដាក់ទូកុងតឺន័រ ក្រោយការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានក្រោយម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។​

នៅតំបន់បឹងត្រកួនមានភូមិចំនួន៤ រួមមាន ភូមិបន្ទាយមានឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង និងភូមិសាមគ្គី​ ដែលមានផ្ទះប្រជាពលរដ្ឋសរុប ១,៣៦៥ខ្នង និងមានប្រជាពលរដ្ឋធ្លាប់រស់នៅចំនួន ១,៤៧៩គ្រួសារ ស្មើនឹង ៦,០៣២នាក់។​ នេះបេីយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ របាយការណ៍ដដែលបញ្ជាក់ថា ភូមិសាមគ្គីមានផ្ទះប្រជាពលរដ្ឋ ៦០ខ្នង ភូមិត្រពាំងសំរោង ៥៣ខ្នង ភូមិផ្លូវបំបែក ៤៥ខ្នង និងភូមិបន្ទាយមានឫទ្ធិ ៤៧ខ្នង។

អ្នកស្រី ភា ចាន់រី បានអះអាងថា​ ផ្ទះវីឡាដែលយោធាថៃយកធ្វើជាលេណដ្ឋាននៅផ្នែកខាងលេី​នោះជាផ្ទះរបស់អ្នកស្រី​ និងក្រុមគ្រួសារសាច់ញាតិរបស់អ្នកស្រី។​ នៅក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់​ ផ្ទះនេះត្រូវបានយោធាថៃគាស់យកទ្រព្យសម្បត្តិ​ លុយ​ គ្រឿងអលង្ការអស់ជាច្រេីន​ និងរបស់របរមានតម្លៃ​ រួមនឹងសម្ភារក្នុងផ្ទះគ្មានសល់​ ដោយកាលពីយោធាថៃបេីកការឈ្លានពានអធិបតេយ្យភាពកម្ពុជា​ អ្នកស្រី​ និងគ្រួសារបានរត់ចេញពីផ្ទះយកតែរួចខ្លួនប៉ុណ្ណោះយករបស់របរមិនទាន់​។

ទោះបីមានបទឈប់បាញ់ដែលកម្ពុជា និងថៃ​ បានឯកភាពគ្នា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៤ ដែលចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅតំបន់ព្រំដែនរងផលប៉ះពាល់ អាចវិលត្រលប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅជាធម្មតាវិញ ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន» ក៏ដោយ ក៏កងកម្លាំងយោធាថៃនៅតែបន្តបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលកម្ពុជាមិនអាចទទួលយកបាន តាមរយៈការរាយលួសបន្លា ដាក់ទូកុងតឺន័រ បំផ្លាញផ្ទះប្រជាពលរដ្ឋ និងឈូសឆាយផ្លូវសម្រាប់ធ្វើលេណដ្ឋាន។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វេីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងសកម្មភាពដែលខ្លួនចាត់ទុកថា​ ជាការឈ្លានពានពីកម្លាំងយោធាថៃ ដោយបញ្ជាក់ថា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ និងប្រឆាំងចំពោះការកែប្រែស្ថានភាពដើមលើដីជាក់ស្តែង (fait accompli)។

កម្ពុជា អះអាងថា គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ ដើម្បីឆ្ពោះទៅរកការវិលត្រលប់មករកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងទាំងពីរ។a home beung1 a home beung2 a home beung3