» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12102 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702273 នាក់

អ្នកនាំពាក្យសាលារាជធានីភ្នំពេញបកស្រាយការរៀបចំសណ្តាប់ធ្នាប់នៅផ្សារដើមគរ

 

ឆ្លើយតបទៅលើមតិសាធារណជនជាច្រើនបានលើកឡើងថា ករណីផ្សារដើមគរ គឺធ្វើមិនចេញទេ អ្នកខ្លះថា តើវាបានប៉ុន្មានថ្ងៃ, រ៉ាំរ៉ៃយូរឆ្នាំហើយ, មិនជឿទេ បោក, គ្មានបានការអីទេ អ្នកខ្លះទៀតថា យ៉ាងយូរឈប់បាន១អាទិត្យ, លឺចង់១០ឆ្នាំហើយ .. លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានស្នើឱ្យប្រជាពលរដ្ឋ និងសាធារណជនមេត្តារង់ចាំត្រឹមថ្ងៃទី១៨ ខែមករានេះ សឹមធ្វើការសន្និដ្ឋានក៏មិនទាន់យឺតពេលដែរ។a spoke pp 

តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន លោកស្រីថា៖« មើលពីខាងក្រៅ បងប្អូនគិតថាអាជ្ញាធរចាប់ផ្ដើមភ្លាម ធ្វើភ្លែត តែបងប្អូនមិនបានដឹងទេថា ទម្រាំចេញដំណើរមកដល់ថ្ងៃនេះ អាជ្ញាធរបានព្យាយាមសម្របសម្រួលទាំងជាមួយអាជីវករ និងក្រុមហ៊ុនផ្សារដើមគរថ្មី ជាច្រើនលើក ច្រើនសារហើយ អ្នកដែលពាក់ព័ន្ធបានដឹងលឺគ្រប់ៗគ្នាហើយ អត់តែសាធារណជនទូទៅទេដែលទើបបានទទួលដំណឹងនេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននាំអាជីវករពីផ្សារដើមគរចាស់ មកមើលតូបលក់ដូរនៅផ្សារថ្មី និងមានការពន្យល់ណែនាំមួយចំនួន ក្រោយមកក៏មានអាជីវករមួយចំនួន បានធ្វើការសម្រេចចិត្ដធ្វើចាប់ឆ្នោត រួចហើយជាបណ្ដើរៗ ហើយក្រុមការងារ ក៏នៅតែបន្ដសម្របសម្រួលផងដែរ។ លោកស្រីបន្ថែមថា ដោយមានការសម្របសម្រួលរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក្រុមហ៊ុនផ្សារថ្មី បានផ្តល់ការយោគយល់ និងអនុគ្រោះនូវអត្ថប្រយោជន៍ជាច្រើន ដើម្បីគិតគូរដោះស្រាយការលំបាក និងក្តីបារម្ភរបស់អាជីវករ។

ការដែលធ្វើលើកនេះ អាជ្ញាធរមានជំនឿយ៉ាងមុតមាំថានឹងទទួលបានការសហការគ្រប់ភាគីពាក់ព័ន្ធ និងទទួលបានការទរពីបងប្អូនសាធារណជនទូទៅ ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាននៅជុំវិញបរិវេណផ្សារដើមគរចាស់ឱ្យមានសោភ័ណភាពឡើងវិញ។ នេះជាការកត់សម្គាល់បន្ថែមរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដោយអះអាងថាអាជ្ញាធរនឹងខិតខំព្យាយាមដោះស្រាយដោយប្រកាន់នៅជំហរសម្របសម្រួល យោគយល់ អធ្យាស្រ័យ និងបញ្ចៀសឱ្យនូវការថ្នាំងថ្នាក់ ឬអំពើហឹង្សាជាយថាហេតុផ្សេងៗឱ្យខានតែបាន និងទទួលបាននូវលទ្ធផល ឈ្នះ ឈ្នះ ទាំងអស់គ្នា។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញសង្ឃឹមថាប្រជាពលរដ្ឋ និងសាធារណជន យល់ចំពោះបញ្ហានេះ និងបន្តគាំទ្រលើការខិតខំដោះស្រាយរបស់អាជ្ញាធរដើម្បីដោះស្រាយបញ្ហានេះឱ្យបានជោគជ័យ។ លោកស្រីបានបញ្ជាក់ពីកការប្តេជ្ញាចិត្តរបស់អាជ្ញាធរថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦តទៅ មិនមានការលក់ដូររញ៉េរញ៉ៃលើដងផ្លូវ ចិញ្ចើមផ្លូវ គ្មានរបៀបរៀបរយទៀតទេ ទាំងលើទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដើមគរ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ។

គួរឱ្យដឹងថា ក្រោមការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ អាជីវករបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគរថ្មី) ដោយទទួលបានអត្ថប្រយោជន៍ជាច្រើន។

អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារដើមគរថ្មី បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមាន និងសម្ដែងការពេញចិត្តចំពោះលក្ខខណ្ឌផ្សេងៗ ដែលទទួលបានរួមមាន ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លើងរយៈពេល៦ខែដំបូង មិនគិតថ្លៃសេវាកម្មសម្អាតអនាម័យ និងថ្លៃប្រមូលសម្រាម ការរៀបចំប្រព័ន្ធទុកដាក់សម្រាមត្រឹមត្រូវ ធានាបាននូវអនាម័យ និងបរិស្ថានស្អាត ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕a spoke pp2