» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7212 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697383 នាក់

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ ភារកិច្ច​ដែល​ឥត​កែប្រែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការបម្រើ សង្គ្រោះ កសាង ការពារ និង​អភិវឌ្ឍន៍

​ខេត្ត​ត្បូងឃ្មុំ​៖​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ថ្លែង​បែបនេះ​នៅ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ចំនួន​២​ខ្សែ ប្រវែង​ប្រមាណ ៣២ គ​.​ម និង​ពិធី​កាត់​ឫស​សីមា និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ឥន្ទ​រិទ្ធី (​ហៅ​វត្ត​បារាយណ៍​) ស្ថិត​ក្នុងភូមិ​បារាយណ៍ ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៣​។​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ថា សូម​មន្ត្រី​របស់​គណបក្ស​ប្រជាជន​គ្រប់រូប បន្ត​ចូលរួម​បម្រើ រែកពន់ និង​សម្រេច​ភារកិច្ច និង​សមិទ្ធផល​វិជ្ជមាន​នានា​បន្ថែមទៀត ដើម្បី​នាំ​ស្នាមញញឹម​ជូន​ប្រជាជន​យើង​។ ខ្មែរ​រួមគ្នា ខ្មែរ​កាន់តែ​រីកចម្រើន និង​អាច​រស់នៅ​ជាមួយគ្នា​ដោយ​ភាពសុខដុមរមនា និង​សុភមង្គល​។​a hunta1 


ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​សូម​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ស្រុក​ក្រូចឆ្មារ ដែល​តែង​ជឿទុកចិត្ត​មកលើ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តាមរយៈ​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​នានា ជាពិសេស​ការស្ម័គ្រចិត្ត​ទទួល​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ជួយ​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​បាន​យ៉ាង​លឿន និង​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​បើក​សកម្មភាព​សង្គម សេដ្ឋកិច្ច​ឡើងវិញ​បាន​មុនគេ រហូត​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​ងើបឡើង​វិញ​យ៉ាង​លឿន​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការអបអរសាទរ និង​ក្តី​អនុមោទនា​ត្រេកអរ​ចំពោះ​ការកកើតឡើង​នូវ​សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់ នៅក្នុង​ទី​អារាម​វត្ត​បារាយណ៍​ដ៏​មាន​វ័យ​ចំណាស់​ប្រមាណ​៨៥​ឆ្នាំ​មួយ​នេះ​។ សមិទ្ធផល​គួរ​ជាទី​មោទនៈ​ទាំងអស់នេះ កើតឡើង​ពីស​ទ្ធា​ជ្រះថ្លា​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​សូម​ចូលរួម​ត្រេកអរ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ក៏ដូចជា​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល ចំពោះ​សមិទ្ធផល​ផ្លូវ​បេតុង​ថ្មី​ចំនួន​២​ខ្សែ ប្រវែង​ប្រមាណ​៣២​គ​.​ម ដែល​ទើបនឹង​ប្រកាស​បើក​ការដ្ឋាន​សាងសង់​នៅពេលនេះ ហើយ​ដែល​ផ្លូវ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការតភ្ជាប់ និង​ការធ្វើដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ការប្រកប​របរ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ធូរធារ​រីកចម្រើន​កើន​ទ្បើង​បន្ថែមទៀត​។a hun maneta a hunta 

​