» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7529 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697700 នាក់

ការចាប់ខ្លួន​មេ​សហជីប​បន​ល្បែង​ណាហ្គា​បង្ក​ឲ្យ​មន្ត្រី​សិទ្ធមនុស្ស​ក្តៅចិត្ត​

​ភ្នំពេញ​៖​លោក​ភី​ល​រ៉ូ​បឺ​សុន​( Phil Robertson) នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​បានទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​កាស៊ីណូ​ណា​ហ្កា​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​អំពាវនាវ​ឱ្យ​កម្ពុជា បញ្ឈប់​ការបង្ក្រាប​លើ​សហជីព​ឯករាជ្យ​។ នេះ​បើតាម​គណនី Twitter ផ្លូវការ​របស់លោក Phil Robertson​។​a catch naga1 

​ការទាមទារ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ធ្វើឡើង​ក្រោយពី​មានការ​ចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ដែលជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​-​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ កាលពី​ថ្ងៃទី​២៦ វិច្ឆិកា​ពេល​កញ្ញា​ឈឹ​ស៊ីថ​វិលត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​។ ក្នុង​ថ្ងៃ​តែមួយ កញ្ញា​ត្រូវបាន​ប៉ូលីស​បញ្ជូនទៅ​សាលាដំបូង និង​ពន្ធ​ធានា​គារ​ព្រៃ​ស​។​​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ កញ្ញា ឈឹម ស៊ីថរ បាន​ចេញទៅ​ប្រជុំ​ការងារ​សហជីព​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ហើយ​បាន​ត្រឡប់​មកដល់​រាជធានី​ភ្នំពេញ​នៅ​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា​។​
​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា មានប្រសាសន៍ថា ការចាប់ខ្លួន​នោះ ធ្វើឡើង​តាម​ដីកា​បញ្ជា​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ ពាក់ព័ន្ធ​នឹង​បទល្មើស​បម្រាម​របស់​តុលាការ ដែល​មិន​តម្រូវឱ្យ​កញ្ញា​ចេញទៅ​ក្រៅប្រទេស​ឡើយ អំឡុងពេល​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​នេះ​។​

​លោក​បន្តថា​៖ «​ត្រូវ​ហើយ ព្រឹក​មិញ​ហ្នឹង​មានការ​ឃាត់ខ្លួន ដោយ​សមត្ថកិច្ច​ទទួល​ផែន​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ខាង​ព្រលាន បានធ្វើការ​ឃាត់ខ្លួន​តា​ម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​សាកសួរ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​មិន​អនុវត្តតាម​សេចក្តីសម្រេច​របស់​ខាង​តុលាការ ដែល​ចុះ​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០២២​កន្លងមក​ហ្នឹង​។ គាត់​[​កញ្ញា ឈឹម ស៊ី​ថត​]​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមដាន​របស់​ខាង​តុលាការ​។ អីចឹង​មានន័យថា គឺ​គាត់​មិនមាន​សិទ្ធិ​ចេញ​ក្រៅពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​។ វា​លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ខាង​តុលាការ​»​។​
ដោយឡែក ករណី​បញ្ជូន កញ្ញា ស៊ីថរ ទៅ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ឬ​ម​២ យ៉ាងណា​នោះ លោក​សាន​សីហា​ជំរុញ​ឱ្យទៅ​សាកសួរ​ខាង​តុលាការ​វិញ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍​នៅ​ព្រលប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ថា​កញ្ញា​ឈឹម​ស៊ីថរ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឱ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពីបទ​«​ល្មើស​បម្រាម​របស់​តុលាការ​»​។​តែ​សកម្មជន​គាំទ្រ​កញ្ញា​ឈឹ​ស៊ីថ​បាន​លើក​ជា​សំណួរ​ថា​ហេតុ​អី​ពេល​គាត់​ចេញ​ក្រៅពី​ចាប់ខ្លួន​គាត់​បើ​មិន​ឲ្យ​គាត់​ចេញ​ក្រៅ​?​។​​ក្រោយ​ហេតុការណ៍​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បានចេញ​អត្ថបទ​ខ្លី​មួយ ដោយ​អះអាងថា មេធាវី​របស់ កញ្ញា ស៊ីធរ ដែល​បាន​មាន​វត្ត​មាននៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ចូលជួប​កូនក្តី​ឡើយ អំឡុងពេល​សាកសួរ​របស់​សមត្ថកិច្ច​នោះ ព្រមទាំង​មិនអាច​ទាក់ទង​កូនក្ដី​របស់ខ្លួន ជាច្រើន​ម៉ោង​ផងដែរ​។​

​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ថា ការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ នេះ​ហាក់ដូចជា​ការគំរាមកំហែង និង​បំភិតបំភ័យ​បន្ថែមទៀត​ទៅលើ​មេដឹកនាំ​សហជីព​ណាហ្គា​វើ​លដ៍​។ លោក​បន្ថែមថា ការចាប់ខ្លួន​នេះ​ក៏បាន​គំរាមកំហែង​ដល់​បុគ្គលិក និង​អតីត​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដែល​កំពុង​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​។​
​លោក អំ សំអាត យល់ថា​ការចាប់ខ្លួន និង​ការចោទប្រកាន់​ផ្សេងៗ មិន​ឆ្លើយតប​នឹង​វិវាទ​ការងារ​ទេ ផ្ទុយទៅវិញ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​បញ្ចប់​វិវាទ​ការងារ​ណាហ្គា​វើ​លដ៍​ឱ្យបាន​ឆាប់​ទើប​ជា​រឿង​ត្រឹមត្រូវ​។​លោក អំ សំអាត អង្គការ​លីកាដូ នឹង​បញ្ជូន​មេធាវី​របស់ខ្លួន​ឱ្យទៅ​ការពារ​ក្ដី​ឱ្យ កញ្ញា ឈឹម ស៊ីថរ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។​

​គួរ​ជម្រាបជូន​ថា កញ្ញា ឈឹម ស៊ីធរ ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់ កាលពី​ខែមករា ឆ្នាំ​២០២២ បន្ទាប់ពី​សហជីព​កញ្ញា​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​វិវាទ​ការងារ​នៅ​ណាហ្គា​។ កញ្ញា​ត្រូវបាន​ចាប់ខ្លួន អំឡុងពេល​ព្យាយាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​កូដ​ករ​ផ្សេងទៀត និង​ត្រូវបាន​ជាប់ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​២​ខែ រួច​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​វិញ កាលពី​ខែមីនា ឆ្នាំនេះ​។a catch naga 

​