» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12116 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702287 នាក់

កម្ពុជា​បដិសេធ​ការផ្សាយ​មួលបង្កាច​របស់​កាសែត​អាមេរិក​រឿង​មូលដ្ឋាន​កង​ទ​ព័​ចិន​

 


​ភ្នំពេញ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ បានចាត់ទុក​ការផ្សាយ​របស់​កាសែត​អាមេរិក​ដែលថា កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា ដោយ​សម្ងាត់ ដើម្បី​បោះ​មូលដ្ឋាន​កងទ័ព​ចិន នៅ​កម្ពុជា គ្រាន់តែ​ជាការ​មួល​បង្គា​ច់ និយាយ​បំផ្លើសការពិត ជាពិសេស​ជា​លេស ដើម្បី​ដាក់ទណ្ឌកម្ម លើ​កម្ពុជា និង​ដើម្បី​បម្រើ​មហិច្ឆតា នយោបាយ​ឲ្យ​ក្រុមប្រឆាំង​តែប៉ុណ្ណោះ ។​ប្រតិ​ម​កម្មនេះ​បាន​កើតឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បដិសេធ​ហើយ​ត្រូវ​បាន​ក្រសួងការបរទេស​រំលឹក​បន្ថែម​!​។​a army hun1 

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​គ្រូ​បង្គោល វាស់​ស្ទង់ សម្រាប់​ប្រតិបត្តិការ​សន្តិភាព អង្គ​សហប្រជាជាតិ ដើម្បី​បង្កើន​សមត្ថភាព និង​សិក្សា​ស្រាវជ្រាវ​ជំនាញ TOPO នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្ដេច ទៀ បាញ់ បាន​មានប្រសាសន៍ថា រឿងនេះ​ពុំមាន​អ្វីដែល​ត្រូវ​ឆ្ងល់​ទេ ព្រោះ​អាមេរិក​រក​វិធី​គ្រប់បែបយ៉ាង ធ្វើ​ម៉េច​រារាំង កុំ​ឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​បាន ហើយក៏​រារាំង​កម្ពុជា មិន​ឲ្យ​មាន​សមត្ថភាព​ខ្លាំងក្លា​ផងដែរ ។

“​គេ​កំពុង​គិតថា កម្ពុជា​មិនមែន​នៅក្នុង សេចក្ដីត្រូវការ​ដែល​គេ​ចង់បាន​នោះទេ នេះ​គឺ​រឿង​ពិត​វា​អីចឹង ដូច្នេះ​គេច​ង់​និយាយ​យ៉ាងម៉េច ក៏​យើង​មិនអាច​ទៅ ហាមឃាត់​គេ​បានទេ ទោះជា​យើង​មាន ឬ​មិនមាន​ក៏ដោយ គេ​អាច​រៀបរាប់​ទៅតាម​អ្វីដែល គេ​ចង់​រៀបរាប់​តែ​ប៉​ណ្ណោះ​ទេ ។ ដូច្នេះ គឺ​រឿង​ពិត​គឺ​អីចឹង ជាក់ស្តែង​នៅ​កម្ពុជា មិន​ត្រឹមតែ​រឿង​នៅ​សមុទ្រ​រាម​នោះទេ កន្លែង​ដទៃ​ក៏​ដូចគ្នា​ហ្នឹង​ដែរ គឺ​គ្មាន​អី​ការពិត​ទេ គេ​រៀបរាប់​ឲ្យ​វា​ទៅជា​រឿង​ផ្សេង​ទាំងអស់ ហើយ​ខុសពី​ការពិត​ទាំងអស់ ដូច្នេះ គឺ​រឿង​ហ្នឹង បំណង​របស់គេ​ចង់​ធ្វើយ៉ាងណា បម្រើ​មហិច្ឆតា​ខាង​នយោបាយ​ឲ្យ ក្រុម​មួយចំនួន​តែប៉ុណ្ណោះ ដូច្នេះ​គេ​មិន​អើពើ​មិន​គោរព​ស្អី​ទាំងអស់​” ។​

​សម្ដេច​ពិជ័យ​សេនា បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​កម្ពុជា មាន​កិច្ចសហប្រតិបត្តិការ ជាមួយ​បណ្តា​ប្រទេស​ណាក៏ដោយ មិនថាតែ​ចិន​ទេ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​យ៉ាងច្បាស់​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ មាន​មូលដ្ឋាន​យោធា​បរទេស នៅលើ​ទឹកដី​របស់ខ្លួន​ឡើយ ។​a army hun 

​