» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9440 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699611 នាក់

បន្ទាប់ពី​ប្រទេស​ឥណ្ឌា អង្គការសហប្រជាជាតិ (UN) ប្រកាសថា បណ្តាញ​ឧក្រិដ្ឋកម្ម​នៅ​អាស៊ីអាគ្នេយ៍​រីកដុះដាល​កាន់តែច្រើន តាមរយៈ​កម្មវិធី Telegram


​អាមេរិក​៖ អង្គការសហប្រជាជាតិ​បានប្រកាស​ក្នុង​របាយការណ៍​មួយ ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ថា បណ្តាញ​ឧក្រិដ្ឋកម្ម​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នូវ​កម្មវិធី​ផ្ញើ​សារ Telegram ជា​ផ្លូវ​អនុញ្ញាត​ឱ្យមាន​សកម្មភាព​ឧក្រិដ្ឋកម្ម ត្រូវបាន​រៀបចំឡើង​ដើម្បី​ធ្វើ​សកម្មភាព​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Reuters និង​សារព័ត៌មាន​ដ៏​ល្បី​របស់​សិង្ហ​បុរី CNA ។​a telegram ban 

​របាយការណ៍​ពី​ការិយាល័យ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​របស់​អង្គការសហប្រជាជាតិ (UNODC) បាន​បង្ហាញថា ទិន្នន័យ​ដែល​ត្រូវបាន​គេ​លួច​ចូល រួមទាំង​ព័ត៌មាន​លម្អិត​កាត​ឥណទាន ពាក្យ​សម្ងាត់ និង​ប្រវត្តិ​កម្មវិធី​រុករក ត្រូវបាន​ជួញដូរ​ដោយ​បើកចំហ​រលើ​ទំហំ​ដ៏​ធំ​នៅលើ​កម្មវិធី​ផ្ញើ​សារ​នេះ ដែលមាន​បណ្តាញ​ធំ​ទូលាយ​ជាមួយនឹង​ការសម្របសម្រួល​តិចតួច​បំផុត​។​​របាយការណ៍​នេះ​បាន​ដកស្រង់​ចេញពី​ការផ្សាយពាណិជ្ជកម្ម​មួយ​ដែល​និយាយ​ជា​ភាសា​ចិន​ថា «​យើង​ផ្លាស់ប្តូរ USDT ចំនួន​៣​លាន ដែល​លួច​ពី​បរទេស​ក្នុង​មួយថ្ងៃ​»​។ ទន្ទឹមគ្នានេះ​គេ​បាន​រកឃើញថា មាន​ភស្តុតាង​ដ៏​រឹងមាំ​ជាច្រើន​នៃ​ទីផ្សា​ងងឹត​លក់​ទិន្នន័យ ដែល​ផ្លាស់​ទៅប្រើ​កម្មវិធី Telegram ហើយ​អ្នកលក់​កំពុង​ស្វែងរក​យ៉ាងសកម្ម ដើម្បី​កំណត់​ក្រុម​ឧក្រិដ្ឋកម្ម​ដែល​បានរៀបចំ​ការឆ្លង​ប្រទេស ដែលមាន​មូលដ្ឋាន​នៅ​អាស៊ីអាគ្នេយ៍​។​
​យ៉ាងណាមិញ ជុំវិញ​របាយការណ៍​ខាងលើ Telegram ដែលមាន​អ្នកប្រើប្រាស់​ជិត ១​ពាន់​លាន​នាក់ មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​កា​រអា​ត្ថា​ធិ​ប្បាយ​នោះទេ​។​

​គួរ​ជម្រាប​ថា បទចោទប្រកាន់​ជាច្រើន​ប្រឆាំង​កម្មវិធី Telegram ត្រូវបាន​លេចឡើង​បន្តកន្ទុយ​គ្នា បន្ទាប់ពី​លោក Pavel Durov នាយក​ប្រតិបត្តិ​កម្មវិធី Telegram ដែលមាន​ដើមកំណើត​រុស្ស៊ី​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ខែសីហា ហើយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​អនុញ្ញាត​ឱ្យមាន​សកម្មភាព​ឧក្រិដ្ឋកម្ម​នៅលើ​វេទិកា​ផ្ញើ​សារ​មួយ​នេះ រួមទាំង​ការផ្សព្វផ្សាយ​រូបភាព​ផ្លូវភេទ​របស់​កុមារ​ជាដើម​។ បច្ចុប្បន្ន លោក Pavel Durov កំពុងស្ថិត​ក្នុង​ក្រៅ​ឃុំ តែ​មិន​អនុញ្ញាតឱ្យ​ចេញពី​ប្រទេស​បារាំង​ឡើយ​.។

បន្ទាប់ពី​លោក Pavel Durov ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ (CEO) ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​បាន​បើក​ការស៊ើបអង្កេត​លើ​កម្មវិធី Telegram ក្រោម​បទ​ចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម រួមទាំង​ការ​ជំរិត​ទារប្រាក់​, ល្បែងស៊ីសង​, ការ​បែកធ្លាយ​ក្រដាស​ប្រឡង និង​ការ​ឆបោក​។ ប៉ុន្តែ​ថ្មីៗ​នេះ បាន​បន្ថែម​ការចោទប្រកាន់ និង​ការស៊ើបអង្កេត បន្ទាប់ពី​រកឃើញ​ករ​ណី​រំលោភបំពាន​ដ៏​ធ្ងន់ធ្ងរ​។​

​លទ្ធផល​នៃ​ការស៊ើបអង្កេត​នៅ​មិនទាន់​ត្រូវបាន​ប្រកាស​បង្ហាញ​នោះទេ ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​ឥណ្ឌា​ជាច្រើន​បានចេញ​ផ្សាយ​ថា អាជ្ញាធរ​ឥណ្ឌា​បាន​បន្ថែម​ការចោទប្រកាន់ និង​ករណី​ស៊ើបអង្កេត​ថ្មី​មួយចំនួនទៀត ក្នុងនោះ​មាន​ពីរ​ករណី​ធ្ងន់ធ្ងរ​គឺ «​ឧបាយកល​តម្លៃ​ភាគហ៊ុន និង​ជំរិត​ទារប្រាក់​» ហើយ​បើសិនជា​រកឃើញ​ការពិត​ដូច​ការចោទប្រកាន់​មែន​នោះ Telegram ដែលមាន​អ្នកប្រើប្រាស់​នៅក្នុង ប្រទេស​ឥណ្ឌា​ប្រមាណ ១០៤​លាន​នាក់ អាច​នឹង​ប្រឈមមុខ​នឹង​ការហាមឃាត់ ឬ​បិទ​។​

​ក្រុមប្រឹក្សា​មូល​ប​ត្រ​នៃ​ប្រទេស​ឥណ្ឌា (Sebi) បាន​រកឃើញ​គ្រោងការណ៍​មួយ​ដើម្បី​គ្រប់គ្រង​តម្លៃ​ភាគហ៊ុន​ដែល​ដំណើរការ​តាមរយៈ​កម្មវិធី Telegram ដោយមាន​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​ដែក​មួយ បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោង​នេះ ហើយ​ម្ចាស់​នៃ Telegram Group ដែល​បាន​ចូលរួម​ក្នុង​គម្រោង​ទទួលបាន​ប្រា​ក់ម​ក្រៃ​ជើងសារ ២​លាន​រូពី​ឥណ្ឌា (​ប្រហែល ២៤០០០​ដុល្លារ​អាមេរិក​)​។ មាន​ករណី​ឆបោក​មួយទៀត ដោយ​បុរស​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​បាន​បន្លំ​ខ្លួន​ជា​មន្ត្រីប៉ូលិស និង​បាន​ប្រើ​កម្មវិធី Telegram ដើម្បី​ធ្វើការ​សួរចម្លើយ​ក្លែងក្លាយ រហូត​បោក​គ្រូពេទ្យ​ម្នាក់​បាន​ប្រា​ក់ជាង ៤៥០០០​ដុល្លារ​អាមេរិក​។​

​ដោយសារតែ​ឥណ្ឌា​ជា​ប្រទេសមួយ​ដែលមាន​អ្នកប្រើប្រាស់ Telegram ច្រើនជាងគេ ហើយក៏​ជា​ប្រទេស​ដែល​ប្រើ Telegram ក្នុងការ​ចែករំលែក​នូវ​ព័ត៌មាន និង​ចំណេះដឹង​ផ្នែក​សិក្សា រហូត​នាំឱ្យ​មានការ​បែកធ្លាយ​វិញ្ញាសារ​ប្រឡង​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​ជំរុញឱ្យមាន​ការស៊ើបអង្កេត​លើ​កម្មវិធី Telegram​។​​ក្រុម​បោកប្រាស់​បាន​បញ្ចូល​សមា​ជិ​ក​ថ្មីៗ​ចូលទៅក្នុង Telegram Group និង​បាន​ស្នើឱ្យ​ជនស្លូតត្រង់​ទាំងនោះ​ដាក់​ប្រាក់​វិនិយោគ​ទៅ លើ​ភាគហ៊ុន​នៅលើ App ក្លែងក្លាយ ដែល​មើលទៅ​ដូចជា​កម្មវិធី​ពិត និង​ស្របច្បាប់​។ ការបោកប្រាស់​នេះ​គឺជា​កន្លែង​ដែល​មនុស្ស​ភាគច្រើន បាត់បង់​ប្រាក់​របស់​ពួកគេ​នៅលើ Telegram ។​

​មន្ត្រី​រូបនេះ​បាន​ពន្យល់​បន្ថែម​អំពី​ស​កម្ម​ភាពខុស​ច្បាប់​ផ្សេងទៀត ដោយ​រួមមាន​ការ​អាច​ទិញ​ស៊ីម​កាត​ក្លែងក្លាយ ដោយ​តម្រូវឱ្យ​បញ្ចូល​ព័ត៌មាន ព័ត៌មាន​លម្អិត​របស់​គណនី​ធនាគារ ដែល​វា​ជាការ​ក្លែងបន្លំ​ដើម្បី​ទទួលបាន​ព័ត៌មាន​គណនី​ធនាគារ បន្ទាប់មក​ពួកគេ​បាន​ប្រើ​ព័ត៌មាន​នោះ​ដើម្បី​លួច​ប្រាក់​។​​ការស៊ើបអង្កេត​អាច​នឹង​បន្លាយពេល​យូរ ព្រោះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ខាងលើ​បានឱ្យដឹងថា ក្រុមហ៊ុន Telegram បាន​ចូលរួម​សហការ ជា​មូ​យ​នឹង​អាជ្ញាធរ​ត្រឹមតែ ២០% ប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើឱ្យ​អាជ្ញាធរ​ពិបាក​ក្នុង​ការកំណត់​មុខសញ្ញា​នៃ​ក្រុម​ឆបោក​។​

​លោក Rakesh Maheshwari អតីតមន្ត្រី​គ្រប់គ្រង​ផ្នែក​ច្បាប់​អ៉ិ​ន​ធឺ​ណិ​តរបស់​ក្រសួង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ឥណ្ឌា ដែល​បាន​បម្រើ​ការងារ​លើ​ផ្នែក​នេះ​ជាង ៣៥​ឆ្នាំ និង​ទើប​ចូលនិវត្តន៍ បាន​លើកឡើងថា កម្មវិធី Telegram កង្វះ​សមត្ថភាព​ច្រើនណាស់ ហើយ​បច្ចុប្បន្ននេះ​វា​បាន​ក្លាយជា​កន្លែង​ចែកចាយ​រូបភាព និង​វីដេអូ​អាសអាភាស​ដ៏​ពេញនិយម ព្រោះ​អី Telegram កង្វះ​ការត្រួតពិនិត្យ​ទៅលើ​ចំណុច​នេះ​។ តម្លាភាព​ក៏​ជា​បញ្ហាសំខាន់​ផងដែរ​សម្រាប់​បណ្ដាញ​សង្គម ប៉ុន្តែ​សម្រាប់ Telegram គឺ​មិនមាន​នោះទេ​។​

​លោក Anand Venkatanarayanan សហ​ស្ថាបនិក និង CTO នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា DeepStrat បានផ្តល់​ការវាយតម្លៃ​ដ៏​គួរឱ្យ​ភ័យខ្លាច​នៃ​កម្មវិធី Telegram ។ ដោយ​លោក​បាន​លើកឡើងថា «Telegram គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សម្រាប់​ឧក្រិដ្ឋជន​តាម​អ៉ិ​ន​ធឺ​ណិ​ត​» ដោយ​ឧក្រិដ្ឋកម្ម​ភាគច្រើន បាន​ប្រើប្រាស់​មុខងារ bot និង API របស់ Telegram ក្នុង​ការធ្វើសកម្មភាព​៕a telegram ban1 

​