» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6920 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671560 នាក់

ច្បាប់​ការពារ​កោះ​តៃវ៉ាន់​ដែល​តម្រូវ​ឲ្យ​អាមេរិក​ចាយ​២​ពាន់​លាន​ដុល្លារ​១​ឆ្នាំ​ចូលដល់​ព្រិ​ទ្ធ​សភា​អាមេរិក​ហើយ​!

 

​អាមេរិក​៖​ច្បាប់​ស្តីពី​ការការពារ​កោះ​តៃវ៉ាន់​ត្រូវបាន​ណែនាំ​នៅក្នុង​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​វិច្ឆិកា​ដោយ​ព្រឹទ្ធសមាជិក ជី​ម រី​ស​ជា​សមាជិក​បក្ស​សាធារណរដ្ឋ​ជាន់ខ្ពស់​បំផុត​នៅក្នុង​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា និង​គាំទ្រ​ដោយ​ព្រឹទ្ធសមាជិក​ដទៃទៀត​ដូចជា​លោក ម៉ៃ ក្រា​ប៉ូ លោក​ប៊ី​ល ហា​ហ្គឺ​ធី លោក មី​ត រ៉ុ​មនី លោក ច​ន ខ័​រ​នី​ន និង លោក ម៉ា​កូ រូ​ប៊ី​អូ​។​a army tai1 

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​លោក​ក្រា​ប៉ូ​បាន​និយាយថា​”​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន​ក្នុងការ​គ្របដណ្តប់​ផ្នែក​យោធា​លើ​កោះ​តៃវ៉ាន់​គឺជា​ការគំរាមកំហែង​ដល់​ការទូត​អន្តរជាតិ​និង​សន្តិសុខ​ក្នុង​តំបន់ ។ វា​ចាំបាច់​ណាស់​ក្នុងការ​ទទួលបាន​សម​ត្ថ​ភាព​ស៊ីមេទ្រី ការបណ្តុះបណ្តាល និង​ការត្រៀម​ធនធាន​សម្រាប់​តៃវ៉ាន់​ឱ្យបាន​ឆាប់រហ័ស​ដូច្នេះ​ទើប​កោះ​នេះ​អាច​ការពារ​ខ្លួន​ពី​ការឈ្លានពាន​របស់​ចិន​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​”​។​

​ច្បាប់​នេះ​នឹង​តម្រូវឱ្យ​ក្រសួងការបរទេស​អាម៉េរិក​រៀបចំ​កម្មវិធី​ជំនួយ​ហិរញ្ញប្បទាន​យោធា​បរទេស​ចំនួន​២ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០៣២​។​​ច្បាប់​នេះ​លើកឡើងថា ការផ្តល់ជូន​របស់​ស​ហ​រដ្ឋ​អាម៉េរិក​សម្រាប់​ជួយ​ពង្រឹងសមត្ថភាព​តៃវ៉ាន់ គឺមាន​សារៈសំខាន់​ក្នុង​ការរក្សា​តុល្យភាព​យោធា​នៅក្នុង​តំបន់ រួមទាំង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស មី​ស៊ី​ល​បញ្ជា​ទិស​ប្រឆាំងនឹង​នាវា មី​ស៊ី​ល​បញ្ជា​ទិស​បាញ់​លើដី​គោក ប្រព័ន្ធ​មី​ស៊ី​ល​ធម្មតា​លឿន​ជាង​សំឡេង ប្រព័ន្ធ​ស៊ើបការណ៍ សមត្ថភាព​ឃ្លាំមើល​និង​ឈ្លបយកការណ៍​និង​ប្រព័ន្ធ​បញ្ជា​និង​ត្រួតពិនិត្យ​។​

​ច្បាប់​នេះ​ក៏​និយាយ​ដែរ​ថា “​ក្រសួងការបរទេស​គួរតែ​ជំរុញ​រដ្ឋាភិបាល​នៅ​តៃវ៉ាន់​ឱ្យ​វិនិយោគ​ក្នុង​ការផលិត​គ្រាប់​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​បំពេញតម្រូវការ​ក្នុង​គ្រាអាសន្ន​និង​ចៀសវាង​តម្រូវការ​នាំចូល​គ្រាប់​ពី​សហរដ្ឋ​អាម៉េរិក​ក្នុងសម័យ​សង្គ្រាម និង សហការ​ជាមួយ​តៃវ៉ាន់​ដើម្បី​ចែកចាយ​គ្រាប់​បែប​នោះ​ឬ​នៅពេល​ចាំបាច់ ដើម្បី​បង្កើន​សមត្ថភាព​របស់​តៃវ៉ាន់​ក្នុង​ការផលិត​គ្រាប់​បែប​នោះ​”​។​

មូលហេតុ​នៃ​ការចេញ​ច្បាប់​នេះ គឺ​ដើម្បី​ប្រាកដថា សមាជិក​ព្រឹទ្ធសភា​មើលឃើញថា ការការពារ​កោះ​តៃវ៉ាន់​មិនមែន​គ្រាន់តែ​ដើម្បី​ប្រយោជន៍​ដល់​ប្រជាជន​តៃវ៉ាន់​ទេ ប៉ុន្តែ​ដើម្បី​ជំរុញ​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​អាម៉េរិក​ជា​ចម្បង​នៅក្នុង​តំបន់ ដែល​សំខាន់បំផុត​នោះ​គឺ​ការគ្រប់គ្រង​និង​រឹតត្បិត​នូវ​ការពង្រីក​អំណាច​នយោបាយ យោធា និង​សេដ្ឋកិច្ច​របស់​ចិន​.​។​​សូម​បញ្ជាកដែរថា​មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​បញ្ច​កោណ លោក ម៉ាក មី​លី (Mark Milley) នៅ​ថ្ងៃ​ពុធ ទី​៣ វិច្ឆិកា បាន​និយាយថា​៖ អាមេរិក​នឹង​ចូល​ជួយ​តៃវ៉ាន់​ប្រសិនបើ​មានការ​ស្នើសុំ​ឲ្យ​ធ្វើ​ដូច្នោះ​។

​លោក​អគ្គមេបញ្ជាការ​ក​ង​ទ័ព​អាមេរិក ម៉ាក មី​លី គូសបញ្ជាក់ថា​រូបលោក​មិន​គិតថា​នោះទេ​ថា​ចិន​នឹង​បើក​ការវាយប្រហារ​យោធា​ប្រឆាំងនឹង​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល ២៤ ខែ​ខាងមុខ​។ ប៉ុន្តែ​នៅពេល​សួរថា​តើ​មន្ទីរ​បញ្ច​កោណ​អាច​ការពារ​តៃវ៉ាន់​បាន​ឬ​អត់​នោះ​?​លោក​បាន​ឆ្លើយ​វិញ​ភ្លាម​ថា​គ្មាន​ចម្ងល់​ឡើយ​ទាក់ទង​រឿងនេះ​។ ក្នុងករណី​ដែល​ហេតុការណ៍​បែបនេះ​កើតឡើង នោះ​មន្ទីរ​បញ្ច​កោណ​អាមេរិក​ប្រាកដ​ណាស់​នឹង​ការពារ​តៃវ៉ាន់​បាន​ព្រោះ​អាមេរិក​មាន​សមត្ថភាព​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​នៅ​ជុំវិញ​ពិភពលោក​ប្រសិនបើ​ចាំបាច់​។​

​នៅឯ​វេទិកា​សន្តិសុខ Aspen មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​បញ្ច​កោណ​រូបនេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​គឺ​ប្រធានាធិបតី​អាមេរិក​ដែលជា​អ្នកមាន​សិទ្ធិ​សម្រេច​ថា​តើ​ត្រូវ​ឈាន​ជើង​ចូល​ជួយ​តៃវ៉ាន់​ឬ​មិន​ជួយ ប្រសិនបើ​ចិន​ចូល​ឈ្លានពាន​ដើម្បី​កាន់កាប់​តៃប៉ិ​មែន​នោះ​។​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ តុលា លោក​ចូ បៃ​ដិ​ន បាន​អះអាងថា​សហរដ្ឋអាមេរិក​នឹង​លើកទ័ព​ទៅ​ជួយ​តៃវ៉ាន់​ក្នុងករណី​មានការ​វាយប្រហារ​ពី​ចិន​។​ទោះជា​យ៉ាងណាក្តី ទីក្រុង​វ៉ាស៊ីនតោន​យល់ឃើញថា​ជម្លោះ​រវាង​ប៉េកាំង និង​តៃប៉ិ គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី និង​ដោយ​ផ្អែកលើ​ឆន្ទៈ​របស់​ប្រជាជន​ទាំងសងខាង​។ ក្នុងអំឡុងពេល​មាន​ភាព​តានតឹង​ខ្លាំង​រវាង​តៃវ៉ាន់​និង​ចិន​នេះដែរ គណៈប្រតិភូ​សភា​អឺរ៉ុប​មួយក្រុម​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​តៃវ៉ាន់​នៅ​ថ្ងៃ​ពុធ​នេះ​។ ទស្សនកិច្ច​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អឺរ៉ុប ដើម្បី​កសាង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​តៃប៉ិ បើទោះបីជា​មានការ​ព្រមាន​ពី​ប្រទេស​ចិន​យ៉ាងណាក៏ដោយ​៕a army tai2 


​