» កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​? » ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជោ​ត​នា​រាម​បាក់​តាង បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាមទារ​បណ្ដេញ ចៅអធិការ​វត្ត​ចេញពី​វត្ត​ » មុន​នាំ​កាសែត​ជួប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ប្រកាសថា​កម្ពុ​ជាមាន​សេរីភាព​សារ​ពត៍​មាន​ » ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាក់ទង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និងការកសាងព្រែកជីក » តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត​ » អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​? » រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1135 នាក់

ម្សិលមិញ 4140 នាក់

សរុប 14163525 នាក់

អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​បន្ទោស​គ្នា​ទៅវិញទៅមក​រឿង​បាក់​ទំនប់ទឹក​ដែល​ផ្គត់ផ្គង់​ទឹក​តំបន់​គ្រី​មៀ

​អ៊ុយ​ក្រែ​ន​៖​ថ្ងៃទី ៦ ខែមិថុនា រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា​បាន​បំផ្ទុះ​ទំនប់​ផ្គត់ផ្គង់​ទឹក​ដល់​ឧបទ្វីប​គ្រី​មៀ និង​បណ្តាលឱ្យមាន​ទឹកជំនន់​រីក​រាលដាល​នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន​។​ភ្នាក់ងារ​សារព័ត៌មាន Alarabiya បាន​ឲ្យ​ដឹងថា​ទំនប់​វា​រី​អគ្គិសនី​ដែលមាន​ឈ្មោះថា Nova Kakhovka មាន​ទីតាំងនៅ​តំបន់ Kherson ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន វា​ត្រូវបាន​បំផ្លាញ ដែល​បណ្តាលឱ្យ​តំបន់​ខាងក្រោម​លិចលង់​។​a dam kheson 

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​ទំព័រ Facebook របស់ខ្លួន បញ្ជាការ​ភាគខាងត្បូង​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយថា ទំនប់ Nova Kakhovka ត្រូវបាន​បំផ្ទុះ​ដោយ​ភាគី​រុស្ស៊ី ប៉ុន្តែ​មន្ត្រី​ទីក្រុង Nova Kakhovka ដែល​ត្រូវបានតែងតាំង​ដោយ​រុស្ស៊ី​បាន​បដិសេធ​។​​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី TASS ក៏បាន​ដកស្រង់​ប្រភព​ផងដែរ ដោយ​និយាយថា វា​ជា​យប់​ដ៏​ស្ងប់ស្ងាត់​មួយ ហើយ​មិនមាន​ការវាយប្រហារ​តាម​អាកាស​ទៅលើ​ទំនប់​នៅពេល​យប់​នោះទេ​។​​ប្រធាន​តំបន់ Kherson ដែល​តែងតាំង​ដោយ​រុស្ស៊ី​បាន​និយាយថា ការជម្លៀស​នៅ​ជិត​ទំនប់​បានចាប់ផ្តើម ហើយ​ទឹកនឹង​ឈានដល់​កម្រិត​គ្រោះថ្នាក់​ក្នុង​រយៈពេល​ប្រាំ​ម៉ោង​។

​មេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន ប្រចាំ​តំបន់​ខាងត្បូង​បាន​និយាយថា កងកម្លាំង​ឈ្លានពាន​រុស្ស៊ី នៅក្នុង​តំបន់​Kherson ជា​អ្នក​ដាក់​គ្រាប់​បំផ្ទុះ ធ្វើ​ឲ្យ​ទំនប់​មួយផ្នែក​ត្រូវ​បំផ្លាញ និង​បាក់​ធ្លាយ លេច​ទឹក​។ តាម​ភាគី​អ៊ុយ​ក្រែ​ន ទាហាន​រុស្ស៊ី​បំផ្ទុះ​បំផ្លាញ វា​រី​អគ្គិសនី Kakhovka នៅពេលនេះ ដើម្បី​បង្ក​ឲ្យ​មាន​គ្រោះទឹកជំនន់​បាក់​ទំនប់ ព្រោះថា ចេតនា​ពិតប្រាកដ​របស់​រុស្ស៊ី គឺ ប​ន្ទុ​ច​បង្អាក់ ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​អ៊ុយ​ក្រែ​ន នៅ​តំបន់​ភាគខាងត្បូង​។ ការលើកឡើង​របស់​ភា​គី​អ៊ុយ​ក្រែ​ន អាច​សម​ហេតុផល​ម្យ៉ាងដែរ ព្រោះថា កងទ័ព​រុស្ស៊ី​អាច​ខ្លាច​ថា កងទ័ព​អ៊ុយ​ក្រែ​ន អាច​ប្រើ​ទំនប់​វា​រី​អគ្គិសនី Kakhovka ជា​ផ្លូវ​ឆ្លង​ទឹកទន្លេ Dnipro ចូលទៅក្នុង​ដែនដី​ដែល​រុស្ស៊ី​កំពុង​កាន់កាប់​នៅក្នុង​តំបន់​Kherson​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ហ្សេ​ឡេ​ន​ស្គី​បាន​ចេញមុខ បរិហារ​ការវាយប្រហា​រ​បំផ្លាញ ទំនប់​វា​រី​អគ្គិសនី Kakhovka ដែល​លោក​ចាត់ទុកថា ជា​ស្នាដៃ​របស់​ភេរវជន​រុស្ស៊ី​។ នៅក្រោយ ការវាយប្រហារ បំផ្លាញ​Kakhovka នៅ​ព្រឹក​ថ្ងៃ​អង្គារ មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​កោះប្រជុំ​បន្ទាន់​ក្រុមប្រឹក្សាសន្តិសុខ នៅ​ទីក្រុង​កៀវ​។​​វា​រី​អគ្គិសនី​រង​ការវាយប្រហារ ខូចខាត ជា​រឿង​ដែល​គេ​ធ្លាប់​បារម្ភ​រហូតមក ព្រោះថា ទំនប់​មួយ​នេះ ស្ថិតនៅក្នុង​តំបន់​សង្គ្រាម​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ផ្ទាល់ ធ្លាប់បាន​ព្រមាន​ជាច្រើន​ដង​ហើយ​ថា រុស្ស៊ី​នឹង​អាច​វាយប្រហារ បំផ្លាញ​ទំនប់ វា​រី​អគ្គិសនី Kakhovka ដើម្បី​បង្ក​ជា​ទឹកជំនន់ ជន់​លិច​តំបន់​រស់នៅ​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន នៅ​តំបន់​Kherson​។ កន្លងមក រុស្ស៊ី​បាន​វាយប្រហារ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ទំនប់​ផ្សេងទៀត​របស់​អ៊ុយ​ក្រែ​ន​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters របស់​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹងថា​ទំនប់​វា​រី​អគ្គិសនី Kakhovka ស្ថិតក្នុង​ចំណោម​ទំនប់​វា​រី​អគ្គិសនី​សរុប ចំនួន ៦ ដែល​អ៊ុយ​ក្រែ​ន​សាងសង់ឡើង​នៅលើ​ដង​ទន្លេ Dnipro ប្រវែង ជាង​២​ពាន់​គីឡូម៉ែត្រ ដែល​ហូរ​កាត់​ប្រទេស​អ៊ុយ​ក្រែ​ន ពី​ព្រំដែន​បេឡា​រុស រហូតដល់​សមុទ្រ​ខ្មៅ​មានបរ​រិ​មាណទឹក​ដូចគ្នា​ទៅនឹង Great Salt Lake ក្នុង​រដ្ឋ Utah សហរដ្ឋអាមេរិក​។​​ជាមួយ​កំពស់ ៣០​ម៉ែត្រ និង​ប្រវែង​បណ្តោយ ជាង ៣​គីឡូម៉ែត្រ កាត់​ទទឹង​លើ​ទន្លេ Dnipro វា​រី​អគ្គិសនី Kakhovka​ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ ១៩៥៦ ក្នុងសម័យ​សហភាពសូវៀត​។ ជា​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​មួយ​របស់​អ៊ុយ​ក្រែ​ន ទំនប់ Kakhovka ដើរតួនាទី​ទប់ទឹក​ទន្លេ បង្កើតជា​អាង​ស្តុក​ទឹក​ដ៏​ធំ សម្រាប់​ទឹកស្អាត​ប្រើប្រាស់ និង ផលិត​អគ្គិសនី​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន នៅក្នុង​តំបន់​Kherson​។​

 នៅ​ឆ្នាំ ២០២២ ទំនប់​វា​រី​អគ្គិសនី​Kakhovka បាន​ធ្លាក់​ទៅក្នុង​ដៃ​កងទ័ព​រុស្ស៊ី ដែល​បាន​ដៅ​ចង់​ចូល​គ្រប់គ្រង​វា​រី​អគ្គិសនី នៅពេល​ធ្វើសង្គ្រាម​ឈ្លានពាន​តំបន់​Kherson ភាគខាងត្បូង​អ៊ុយ​ក្រែ​ន​។​
​ការបាក់​ទំនប់​ដ៏​ធំ ដូចជា​ទំនប់​វា​រី​អគ្គិសនី Kakhovka​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​។​​ទី​១ គឺ​ទឹកជំនន់ ដែល​ហូរ​ចាក់​ច្រាល​ចេញពី អាង​ស្តុក​ទឹក នៅ​តំបន់​ខាងលើ ទៅ​ចាក់​ជន់​លិច​តំបន់​ប៉ែក​ខាងក្រោម​។ ប្រជាជន​ដែល​រស់នៅ​ភាគ​ខាងក្រោម មិន​ថា ស្ថិតនៅក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី ឬ​ខាង​អ៊ុយ​ក្រែ​ន​គឺ​សុទ្ធតែ​រងគ្រោះ ដូចគ្នា​។​​ជាក់ស្តែង គ្រាន់តែ បាក់​ទំនប់​ភ្លាម អាជ្ញាធរ​គ្រប់គ្រង​តំបន់ Kherson ភាគ​ខាងកើត​ទន្លេ Dnipro ដែល​លើក​បន្តុប​ដោយ​កងទ័ព​រុស្ស៊ី បាន​បញ្ជា​ឲ្យ​ប្រជាជន​ដែល​រស់នៅ​តាម​ដង​ទន្លេ ជាច្រើន​គ្រួសារ​ឲ្យ​ចាក​ចេញពី​ផ្ទះសម្បែង ព្រោះថា ទឹកទន្លេ បាន​ឡើង​ក្រឺត ពី ២​ទៅ​៤​ម៉ែត្រ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​។ តាម​អាជ្ញាធរ​រុស្ស៊ី ប្រជាជន​ជាង ២​ម៉ឺន​នាក់ ប្រឈម​នឹង​គ្រោះទឹកជំនន់ ដោយសារ​ការបាក់​ទំនប់ Kakhovka​។​

​ការបាក់​ទំនប់ Kakhovka​អាច​គំរាមកំហែង​ជន់​លិច​ផងដែរ ទីក្រុង​Kherson ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​ទើប​វាយ​យកបាន​មកវិញ នៅ​ឆ្នាំនេះ​។ តាម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន នៅមុន​ទឹកជំនន់​អាច​ទៅ​ជន់​លិច​ទីក្រុង​Kherson ប្រជាជន​អ៊ុយ​ក្រែ​ន នៅក្បែរ​ទំនប់ Kakhovka ប្រមាណ ១​ម៉ឺន ៦​ពាន់​នាក់​កំពុង​ប្រឈម​នឹង​គ្រោះទឹកជំនន់​។​​ផលវិបាក​ទី​២​នៃ គ្រោះ​បាក់​ទំនប់ Kakhovka គឺ ការផ្គត់ផ្គង់​ទឹកស្អាត​ប្រើប្រាស់ ជាពិសេស​សម្រាប់​តំបន់​គ្រី​មេ ដែល​រុស្ស៊ី កាត់​យក​ពី​អ៊ុយ​ក្រែ​ន នៅ​ឆ្នាំ ២០១៤​។ រហូតមក គ្រី​មេ​រស់​ពឹង​អាស្រ័យ​លើទឹក​ស្អាត ដែលមាន​ប្រភព​ចេញពី​អាង​ស្តុក​ទឹក នៅ​ទំនប់ Kakhovka​។​

​ផលវិបាក​ទី​៣ គឺ​គ្រោះ​ខ្វះ​ទឹក សម្រាប់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហ្សា​ប៉ូ​រី​ចា​ដែល​កំពុងស្ថិត​នៅក្រោម​កា​រ​កាន់កាប់​របស់​កង​ទ័ព​រុស្ស៊ី​ដែរ​។ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ នៅ​ហ្សា​ប៉ូ​រី​ចា ត្រូវការ​ទឹក​ពី​អាង​ស្តុក​ទឹក​នៅ Kakhovka​ដើម្បី​យកទៅ​ប្រើ​សម្រាប់​បញ្ចុះ​កំដៅ ម៉ាស៊ីន​ប្រតិករ​។ បើសិន​ទំនប់ Kakhovka​បាក់ បញ្ចេញ​ទឹក​ពី​ក្នុង​អាង​ស្តុក​ទឹក នោះ គេ​នឹង​លែងមាន​ទឹក​គ្រប់គ្រាន់ ដើម្បី​បញ្ចុះ​កំដៅ ម៉ាស៊ីន​ប្រតិករ ដែល​នឹងធ្វើ​ឲ្យ​ស្នូល​រ៉ា​ក់អាក់​ទ័​រ​រលាយ បញ្ចេញ​សារធាតុ​វិទ្យុសកម្ម គំរាមកំហែង​ជីវិត​មនុស្ស​។​តែបើ​តាម​ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែ​រ​អន្តរជាតិ រហូតមកដល់​ម៉ោង​នេះ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ នៅ​ហ្សា​ប៉ូ​រី​ចា នៅ​មិនទាន់​ប្រឈម​គ្រោះថ្នាក់​នៅឡើយ​ទេ ៕a dam kheson1