» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7547 នាក់

ម្សិលមិញ 5020 នាក់

សរុប 14122994 នាក់

ទួ​គី​បរិហារ​ប្រទេស​អ៊ីស្រាអែល​នៅក្នុង​អង្គប្រជុំ​អង្គការសហប្រជាជាតិ​

 


​អាមេរិក​(​ញូយ៉ក​)៖ ​លោ​ករី​ស៊ិ​ប​តា​យិ​ប​អេ​ដូ​ហ្កា​ន់​(Recep Tayyip Erdogan) ប្រធានាធិបតី​ទួរគី បាន​បរិហារ​ប្រទេស​អ៊ីស្រាអែល​ដែលជា​ប្រទេស​គាំទ្រ​ដោយ​អាមេរិក ថា​គ្មាន​ឡើយ​ទឹកដី​ប្រទេស​អ៊ីស្រាអែល​នៅក្នុង​ផែនទី​ពិភពលោក កាលពី​ឆ្នាំ​១៩៤៧​។​a turky israel 

​សម្តី​លោក​ប្រ​ធានា​ធិ​តី​ទួ​គី​ធ្វើឡើង កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅក្នុង​កិច្ចពិភាក្សា​ទូទៅ​នៃ​សម័យប្រជុំ​លើក​ទី ៧៤ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅក្នុង​ទីក្រុង​ញូវយ៉ក​។​​លោក​អេ​ដូ​ហ្កា​ន់​បាន​លើក​បង្ហាញ​ផែនទី​មួយ​ផ្ទាំង​កាលពី​ឆ្នាំ​១៩៤៧ ដោយ​និយាយថា “​សូម​មើល​មក​ផែនទី​ឆ្នាំ​១៩៤៧ ឯណា​ទៅ​ប្រទេស​អ៊ីស្រាអែល​?​លោក​បាន​បន្តថា នៅ​ឆ្នាំ​១៩៤៧ នៅក្នុង​ផែនទី​មានតែ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន ប៉ុន្តែ​មកដល់​ប​ច្ចុ​ប្ប​ន្ធ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​កាលពី​ឆ្នាំ​១៩៤៧ ត្រូវបាន​កាន់កាប់​ដោយ​រដ្ឋ​អ៊ីស្រាអែល​ហើយ​។​

​លោក​ប្រ​ធានា​ធិ​ប​តី​ទួ​គី ​បញ្ជាក់​ថែមថា “​បច្ចុប្បន្ន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដែល​នៅ​សេសសល់ កំពុង​ត្រូវបាន​អ៊ីស្រាអែល បន្ត​បំពាន​ជា​បន្តបន្ទាប់​… ចុះ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ មាន​អ្វី​ដែលជា​ដំណោះស្រាយ ហើយ​តើ​អង្គការសហប្រជាជាតិ​ដើរតួ​បែបណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​?”​។​បច្ចុប្បន្ន រលក​សង្គ្រាម របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ប្រឆាំង​រដ្ឋ​អ៊ី​ស្រា​អ៊ែ​ល នៅតែ​បន្ត​កើតមាន​នៅតាម​តំបន់​ព្រំដែន ដោយបាន មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់ ។​

អ៊ី​ស្រា​អ៊ែ​ល នៅតែ​បន្ត​ប្រកាស​អាធិបតេយ្យ​ភាព​របស់ខ្លួន លើ​ទឹកដី​ផ្នែក​ខ្លះ​របស់​ប៉ា​ឡេ​ស្ទី​ន ទើប​បង្ក​ជា​កំហឹង​មិន​ឈប់​។​ថ្មីៗ​នេះ​ដោយមាន​ការគាំទ្រ​ពី​អាមេរិក​ប្រទេស​អ៊ីស្រាអែល​បានប្រកាស​យក​ទឹកដី​ខ្ពង់រាប​ហ្គោ​ឡង់​ដែល​ដ​ណ្តើ​យ​យក​ពី​ប្រទេស​ស៊ី​រី​ទោះបី​មានការ​ជំទាស់​ពី​បណ្តា​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​និង​អារ៉ាប​ក៏ដោយ​។​តែ​ការ​ឌឹ​របស់​ទួ​គី​ដែល​ទី​ញ​អាវុធ​ធុន​s400​សម្រាប់​ការពារ​ដែនអាកាស​ពី​ប្រទេស​រុស្ស៊ី​ក៏បាន​ធ្វើ​ឲ្យ​អាមេរិក​ក្តៅស្លឹកត្រចៀក​ផងដែរ​។​អាមេរិក​ក៏បាន​ផ្អាក​លែង​លក់​យន្តហោះ​ធុន​f35​ឲ្យ​ទួ​គី​វិញ​ផងដែរ​។​

​សូមបញ្ជាក់ថា នៅក្រោយ​ការបង្កើត​រដ្ឋ​អ៊ីស្រាអែល នៅ​ឆ្នាំ​១៩៤៨ បង្ក​ឲ្យ​មានការ​ក្តៅក្រហាយ​ពី​បណ្តា​ប្រទេស​អារ៉ាប​។​សង្គ្រាម​បាន​កើតមានឡើង​ជាច្រើន​លើក រវាង​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​អារ៉ាប់ ដែល​ប្រឆាំងនឹង​ការបែងចែក​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ជា​ពីរ​រដ្ឋ គឺ​រដ្ឋ​អ៊ីស្រាអែល សម្រាប់​ពួក​ជ្វី​ហ្វ និង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន សម្រាប់​ពួក​អារ៉ាប់ ទៅតាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​

​សង្គ្រាម​លើក​ទី​១ ដែល​អ៊ីស្រាអែល​ហៅថា “​សង្គ្រាម​ឯករាជ្យ​” បាន​កើតមានឡើង​នៅ​ឆ្នាំ​១៩៤៨ មួយថ្ងៃ​ក្រោយពី​អ៊ីស្រាអែល​ប្រកាស​បង្កើត​រដ្ឋ​ឯករាជ្យ ដោយ​នៅពេលនោះ កងទ័ព​អារ៉ាប់​មកពី​ប្រទេស​អេ​ហ្ស៊ី​ប ហ្សកដានី លី​បង់ ស៊ី​រី និង​អ៊ីរ៉ាក់ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​របស់​ប៉ា​ឡេ​ស្ទី​ន បាន​រួមដៃគ្នា​បើក​ការវាយប្រហារ​ទៅលើ​អ៊ីស្រាអែល​។

​នៅក្នុង​សង្គ្រាម​នេះ អ៊ីស្រាអែល​ថ្វីដ្បិតតែ​មានតែ​ម្នាក់ឯង ក៏ប៉ុន្តែ មាន​កម្លាំង​ទ័ព​ខ្លាំង​ជាង​ប្រទេស​អារ៉ាប់ ហើយ​ក្រោយពី​បាន​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាង ៩​ខែ បណ្តា​ប្រទេស​អារ៉ាប់​ក៏​សុខចិត្ត​ចុះចាញ់ ហើយ​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម នៅ​ឆ្នាំ​១៩៤៩​។​a israel siry a trump yahou