» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11626 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701797 នាក់

ក្នុង​បំណង​ការពារ​តំណែង​ពី​ការទម្លាក់​និង​កាត់ទោស​លោក​យុន​សុក​យ៉ឹ​ល​ប្រធានាធិបតី​កូរ៉េ​តែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី


​កូរ៉េ​៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​យុន​សុក​យ៉ឹ​ល​( Yoon Suk Yeol ) បានតែងតាំង​ឯកអគ្គរដ្ឋទូត​ប្រចាំ អា​រ៉ា​ប៊ី​សា​អូឌីត លោក Choi Byung-hyuk ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​បន្ទាប់ពី​ទទួល​ពាក្យសុំ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ចាស់​គឺ លោក កី​ម​យុង​ហួន​(Kim Yong-hyun )​។ នេះ​បើតាម​ការប្រកាស​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ ដកស្រង់​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​a korea martial new defence ministee 

​លោក Kim Yong-hyun បាន​សុំលាលែង​ចេញពី​តំណែង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ គឺជា​មនុស្ស​ម្នាក់​ដ៏​សំខាន់​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្រេចចិត្ត​ប្រកាស​ដាក់ចេញ ច្បាប់អាជ្ញាសឹក​របស់លោក Yoon កាលពី​យប់​ថ្ងៃ​អង្គារ មុននឹង​ច្បាប់​នេះ​ត្រូវបាន​ដកចេញ​វិញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ដោ​យា​សារ​យោធា​បរាជ័យ​មិនអាច​ទប់​ស្គា​ត់​មិន​ឲ្យ​សមាជិកសភា​ប្រជុំគ្នា​បាន​។ មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ និង​សមាជិក​បក្សប្រឆាំង​ដែល​បាន​ដាក់សំណើ​ដំណើរការ​នីតិវិធី ដកតំណែង​លោក Yoon បាន​និយាយថា​លោក Kim គឺជា​អ្នកផ្ដល់យោបល់​ឱ្យ​លោក Yoon ដាក់ចេញ​ច្បាប់អាជ្ញាសឹក​។​

​លោក Kim Yong-Hyun កាលពី​ថ្ងៃ​ពុធ​ទី​៤​វិច្ឆិកា​ដែល​ទើប​ឡើងកាន់តំណែង​កាលពី​ខែកញ្ញា បាន​ចេញមុខ​សុំទោស​ប្រជាជន និង​បានស្នើ​សុំលាលែង​ចេញពី​មុខ​តំណែង ក្រោយ​ជាប់​ពាក់ព័ន្ធ ក្នុងការ​ប្រកាស​ដាក់ចេញ​ច្បាប់អាជ្ញាសឹក របស់​ប្រធានាធិបតី​លោក Yoon Suk Yeol​បរាជ័យ​។​លោក​ថា «​ជាដំបូង ខ្ញុំ​សូម​បង្ហាញ​ការ​ស្តាយក្រោយ​ជាខ្លាំង និង​សូម​ទទួលខុសត្រូវ​ទាំងស្រុង សម្រាប់​ភាព​ជ្រួលច្របល់ និង​ក្តី​ព្រួយបារម្ភ ដែល​បាន​បង្កឡើង​ចំពោះ​សាធារណជន​ទាំងអស់ ពាក់ព័ន្ធ​ទៅនឹង​ច្បាប់អាជ្ញាសឹក​... ខ្ញុំ​បានទទួល​ខុសត្រូវ​យ៉ាង​ពេញលេញ សម្រាប់​បញ្ហា​នានា ដែល​ទាក់ទិន​នឹង​ច្បាប់អាជ្ញាសឹក ហើយ​បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​ទៅកាន់​លោក​ប្រធានាធិបតី​»​។​
​
​សមាជិកសភា​ប្រឆាំង​របស់​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ​នេះ បានដាក់​ចេញ​ហើយ​នូវ​សំណើ​ដើម្បី​ដំណើរការ​នីតិវិធី​ចោទប្រកាន់​ដកតំណែង​ប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញ ការប៉ុនប៉ង​ដាក់​ច្បាប់អាជ្ញាសឹក​បរាជ័យ ប៉ុន្តែ​គណបក្សកាន់អំណាច​រប​ស់លោក​បាន​សន្យាថា​នឹង​បោះឆ្នោត​ប្រឆាំង​ដែល​ធ្វើឱ្យ​នីតិវិធី​នេះ​ស្ថិតនៅក្នុង​ភាព​សង្ស័យ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​សភា​កូរ៉េខាងត្បូង​ត្រូវបាន​គេ​រំពឹងថា​អាច​នឹង​បោះឆ្នោត​លើ​សំណើ​ដំណើរការ​នីតិវិធី​ដកតំណែង​លោក Yoon នៅក្នុង​សប្ដាហ៍​នេះ ខណៈ​គណបក្ស​អំណាច​ប្រជាជន​ដែលជា​បក្ស​កាន់អំណាច​របស់ លោក Yoon បាន​និយាយថា​ពួកគេ​នឹង​បោះឆ្នោត​ប្រឆាំង​។ គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​គណបក្សប្រឆាំង​មាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា ត្រូវការ​សំឡេងគាំទ្រ​ពី​សមាជិកសភា​យ៉ាងហោច ៨​រូប មកពី​គណបក្សកាន់អំណាច ដើម្បី​អាច​ដំណើរការ​នីតិវិធី​ចោទប្រកាន់​ដកតំណែង​លោក Yoon​។​ការបោះឆ្នោត​លើ​ច្បាប់​នេះ កំណត់ថា​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ឬ​ថ្ងៃ​សៅរ៍ ។នេះ​ជាការ​គូសបញ្ជាក់​របស់​លោក Kim Seung-won ជា​សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ ប្រាប់​ទៅកាន់​សម័យប្រជុំ​សភា​កូរ៉េខាងត្បូង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​គួរ​បញ្ជាក់ថា ដើម្បី​អាច​ទម្លាក់​លោក Yoon ពី​តំណែង គណបក្សប្រឆាំង​ត្រូវ​ប្រមូល​ឱ្យបាន​សំឡេងគាំទ្រ​២ ភាគ​៣ ឬ​ពី​សមាជិកសភា ២០០​រូប​។ សព្វថ្ងៃ គណបក្ស​ប្រជាធិបតេយ្យ ដែលជា បក្សប្រឆាំង​ធំ​បំផុត​នៅ​កូរ៉េខាងត្បូង និង​គណបក្សប្រឆាំង​ជា​ដៃគូ​តូចៗ​ផ្សេងទៀត មាន​សំឡេង ១៩២​អាសនៈ​នៅក្នុង​សភា ខណៈ​គណបក្ស​អំណាច​ប្រជាជន​របស់លោក Yoon​មាន​១០៨​អាសនៈ​។​


​ភាពចលាចល​បណ្តាលមកពី​ច្បាប់អាជ្ញាសឹក ក៏បាន​បង្ក​ជាការ​វាយលុក​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក និង​បង្កឱ្យមាន​ប្រតិកម្ម​រិះគន់​ជា​អន្តរជាតិ​។ នាយករដ្ឋមន្ត្រី​ស៊ុយអែត អ៊ុ​ល គ្រី​ស្ទ័​រ​សុន (Ulf Kristersson) ដែល​គ្រោង​នឹង​ជួប​លោក យុន សម្រាប់​កិច្ចប្រជុំ​កំពូល​នា​សប្ដាហ៍​នេះ ក៏បាន​សម្រេចចិត្ត​លុបចោល​ដំណើរ​ទស្សនកិច្ច​នេះ​។​សហរដ្ឋ​អាម៉េរិក ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ពន្យារ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នុយក្លេអ៊ែរ និង​សមយុទ្ធ​យោធា​ពាក់ព័ន្ធ​ដោយ​គ្មាន​ពេលវេលា​ជាក់លាក់ ។​

​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក ឃឺ​ត ខាំ​ប៊ែ​ល​(Kurt Campbell) បានលើកឡើង​កាលពី​ថ្ងៃ​ពុធ​ថា លោក​យ៉ុ​ន ប៉ាន់ស្មាន​ខុស​ចំពោះ​ការប្រកាស​ច្បាប់អាជ្ញាសឹក​របស់លោក​។ អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​ដដែល​រូបនេះ បាន​បន្តទៀតថា ទង្វើ​បែបនេះ​មិនមាន​ធម្មនុញ្ញភាព អាច​នឹង​ប្រឈម​ទៅនឹង​ឆ​ន្ទះ​របស់​ពលរដ្ឋ​ទៀតផង​។​​ចំណែកឯ​លោក​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក អាន់​តូ​នី ប្លី​ង​ឃី​ន​(Antony Blinken)​វិញ​បានលើកឡើង​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រដែ​រថា សហរដ្ឋ​អាម៉េរិក​មិនបាន​ដឹង​មុន​អំពី​ការប្រកាស​ដាក់​ប្រទេស​ឱ្យ​ស្ថិតនៅក្រោម​ច្បាប់អាជ្ញាសឹក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នោះឡើយ​។​

​គួររម្លឹកថា ចាប់តាំងពី​ប្រទេស​កូរ៉េខាងត្បូង ក្លាយជា​សាធារណរដ្ឋ​កូរ៉េ នៅ​ឆ្នាំ ១៩៤៨ មានច្បាប់​អាជ្ញាសឹក​ជាច្រើន ត្រូវបាន​ប្រកាស​។ ភាគច្រើន​នៃ​ច្បាប់អាជ្ញាសឹក កើតមានឡើង​ដោយសារតែ​ចលនា​បះបោរ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ឬ​បន្ទាប់ពី​ការធ្វើ​រដ្ឋប្រហារ​ដោយ​យោធា ដូចជា ការធ្វើ​រដ្ឋប្រហារ​ដោយ​លោក ផាក ជុង​ហ៊ី (Park Chung-hee) នៅ​ឆ្នាំ ១៩៦១ និង លោក ជុន ដូ​វ៉ាន់ (Chun Doo-hwan) នៅ​ឆ្នាំ ១៩៨០​។

​ប្រធានាធិបតី ផាក ជុង​ហ៊ី តែងតែ​ប្រើ​ច្បាប់អាជ្ញាសឹក ដើម្បី​គាបសង្កត់​គូប្រជែង ក្នុងអំឡុង​ការគ្រប់គ្រង​របស់លោក ហើយ​នៅ​ឆ្នាំ ១៩៧៩ ច្បាប់អាជ្ញាសឹក​ក៏ត្រូវ​បានប្រកាស ក្រោយ​លោក ត្រូវគេ​ធ្វើឃាត ។​ទាក់ទង​រឿងនេះ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យួន ស៊ូ​គ យ៉ូ​ល ( Yoon Suk Yeol) នឹងត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត ប្រសិនបើ​ការស៊ើបអង្កេត​រកឃើញ​ថា លោក​ជា​អ្នក​ផ្តើម​ឱ្យមាន​ការបះបោរ តាមរយៈ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​ច្បាប់អាជ្ញាសឹក​កាលពី​យប់​ថ្ងៃ​អង្គារ​កន្លងមក ។​

​តាមច្បាប់​កូរ៉េខាងត្បូង បទល្មើស​បំបះបំបោរ​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត ហើយ​ទោះ​មេដឹកនាំ​ខ្ពស់​កម្រិតណា ក៏​មិនមាន​អភ័យឯកសិទ្ធិ​ការពារ​បានដែរ ។​​ក្រៅពី​លោក យូ​ន មន្ត្រី​ណា​ដែល​រកឃើញថា មានការ​ពាក់ព័ន្ធ​នឹង​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ ក៏​នឹងត្រូវ​ទទួលទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ផងដែរ ។​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​កូរ៉េខាងត្បូង​ម្នាក់ បានឱ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ ថា ប៉ូលិស​កូរ៉េខាងត្បូង បានចាប់ផ្តើម​ការ​ស៉ើ​ប​អង្កេត​លើ ប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធ​ការចោទប្រកាន់ថា រូបលោក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ តាមរយៈ​ការប្រកាស​ដាក់​ប្រទេស​ក្រោម​ច្បាប់អាជ្ញាសឹក ក្នុង​សប្តាហ៍​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Yonhap នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ ឆ្នាំ​២០២៤​។​

​ការ​ស៉ើ​ប​អង្កេត​ខាងលើ​ធ្វើឡើង ក្រោយ​ប៉ូលិស​កូរ៉េខាងត្បូង ទទួលបាន​ពាក្យបណ្តឹង​ចំនួន​២ គឺ​មួយ​ពី​គណបក្សប្រឆាំង Rebuilding Korea Party និង​មួយទៀត​ពី​ក្រុម​សកម្មជន ចំនួន​៥៩​នាក់​។ ពាក្យបណ្តឹង​នោះ មិន​ត្រឹម​ចោទប្រកាន់ លោក Yoon ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចោទ អតីតរដ្ឋមន្ត្រី​ការពារជាតិ លោក Kim Yong-hyun, ប្រមុខ​កងទ័ព លោក Park An-su និង​រដ្ឋមន្ត្រី​មហាផ្ទៃ លោក Lee Sang-min ពីបទ​ក្បត់ជាតិ ក៏ដូចជា​ពីបទ​ចោទប្រកាន់​ដទៃទៀត សម្រាប់​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ ក្នុង​ការប្រកាស​ច្បាប់អាជ្ញាសឹក​។

រីឯ​ខាង ការិយាល័យ​រដ្ឋអាជ្ញា និង​ការិយាល័យ​ស៉ើ​ប​អង្កេត​អំពើពុករលួយ​លើ​មន្ត្រីជាន់ខ្ពស់ ក៏បាន​ទទួល​ពាក្យបណ្តឹង​ចោទប្រកាន់ លោក Yoon និង​មន្ត្រី​របស់លោក ពីបទ​ក្បត់ជាតិ ផងដែរ​។​ពាក់ព័ន្ធ​ទៅនឹង​ការប៉ុនប៉ង​ធ្វើការ​ចោទប្រកាន់​លើ​រូបលោក​ប្រធានាធិបតី​យ៉ុ​ន ពី​សំណាក់​សមាជិកសភា​បក្ស​ជំទាស់​នោះបាន លុះត្រាតែ​គណបក្សជំទាស់​ត្រូវការ​សម្លេង​២​ភាគ​៣ ទើប​អាច​អនុម័តិ​បើកផ្លូវ​ចោទប្រកាន់​បាន ទៅតាម​ផ្លូវ​តុលាការ​ធម្មនុញ្ញ​របស់​កូរ៉េខាងត្បូង ព្រោះ​ដំណើរ​ក្តី​នេះ អាច​នឹងត្រូវ​អូស​ពេល​អាច​ឡើងដល់​ទៅ​១៨០​ថ្ងៃ​ឯណោះ​។​​គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ​១៩៩៦ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Chun Doo Hwan ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពីបទ​ក្បត់ជាតិ ក្រោយ​ការស៊ើបអង្កេត​មួយ​រកឃើញថា លោក​គឺជា​មេខ្លោង​បង្ក្រាប​អ្នកប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៨០ ដែល​ធ្វើឱ្យ​មនុស្ស​រាប់រយ​នាក់​បាត់បង់​ជីវិត ។​a france prim demo a korea martial denfen1 a korea martial denfen2 a korea matial denfen 


​