» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 400 នាក់

ម្សិលមិញ 2161 នាក់

សរុប 13418067 នាក់

កាំជ្រួច​ផ្លោង​ដែល​បាន​បាញ់​ចូល​ទឹកដី​ប៉ូឡូញ ជា​គ្រាប់​បាញ់​ខុស​បច្ចេកទេស​របស់​អ៊ុយ​ក្រែ​ន

ប្រទេស​ប៉ូឡូញ​៖ អាជ្ញាធរ​ប៉ូឡូញ និង​អង្គការ​ណា​តូ​បាន​និយាយថា មី​ស៊ី​ល​ដែល​បាន​បាញ់​ទៅលើ​ប្រទេស​ប៉ូឡូញ ប្រហែលជា​ការបាញ់​ខុស​បច្ចេកទេស ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន ដោយ​មិនមែនជា​ការវាយប្រហារ​របស់​រុស្ស៊ី​នោះទេ ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២​។​ទោះជា​យ៉ាងណា អគ្គលេខាធិកា​អង្គការ​អូតង់​បាន​និយាយថា ទីក្រុង​មូ​ស្គូ​គឺ​មិនមែន​ក្រុង​កៀវ​ទេ ដែល​ត្រូវ​ស្តីបន្ទោស​ចំពោះ​ការចាប់ផ្តើម​សង្គ្រាម​តាំងពី​ដំបូង និង​បើក​ការវាយប្រហារ​ដែល​បង្ក​ឱ្យមាន​ការ បាញ់​ការពារ​វិញ​ពី​សំណាក់​អ៊ុយ​ក្រែ​ន​។​a missil russ1 

លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ណា​តូ​បាន​ប្រាប់ ថា​«​នេះ​មិនមែនជា​កំហុស​របស់​អ៊ុយ​ក្រែ​ន​ទេ​។ រុស្ស៊ី​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់បំផុត ខណៈដែល​ខ្លួន​បន្ត​សង្គ្រាម​ខុសច្បាប់​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​»​។​
​ប៉ូឡូញ ដែលជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ (NATO) នៅ​ថ្ងៃ​ពុធ​នេះ​បាន​អះអាងថា​មី​ស៊ី​ល​មួយ​គ្រាប់​ផលិត​ដោយ​រុ​ស្ស៉ី បាន​ធ្លាក់ចំ​តំបន់​ភាគ​ខាងកើត នៃ​ប្រទេស​របស់ខ្លួន ស្ថិត​នៅក្បែរ​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ ហើយ​បាន​កោះហៅ​អគ្គរដ្ឋទូត​រុ​ស្ស៉ី​ប្រចាំ​ទីក្រុង​វ៉ា​សូវី មក​សួរនាំ ក្រោយ​ទីក្រុង​មូ​ស្គូ​បដិសេធថា​ខ្លួន​មិនមែន ជា​អ្នកបាញ់​មី​ស៊ី​ល​នេះឡើយ​។​នៅ​ថ្ងៃ​ពុធ​នេះ​ក្រសួងការពារជាតិ​រុ​ស្ស៉ី បាន​អះអាងថា ឧបទ្ទវហេតុ​ធ្លា​ក់មី​ស៉ី​ល​ចំ​លើ​ទឹកដី​របស់​ប្រទេស​ប៉ូឡូញ ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​២​នាក់ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ គឺ​ត្រូវបាន​បង្កឡើង​ដោយសារតែ មី​ស៉ី​ល​នៃ​ប្រព័ន្ធ​ការពារ​អាកាស S-300 របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២​។​ក្នុង​សេចក្តីថ្លែងការណ៍​ក្រសួងការពារជាតិ​រុ​ស្ស៉ី​បាន​លើកឡើងថា «​រូបភាព​នានា​នៃ​កន្លែង​ធ្លាក់​មី​ស៉ី​ល នៅ​ភូមិ​ភ្សេ​វ៉ូ​ដូ (Przewodow) ប្រទេស​ប៉ូឡូញ បាន​ធ្វ​ឱ្យ​ក្រុម​អ្នកជំនាញ​វិស័យ​យោធា​រុ​ស្ស៉ី អាច​កំណត់​យ៉ាង​ជាក់ច្បាស់​ថា វា​បណ្តាលមកពី​មី​ស៉ី​ល នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 របស់​កងកម្លាំង​យោធា​អ៊ុយ​ក្រែ​ន​»​។​

​យន្តហោះ​យោធា​របស់​កងកម្លាំង​អាកាស​របស់​ប៉ូឡូញ ត្រូវគេ​រាយការណ៍​មុននេះ​ថា បាន​ត្រៀម​រួចជាស្រេច​នៅក្នុង​លទ្ធភាព​វាយលុក​តបត​ទៅវិញ បើសិនជា មាន​សញ្ញា​ភ្លើង​បៃតង​បញ្ជា​ឱ្យធ្វើ​ការតបត​ដាក់​ទៅលើ​រុស្ស៊ី​វិញ​នោះ​។ ការត្រៀម​វាយប្រហារ​នេះ​គឺ​នៅ​បន្ទាប់ពី​មាន​របាយការណ៍​ដែល​បញ្ជាក់ថា​គ្រាប់​មី​ស៊ី​ល ២​គ្រាប់​ដែល​បាន​ចំ​តំបន់​កសិដ្ឋាន​មួយ​ក្នុង​ទីក្រុង​ប្រឹ​សេ​វ៉ូ​ដូ​វ (Przewodów) កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា គឺជា​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី​។ មនុស្ស​ពីរ​នាក់​បាន​ស្លាប់ នៅក្នុង​តំបន់​កសិដ្ឋាន​នៃ​ប្រទេស​ប៉ូឡូញ​នោះ​។ យោងតាម​មាត្រា​៥​នៃ​ធម្មនុញ្ញ​អង្គការ​ណា​តូ​, ការវាយប្រហារ​ណាមួយ​ដាក់​លើ​សមាជិក​អង្គការ​ណា​តូ គឺជា​ការវាយប្រហារ​ដាក់​លើ​អង្គការ​ណា​តូ​ទាំងមូល​។ ការចោទប្រកាន់​ដាក់​មកលើ​រុស្ស៊ី គឺ​នៅ​ទន្ទឹម​សកម្មភាព​របស់​ទាហាន​រុស្ស៊ី​ធ្វើការ​បាញ់​ស្រាច គ្រាប់​មី​ស៊ី​ល​ជាង​៩០​គ្រាប់​ដាក់​លើ​បណ្តា​ទីក្រុង​អ៊ុយ​ក្រែ​ន​ជាពិសេស​លើ​ទីតាំង​នៃ​មជ្ឈមណ្ឌល​ថាមពលអគ្គីសនី ដែលជា​ការវាយប្រហារ​ប៉ុនប៉ង​ផ្តាច់​ភ្លើង និង​ទឹក ក្នុង​រដូវរងា​នាពេលនេះ​។​

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​មី​ស៊ី​ល​ជាង​៩០​គ្រាប់​របស់​រុស្ស៊ី​នោះ​, ប្រមាណ​ជាង ៧០​គ្រាប់​ត្រូវបាន​ប្រព័ន្ធ​ការពារ​អាកាស​បាញ់​ទម្លាក់​។ ការបាញ់ប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី​នោះ បាន​ផ្តោតលើ​រដ្ឋធានី​គៀវ​ផង និង​លើ​បណ្តា​ទីក្រុង​ជាច្រើន​ទូទាំងប្រទេស ក្នុងនោះ​ក្រុង Lviv ដែល​ស្ថិត ភាគ​ខាងលិច​ប្រទេស​ក្បែរ​ព្រំដែន​ប៉ូឡូញ ក៏​ជា​មុខព្រួញ​នៃ​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​រុស្ស៊ី​ផងដែរ​។ សេចក្តីរាយការណ៍​ដំបូង​ដកស្រង់​មន្ត្រី ស៊ើបការណ៍​សម្ងាត់​អាមេរិក​ជាន់ខ្ពស់​ម្នាក់ ដែល​បាន​និយាយថា​មី​ស៊ី​ល​ទាំងនោះ គឺជា​មី​ស៊ី​ល​ដែល​ផលិត​ដោយ​រុស្ស៊ី​។​​ព័ត៌មាន​នោះ​ហើយ​បាន​បង្ខំ​ឱ្យ​ប៉ូឡូញ​ត្រូវ​កោះប្រជុំ​គណៈកម្មាធិការ​គណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​សន្តិសុខ និង​ការពារជាតិ​។ ប្រទេស​រុស្សី​នៅ​ជាមួយគ្នា​នោះ បាន​បដិសេធ​ផងដែរ ប៉ុន្តែ​មិនមាន​ការជឿ​ណាមួយ​ឡើយ ដោយមាន​ការគិត​ថា​មី​ស៊ី​ល​រុស្ស៊ី​បាន​បាញ់​តំរង់​ហួស​គោលដៅ​ចូលក្នុង​ទឹកដី​ប៉ូឡូញ​។ ប្រធានការិយាល័យ សន្តិសុខ​ជាតិ​របស់​ប្រទេស​ប៉ូឡូញ លោក ចេ​សិ​ក ស៊ី​វី​រ៉ា (Jacek Siewiera) បាន​និយាយថា «​គេ​រង់ចាំ​រក​ការពន្យល់​លម្អិត​អំពី​ស្ថានភាព​នេះ​សិន​»​។​

​លោក​បាន​ចោទថា​ការបាញ់​មី​ស៊ី​ល «​នេះ​គឺជា​ឧប្បត្តិហេតុ​មួយ​…​ជា​កំហុស​មួយ​ដែល​បណ្តាលមកពី​រុស្ស៊ី​ប្រើ​ប្រភេទ​មី​ស៊ី​ល​ចាស់​ហួស​សម័យ​ដែល​មិនសូវ មាន​ភាពច្បាស់លាស់​ដាក់​លើ​គោលដៅ​នៃ​ការវាយប្រហារ​»​។ បើទោះបីជា​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​តប​ថា​មិនមាន​ការវាយប្រហារ​ណា​មួយ ដោយ​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី ធ្វើឡើង​ប្រឆាំងនឹង​គោលដៅ​នៅ​ជិត​ព្រំដែន​រដ្ឋ​អ៊ុយ​ក្រែ​ន​- ប៉ូឡូញ​នោះឡើយ​។
​សេចក្តីរាយការណ៍​មុននេះ ឲ្យ​ដឹង ថា​មានការ​ជម្រុញ​ឱ្យ​ប្រទេស​ណា​តូ ត្រូវអនុវត្ត​បទ​ប្បញ្ញត្តិ​មាត្រា​៥ នៃ​ធម្មនុញ្ញ​របស់​អង្គការ​សន្ធិសញ្ញា អង្គការ​អ​ត្ល​ង់​ទិ​ក​ខាងជើង ដែល​មាត្រា​បាន​ចែងថា​ការវាយប្រហារ​ប្រឆាំង​ដាក់​លើ​ប្រទេស​សម្ព័ន្ធមិត្ត​ណា​តូ​ណាមួយ​នឹង​ត្រូវបាន​ចាត់ទុកថា​ជាការ​វាយប្រហារ ប្រឆាំង​ដាក់​លើ​ប្រទេស​នៃ​សម្ព័ន្ធមិត្ត​ទាំងអស់​។

លោក ហ្សេ​លេន​ស្គី បាន​ថ្លែងថា ការបាញ់​មី​ស៊ី​ល​ដាក់​លើទឹក​ដី​នៃ​អង្គការ​ណា​តូ​ដោយ​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី គឺជា​ការបង្កើន​ឡើង​នូវ​ភាព​តានតឹង ហើយ​ដែល​គេ ត្រូវតែ​ចាត់វិធានការ​។ ទោះជា​យ៉ាងណាក៏ដោយ ស្ថានភាព​បាន​ស្ងប់​បន្តិច​ទៅវិញ ក្រោយ​សេចក្តីរាយការណ៍​បង្ហាញ​ថា​មី​ស៊ី​ល​នោះ មិនមែនជា​របស់​រុស្ស៊ី​នោះទេ​។ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ប៉ូឡូញ បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា គេ​នឹង​ជួបប្រជុំគ្នា​ម្តងទៀត​ក្នុង​រង្វង់​នៃ​ការព្រួយបារម្ភ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ដែល​អាច​នឹង​រាលដាល​ចូល មក​ក្នុងប្រទេស​ដែល​ស្ថិត​នៅក្បែរ​។​គួរ​បញ្ជាក់ថា មេដឹកនាំ​ណា​តូ និង​មេដឹកនាំ​ប្រទេស​ជា​ដៃគូ បាន​កោះ​ប្រជុំគ្នា​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​ជុំវិញ​គ្រាប់​មី​ស៊ី​ល​ធ្លាក់ចូល​ទឹកដី​ប៉ូឡូញ ខណៈ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​ប្រាប់​សម​ភាគី​ប៉ូឡូញ​របស់លោក​ថា​ទីក្រុង​វ៉ាស៊ីនតោន​មានការ​ប្ដេជ្ញាចិត្ត​ឥត​ងាករេ​ចំពោះ​ណា​តូ ហើយនឹង​គាំទ្រ ការស៊ើបអង្កេត​របស់​ប៉ូឡូញ​៕a missil russ a missil russ2