» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9180 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659687 នាក់

រដ្ឋាភិបាលឡាវសម្តែងការសោកស្តាយនឹងប្រកាសស៊ើបអង្កេតរៀងទេសចរណ៍ស្លាប់៦នាក់ដោយសារពុលស្រា

ឡាវ​៖ រដ្ឋាភិបាល​ឡាវ បានបង្ហាញ​នូវ​ការសោកស្ដាយ​ជាខ្លាំង ចំពោះ​ករណី​ស្លាប់​ភ្ញៀវទេសចរ​បរទេស នៅក្នុង​ទីក្រុង​វ៉ាង​វៀង ដោយសារតែ​ករណី​ពុល​ស្រា​មាន​លាយ​សារធាតុ​មេ​តា​ណុល បាន​កើន​ឡើងដល់​ចំនួន ៦​នាក់ ។​a lao tour die 

​កាលពី​ថ្ងៃ​សៅរ៍ តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ដែល​បង្ហោះ​នៅលើ​គេហទំព័រ​ក្រសួងការបរទេស​ឡាវ បាន​និយាយថា រដ្ឋាភិបាល​ឡាវ បាន​សម្តែង​នូវ «​ការសោកស្ដាយ អាណិតអាសូរ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ក្រុមគ្រួសារ​សព​» ដោយ​បន្ថែមថា ការស៊ើបអង្កេត កំពុងដំណើរការ​ជាប​ន្ត ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ឧបទ្ទវ​ហេតុនេះ ។​

​ជុំវិញ​ព័ត៌មាន​បច្ចុប្បន្នភាព​ចុងក្រោយ បង្ហាញថា អ្នកទេសចរ ៦ នាក់​បាន​ស្លាប់ ដោយ​សង្ស័យថា ជនរងគ្រោះ​បាន​ពុល​សារធាតុ​មេ​តា​ណុល បន្ទាប់ពី​ចំណាយពេល​មួយ​យប់​នៅក្នុង​តំបន់​ដ៏​ពេញនិយម​សម្រាប់អ្នកទេសចរ​បរ​ទេស​បែប​បេ​ក​ផេ​ក​ឃ័​រ (backpacker) នៅ​ទីក្រុង​វ៉ាង​វៀង ប្រទេស​ឡាវ កាលពី​សប្ដាហ៍​មុន ។

​ជនរងគ្រោះ​ទាំង​៦​នាក់​នោះ រួមមាន ពលរដ្ឋ​ដា​ណឺ​ម៉ាក​២​នាក់ អាម៉េរិក​ម្នាក់ អង់គ្លេស​ម្នាក់ (Simone White អាយុ​២៨​ឆ្នាំ ភេទ​ស្រី ស្លាប់​នៅ​ឡាវ​) និង​អូស្ត្រាលី​២​នាក់ (​ឈ្មោះ Bianca Jones និង Holly Bowles ភេទ​ស្រី អ្នក​ទាំងពីរ​មាន​អាយុ ១៩​ឆ្នាំ ស្លាប់​អំឡុង​សម្រាក​ព្យាបាល​នៅ​ថៃឡង់​ដ៍​) ស្ថិតនៅ​ក្នុងចំណោម​ជនបរទេស​មួយក្រុម​មា​ន​គ្នា​ប្រហែលជា ១២​នាក់ ដែល​កើតមាន​អា​ការៈឈឺ​ធ្ងន់ធ្ងរ​ភ្លាមៗ ក្រោយ​ថ្ងៃទី​១២ ខែវិច្ឆិកា ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​អូស្ត្រាលី កំពុងតែ​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​ឡាវ ឱ្យ​បើក​ការស៊ើបអង្កេត​ឱ្យបាន​ពេញលេញ និង​តម្លាភាព​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង ។​ថ្លែងប្រាប់​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP មន្ត្រី​ទេសចរណ៍​ឡាវ បាន​ប្រាប់ថា អ្នកគ្រប់គ្រង​សណ្ឋាគារ ណា​ណា បេ​ក​ផេ​ក​ឃ័​រ ហូ​ស​ថែ​ល (Nana Backpackers Hostel) ដែលជា​ជនជាតិ​រៀ​ត​ណា​ម​ឈ្មោះ Duong Duc Toan ត្រូវ​អាជ្ញាធរ​ឡាវ ដាក់​ឃុំខ្លួន ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​។

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​សុក្រ ទី​២២​វិច្ឆិកា យុវតី​វ័យ​១៩​ឆ្នាំ ជនជាតិ​អូស្ត្រាលី ឈ្មោះ​នាង Holly Bowles កើត​នៅ​ម៉ែ​ល​ប៊​ន ទទួលអនិច្ចកម្ម​ក្នុង​មន្ទីរពេទ្យ​១ នៅ​ក្រុង​បាងកក បន្ទាប់ពី​នាង​ធ្លាក់ខ្លួន​ពុល​ស្រា នៅ​ប្រទេស​ឡាវ​។ ដំណឹង​មរណភាព​នេះ បានធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់​ព្រោះតែ​ពុល​ស្រា​នៅ​ឡាវ កើនឡើង យ៉ាងហោច ៦ នាក់​។​

​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​ប្រមុខ​ការទូត លោកស្រី ផែ​ន្នី វង់ បាន​ថ្លែងថា យុវតី​អូ​ស្រា​លី​ម្នាក់នេះ នាង​ទើបតែ​បាត់បង់​មិត្តសម្លាញ់​ម្នាក់ ឈ្មោះ​នាង Bianca Jones ហើយ​វេលា​នេះ ដល់​វេន​រូបនាង​តែម្តង​។ ប្រជាពលរដ្ឋ​អូ​ស្រា​លី មានទុក្ខ​ក្រៀមក្រំ ស្ទើរ​ប្រេះ​ទ្រូង និង​ចែករំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​សព​ទាំង​២​។ រដ្ឋាភិបាល​ទីក្រុង​កង់​ប៉េ​រ៉ា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ បើក​កា​រសើប​អង្កេត​និង​ផ្តល់​របាយការណ៍​ជាក់លាក់ ពេញលេញ និង​មាន​តម្លាភាព ចំពោះ​ករណី​ស្លាប់​ពលរដ្ឋ​របស់ខ្លួន​។​

​ចាប់ពី​ថ្ងៃទី​១២ ខែវិច្ឆិកា​មក ជនបរទេស​លោកខាងលិច​មួយក្រុម មាន​គ្នា​ជាង​១០​នាក់ បាន​ធ្លាក់ខ្លួន​ឈឺ ក្រោយពី​ផឹកស្រា នៅ​រង្គសាល នៃ​ផ្ទះសំណាក់​សម្រាប់​យុវជន ១​កន្លែង ក្នុងស្រុក​វាំង​វៀង​។ វាំង​វៀង ជាទី​ក្រុង​ទេសចរណ៍​ដ៏​ល្បីល្បាញ ឋិត​ភាគ​ប៉ែក​ខាងជើង​នៃ​ក្រុង​វៀង​ច័ន្ទ​ន៍ ចន្លោះ​រដ្ឋធានី​និង​ក្រុង​ហ្លួងព្រះបាង​។​កាលពី​ខែសីហា កន្លងទៅ​, នៅ​ប្រទេស​ថៃ ក្បែរ​ខាង ក៏មាន​មនុស្ស​យ៉ាងហោច ៦ នាក់​ស្លាប់ និង​ជាង​២០​នាក់​ត្រូវ​ទទួល​ការព្យាបាល​ជាបន្ទាន់ ក្រោយពី​ពួកគេ​បានទទួល​ទាន​ស្រា​លាយ​ជាតិ​មេ​តា​ណុល​។​

​គួររម្លឹកថា នៅក្នុង​ស្រា​ដែល​ពុល រហូត​បង្កឱ្យមាន​ករ​ណី​ស្លាប់​នោះ គេ​សង្ស័យថា​មាន​ជាតិ​មេ​តា​ណុល ហើយ​មេ​តា​ណុល គឺជា​សារធាតុ​ម្យា​ង ដែល​គេ​អាច​នឹង​យកទៅ​បន្ថែម​ទៅក្នុង​ស្រា ដើម្បី​បង្កើន​ថាមពល​របស់​វា ប៉ុន្តែ​ក៏​អាច​បណ្តាលឱ្យ​ងងឹតភ្នែក ខូច​ថ្លើម និង​ស្លាប់ ។​a lao tour die1 a lao tour die2 
​