» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8906 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699077 នាក់

នាយករដ្ឋមន្ត្រី​ជប៉ុន ប្តេជ្ញា​នៅ​បន្ត​កាន់អំណាច ទោះ​លទ្ធផល​បោះឆ្នោត ផ្ទុយ​ពី​ការរំពឹងទុក​ក៏ដោយ​?


​ជប៉ុន​៖ នៅ​ថ្ងៃ​ចន្ទ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shigeru Ishiba បាន​ប្តេជ្ញា​ថា នឹង​នៅតែ​បន្ត​កាន់អំណាច​ដដែល ទោះបីជា ការបោះឆ្នោត​សកល​មុន​អាណត្តិ ដែល​រូបលោក​ផ្ទាល់ ជា​អ្នក​ផ្តួចផ្តើម​រៀបចំ បែរជា​បានធ្វើឱ្យ​គណបក្សកាន់អំណាច​រប​ស់លោក ទទួលលទ្ធផល​អាក្រក់​បំផុត ក្នុង​រយៈពេល​១៥​ឆ្នាំ ក៏ដោយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a japon elect1 

​ក្រោយ​ក្លាយជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី កាលពី​ថ្ងៃទី​១ ខែតុលា លោក Ishiba អាយុ​៦៧​ឆ្នាំ បានស្នើ​ឱ្យ​រៀបចំ​ការបោះឆ្នោត​សកល​មុន​អាណត្តិ ក្រោម​ក្តី​រំពឹងថា នឹង​អាចធ្វើឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុង​កាន់អំណាច ទទួលបាន​អាសនៈ​ច្រើនជាង​មុន ហើយ​ធ្វើឱ្យ​អាណត្តិ​កាន់អំណាច​របស់លោក មាន​ភាពរឹងមាំ​។ លទ្ធផល​បឋម​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​២៧ ខែតុលា បាន​បង្ហាញថា គណបក្ស LDP និង​បក្ស​ដៃគូ​គឺ Komeito នឹង​ពុំ​អាច​គ្រប់គ្រង​សំឡេង​ភាគច្រើន ក្នុង​សភា​ទៀតឡើយ​។​

​បើតាម​ការរាប់​របស់​សារព័ត៌មាន​ជប៉ុន NHK គណបក្ស LDP នឹង​ឈ្នះ​បាន​អាសនៈ​ត្រឹម​ចំនួន​១៩១ ខណៈ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២១ មាន​រហូតដល់​២៥៩​អាសនៈ រីឯ​គណបក្ស Komeito បាន​២៤​អាសនៈ​។ LDP និង Komeito ត្រូវការ​អាសនៈ​សរុប​ចូលគ្នា​ឱ្យបាន​យ៉ាងហោច​២៣៣​អាសនៈ ដែល​ស្មើនឹង​សំឡេង​ភាគច្រើន នៅក្នុង​រដ្ឋសភា ដែលមាន​អាសនៈ​សរុប​៤៥៦ ។​

​លោក Ishiba បាន​និយាយថា នឹង​នៅ​បន្ត​បំពេញភារកិច្ច​របស់លោក​ដដែល ហើយ​សន្យា​ធ្វើកំណែទម្រង់​ជា​មូលដ្ឋាន​តែម្តង ពាក់ព័ន្ធ​បញ្ហា​លុយកាក់ និង​នយោបាយ​។ លោក Ishiba បាន​អះអាងថា កត្តា​ធំ​បំផុត​នៅក្នុង​ការបោះឆ្នោត​អាណត្តិ​នេះ គឺ​ការសង្ស័យ ការមិនជឿ​ទុកចិត្ត និង​ការខឹង​សម្បារ​របស់​ប្រជាជន ជុំវិញ​រឿងអាស្រូវ​មួយ ពាក់ព័ន្ធ​ក្រុម​អ្នកនយោបាយ​បក្ស LDP កិបកេង​លុយ​ចូល​ហោប៉ៅ​ខ្លួនឯង ពី​ព្រឹត្តិការណ៍​រៃអង្គាសប្រាក់ ខណៈ​រឿងអាស្រូវ​នេះហើយ ដែលជា​មូលហេតុ​មួយ បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​អតីត​នាយករដ្ឋមន្ត្រី លោក Fumio Kishida ធ្លាក់ចុះ​ប្រជាប្រិយភាព​ជាខ្លាំង រហូត​បង្ខំ​ឱ្យ​លោក Kishida ត្រូវ​សម្រេចចិត្ត​ចុះ​ចេញពី​តំណែង​។​

​នៅមុន​ការបោះឆ្នោត បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន បាននាំគ្នា​សន្និដ្ឋានថា ប្រសិនបើ​រដ្ឋាភិបាលរ​ប​ស់លោក បាត់បង់​ការគ្រប់គ្រង​សំឡេង​ភាគច្រើន នៅក្នុង​សភា លោក Ishiba អាច​នឹង​ចុះ​ចេញពី​តំណែង ដែល​ប្រការនេះ​នឹងធ្វើ​ឱ្យ​លោក ជាប់​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​បាន​ខ្លី​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​សម័យ​សង្គ្រាម​របស់​ជ​ប៉ុន​។ នៅ​ថ្ងៃ​ចន្ទ​នេះ លោក Shinjiro Koizumi ដែលជា​កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី Junichiro Koizumi និង​ជា​ប្រមុខ​គណៈកម្មាធិការ​បោះឆ្នោត​របស់​បក្ស LDP បានប្រកាស​លាលែង​ពី​តំណែង​។​

​មុន​ការបោះឆ្នោត​មាន​ព្យាករណ៍​ថា គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញ​ជប៉ុន ហៅ​កាត់​ថា CDPJ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ អាចនឹងទទួល​បាន​អាសនៈ​ពី ១២៨ ដល់ ១៩១​។ លទ្ធផល​នេះ អាច​បង្ខំ​ឱ្យ​បក្ស LDP ឬ​បក្ស CDPJ ចូលរួម​នៅក្នុង​កិច្ចព្រមព្រៀង​បែងចែក​អំណាច​ជាមួយ​គណបក្ស​ផ្សេងទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល ។

​ម្ចាស់ឆ្នោត​អាយុ ៣៧​ឆ្នាំ​មួយរូប​ឈ្មោះ ហ៊ី​រ៉ូ​យូ​គិ តាកាហាស៊ី (Hiroyuki Takahashi) និង​ជា​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ក្នុង​ទីក្រុង​តូ​ក្យូ បាន​បញ្ចេញ​មតិយោបល់​ថា «​ខ្ញុំ​ជឿថា រឿងអាស្រូវ​មូលនិធិ ដែល​អូសបន្លាយ​ជា​បន្តបន្ទាប់ ជា​មូលហេតុ​ចម្បង ធ្វើឱ្យ​គណបក្ស LDP ទទួលរង​នូវ​ការខាតបង់​ដ៏​ធំធេង​ដូចជា​ពេលនេះ​» ។​

​គួរ​បញ្ជាក់ថា យោងតាម​ក្រុមអ្នកវិភាគ ជំហាន​បន្ទាប់​ទៀត គឺ​លោក Ishiba ទំនងជា​នឹង​ព្យាយាម​ស្វែងរក ការដឹកនាំ​រដ្ឋាភិបាល​សំឡេង​ភាគតិច ក្រោម​ហេតុផល​ថា ក្រុមប្រឆាំង​ហាក់​មាន​ភាព​បែកបាក់​គ្នា ដែល​ប្រហែល​មិនអាច​បង្កើត​ក្រុមចម្រុះ​រវាង​ពួកគេ​ផ្ទាល់ បាន​នោះទេ​។ នៅ​ថ្ងៃ​ចន្ទ​នេះ លោក Ishiba ក៏បាន​និយាយ​ដែរ​ថា សម្រាប់​ពេលនេះ លោក​មិនទាន់​ពិចារណា​ចង់​ពង្រីក​ក្រុមចម្រុះ​របស់លោក លើសពី​សម្ព័ន្ធភាពរ​វា​ង​បក្ស LDP និង Komeito នៅឡើយ​ទេ​។​

​កត្តា​ដែល​នាំ​បក្ស​បរាជ័យ គឺ​ភាព​សង្ស័យ មិន​ទុកចិត្ត និង​កំហឹង ដែល​ងំ​ក្នុង​ចិត្ត​ជុំវិញ​បញ្ហា​ហិរញ្ញវត្ថុ​និង​នយោបាយ​។ នេះ​ជា​ប្រសាសន៍​របស់លោក ស្ហ៊ី​កេ​រុ អ៊ី​ស្ហ៊ី​បា ដោយ​សន្យា​ធ្វើកំណែទម្រង់​បញ្ហា​នេះ​ឱ្យដល់​ឫសគល់​។ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ចុះ​ចេញពី​តំណែង​ភ្លាម​នៅពេលនេះ​ទេ ព្រោះ​មិន​ចង់​បង្កបញ្ហា​បន្ថែម​ឱ្យ​ប្រទេស​។ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាងថា​នឹង​បំពេញ​កាតព្វកិច្ច​ការការពា​រ​ជីវិត​ពលរដ្ឋ​និង​ការពារ​ប្រទេស​ជប៉ុន​។

​គ្មាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុង​សភា ហើយ​សម្ព័ន្ធ​បក្សប្រឆាំង​ទំនង​មិនអាច​ចងមេត្រី​បង្កើត​រដ្ឋាភិបាល​បាន គណបក្ស​សេរី​ប្រជាធិបតេយ្យ​របស់លោក​អ៊ី​ស្ហ៊ី​បា ត្រូវ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ភាគតិច ដោយ​ត្រូវ​ស្វែងរក​ដៃគូ​ថ្មី​សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ ឬ​ដោយ​ចរចា​ជាមួយ​បក្សប្រឆាំង​ទៅតាម​គម្រោង​ច្បាប់​ត្រូវអនុម័ត​។​

​អ្វីដែល​គួរឱ្យកត់សម្គាល់​នៅក្នុង​ការបោះឆ្នោត​សភា​លើក​នេះដែរ គឺ​គណបក្ស​ធំ​ទី​ពីរ​ក្នុង​សភា​បាន​ឡើង​សំឡេង​ខ្លាំង​ពី ៩៦​ទៅ​១៤៨ អាសនៈ​។ គណបក្ស​តូចៗ ឡើង​សំឡេង​ទ្វេ​មួយ​ជា​បី មាន​អាទិ៍​បក្ស​អភិរក្សនិយម​ជប៉ុន ប្រឆាំងនឹង​អន្តោប្រវេសន៍ បាន​ចូលកាន់​អាសនៈ​សភា​ជា​លើកទីមួយ ជាមួយ​តំណាង​បី​រូប​។ ជា​ចុងក្រោយ សភា​ជប៉ុន​ថ្មី​មាន​តំណាង​ស្ត្រី​ជាប់ឆ្នោត​កំរិត​ឯកទត្ត​កម្ម ឡើងដល់ ៧៣​អាសនៈ​ក្នុងចំណោម​កៅអី​សរុប​៤៦៥ ទល់នឹង​៤៥​នាក់​ប៉ុណ្ណោះ កាលពី​សភា​អាណត្តិ​មុន​។

ប៉ុន្តែ សភា​ជប៉ុន​នៅ​ឆ្ងាយ​ពី​សមភាព​ស្ត្រី​បុរស​ខ្លាំងណាស់ បើ​គិត​ជា​ភាគរយ​ស្ត្រី​តំណាងរាស្ត្រ​មានកំ​រិត​តែ​១៦%​ប៉ុណ្ណោះ​។ ជប៉ុន​មាន​វិសមភាព​ស្ត្រី​បុរស​ខ្លាំងណាស់ ជាពិសេស​ក្នុង​ផ្នែក​នយោបាយ​និង​ការ​កាត់​តួនាទី​ដឹកនាំ​។ គម្លៀត​ប្រាក់​បៀរ​វត្សរ៍​ក៏​ខ្លាំង រហូត​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ទី​១១៨​លើ​១៤៦​ក្នុង​របាយការណ៍​ឆ្នាំ​២០២៤៕a japon elect2 a japon elect3 
​