» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11508 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701679 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​តុលាការ ចេញ​ដីកា​បង្កក​ទ្រព្យសម្បត្តិ លី សា​ម៉េ​ត​


(​ភ្នំពេញ​)៖ ដោយ​ទ្រាំ​មិនបាន​ក្រោយ​ទទួលបាន​ព័ត៌មាន​ឆបោក​ជាច្រើន​ករណី នៅថ្ងៃនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា បាន​ចេញមក​ទម្លាយ​ពី​ករណី​ឆបោក​ជាច្រើន​ករណី​របស់លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ព្រមទាំង​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​តុលាការ បង្កក​ទ្រព្យសម្បត្តិ​របស់លោក លី សា​ម៉េ​ត​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​អ្នក​រង​ការចាញ់បោក​លោក លី សា​ម៉េ​ត ទាំងអស់​ដាក់ពាក្យ​បណ្តឹង ដោយ​ក្រុម​មេធាវី​របស់​សម្តេច​មាន​លោក គី តិច ជា​ប្រធាន រង់ចាំ​ពាក្យបណ្តឹង​ទាំងនោះ​។​a lysamet3 

​ខាងក្រោម​នេះ ជា​សារ​ទាំងស្រុង​របស់​សម្តេច​តេ​ជោ​៖​ដោយ​រឿង​ច្រើនពេក​ថ្ងៃនេះ​ខ្ញុំ​សម្រេចចិត្ត​បង្ហោះ​សារ​ទាក់ទង​ដល់​​លោក​លី សា​ម៉េ​ត​(​ហៅ​គ្រូ​មា​)​។​​លី សា​ម៉េ​ត តែង​ប្រើ​ឈ្មោះ​ខ្ញុំ​ដើរ​បោកប្រាស់​គេ​រហូត​ថា​យកលុយ​ដែល​បោកប្រាស់​បាន​យកមក​ជូន​ខ្ញុំ​ទៀតផង​ដោយ​ប្រាប់​គេ​ថា​ខ្លួន​ចេញចូល​ផ្ទះ​ខ្ញុំ​ក្នុង​ពេលណា​ក៏បាន​ក្នុងពេលដែល លី សា​ម៉េ​ត មិនដឹងថា​ផ្ទះ​ខ្ញុំ​បែរមុខ​ទៅខាង​ណា​ផង​។​

​ឆ្នាំ​២០២២ លី សា​ម៉េ​ត បោក​លុយ​ឈ្មោះ សុខ ឡេង ១០​លាន​ដុល្លារ​ថា​យកមក​ឱ្យ​ខ្ញុំ​តែ​ពេល សុខ ឡេង ផ្តាំ​ឱ្យ​​សួរ​ខ្ញុំ​តាម​កូនចិញ្ចឹម​ខ្ញុំ ទ្រី សុខា ទើប​ខ្ញុំ​ដឹង​ក៏​ទាមទារ​ពី លី សា​ម៉េ​ត ប្រគល់ឱ្យ សុខ ឡេង វិញ​ទាំងអស់​ដោយ ពេលនោះ​យក​លី សា​ម៉េ​តទៅ​សួរចម្លើយ និង​ប្រគល់​ទទួល​ប្រា​ក់នៅ​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​។​​មុននេះ​ប៉ុន្មាន​ថ្ងៃ​ខ្ញុំ​បាន​ប្រាប់​ទៅ លី សា​ម៉េ​ត ឱ្យ​សងលុយ​ទៅ មួង ឃីម ចំនួន ២៣​មុ​ឺ​ន​ដុល្លារ​ក្រោយ មួង ឃីម បញ្ជូន​សារ​ជា​វីដេអូ​មក​ខ្ញុំ​អម​ដោយសារ​សម្លេង​ឆ្លងឆ្លើយ​គ្នា (​បាន​សង​រួចហើយ​)​។​

​ថ្ងៃនេះ​ខ្ញុំ​ទទួល​វីដេអូ​ពី​លោក កន សុខកាយ អភិបាលស្រុក​ល្វាឯម ថា លី សា​ម៉េ​ត បាន​យកប្រាក់​ពី​គាត់​​ចំនួន ៣០​មុ​ឺ​ន​ដុល្លារ ដើម្បី​រត់ការ​បាន​តំណែង​ជា​អភិបាលក្រុង​អ​រី​យក្ស​ត្រ​។​​ក្នុង​មុខតំណែង​ជា​រដ្ឋមន្ត្រី​៦​ឆ្នាំ ជា​នាយករដ្ឋមន្ត្រី​៣៨​ឆ្នាំ និង​ពេលនេះ​ជា​ប្រធានព្រឹទ្ធសភា អមដោយ​អំណាច​​ជា​ប្រមុខរដ្ឋស្តីទី​ក្នុងពេល​អវត្តមាន​ព្រះមហាក្សត្រ ខ្ញុំ​ធ្លាប់​ចុះហត្ថលេខា​តែងតាំង និង​ដំឡើង​ស័ក្តិ​មន្ត្រី​រាប់​ម៉ឺន​​នាក់​ទាំង​សុ​ី​វឹល និង​កងកម្លាំងប្រដាប់អាវុធ ខ្ញុំ​មិនដែល​ទទួលយក​អន្តរាគមន៍​ពី​នរណា​នោះឡើយ មិន​ថា​តាម​ការស្នើសុំ ឬ​តាម​សំណូក​ណាមួយ​នោះឡើយ​។ ផ្ទុយទៅវិញ​មន្ត្រី​មួយចំនួន ទទួលបាន​ការតែងតាំង ហើយ​ទទួលបាន​ការជួយ​ពី​ខ្ញុំ​ថែមទៀត ដើម្បីឱ្យ​ពួកគាត់​មាន​មធ្យោបាយ​ធ្វើការ​។​​ករណី លី សា​ម៉េ​ត អាច​នៅមាន​មនុស្ស​ច្រើន​ទៀត ដែល​ចាញ់បោក​គាត់​ក្រោមរូបភាព​យកឈ្មោះ​ខ្ញុំ​ទៅប្រើ​។​

​ដើម្បី​ជម្រះបញ្ជី​មួយ​នេះ​តាមរបៀប​ពន្លត់ភ្លើង​ជាជាង​អង្គុយ​បក់ផ្សែង ខ្ញុំ​សូម​ស្នើ​៖១៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ចេញ​ដីការ​ការពារ​ទ្រព្យសម្បត្តិ លី សា​ម៉េ​ត ដើម្បី​ទុក​សង​ដល់​អ្នក​ចាញ់បោក លី សា​ម៉េ​ត​។​២៖ អ្នក​ចាញ់បោក លី សា​ម៉េ​ត ទាំងអស់​ដាក់ពាក្យ​ប្តឹង​ឬ​ទាមទារ​សំណង​ទៅ​​កាន់​មេធាវី​សម្តេច​តេ​ជោ​។​៣៖ ឯកឧត្តម គី តិច រៀបចំ​មេធាវី​សម្តេច​តេ​ជោ​ចាំ​ទទួល​ពាក្យបណ្តឹង និង​ធ្វើការ​សម្របសម្រួល​លើ​រឿង ដែល​អាច​សម្របសម្រួល​បាន​។ ចំពោះ​រឿង​មិនអាច​សម្របសម្រួល​បាន​ត្រូវ​ប្តឹងទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​៤៖ ស្នើសុំ​សមត្ថកិច្ច​តាមឃ្លាំមើល លី សា​ម៉េ​ត កុំឱ្យ​រត់ចេញ​ផុតពី​សំណាញ់​ច្បាប់​៕a lysamet a lysamet1 a lysamet2 

​