» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1166 នាក់

ម្សិលមិញ 3717 នាក់

សរុប 14149499 នាក់

បែក​រឿង​ពុករលួយ​របស់ លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ


​ភ្នំពេញ​៖ សេចក្តី​ការណ៍​ពាក់ព័ន្ធ​អំពើពុករលួយ អនុវត្ត​ខុសពី​តួនាទី​ភារកិច្ច ទាំង​ការ​ជម្រិត​ទារលុយ​ឈ្មួញ ប្រជាពលរដ្ឋ ប្រព្រឹត្ត​ដោយ​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ អាច​ធ្លាក់​ដល់ដៃ​ថ្នាក់លើ​ហើយ ។​a pm thom3 

​លោក ឃុន ប៊ុន​ហូ ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ទទួល​ផែន​បច្ចេកទេស​សន្តិសុខ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បញ្ជា​ឱ្យ​មន្ទីរ និង​ការិយាល័យ​ជំនាញ​ដឹកនាំ​ជំនាញ​ស្រាវជ្រាវ កសាង​ឯកសារ​ស្រង់​បញ្ជី​ស្ថិតិ​មុខសញ្ញា​បទល្មើស​ធនធាន​ធម្មជាតិ​ដើម្បី​គ្រប់គ្រង​។ នៅពេល​មន្ទីរ ពេលការិយាល័យ​ជំនាញ កសាង​មុខសញ្ញា​បាន​អស់ហើយ គាត់​ទាញយក​បងប្អូន បក្ខពួក​គាត់ រៀបចំ​ដាក់​តាម​គោលដៅ​ដែលមាន​បទល្មើស​ឆ្លងកាត់​ទាំងអស់​ក្នុង​ខេត្តកំពង់ធំ​ដូចជា​៖

​ក​-​តំបន់​ព្រៃ​ឡង់ ស្រុក​សណ្តាន់​; មានន័យថា​, គ្រប់គ្រង​ច្រក​ផ្លូវ​ដឹកឈើ​ចេញពី​ព្រៃ​ឡង់ ។ លោក ឃុន ប៊ុន​ហូ បានឱ្យ​ក្មួយ​ប្រសារ​ម្នាក់​ឈ្មោះ ឡៅ ស៊ូ​អ៊ូ អត្តលេខ ១០៦០៨១ ជំនួយការ ការិយាល័យ​វិទ្យុទាក់ទង ប្រើ​លេខ​ទូរស័ព្ទ 0882222224 សហការ​ពីរ​នាក់ ឪពុកក្មេក​ឈ្មោះ អាំង បាន​ហូ​វ​(​ប្អូន​លោក ឃុន ប៊ុន​ហូ​) ទើប​ចេញពី​ពន្ធនាគារ​ពីបទ​ជម្រិត​ទារប្រាក់ ដើរតួនាទី​ជា​អ្នកកាសែត គ្រប់គ្រង​យកលុយ​ពីមុខ​សញ្ញា​ដឹកឈើ​ចេញពី​ព្រៃ​ឡង់ ក្នុងស្រុក​សណ្តាន់ ។​
​របាយការណ៍​​បានបញ្ជាក់​ទៀតថា​, ខ​-​ផ្លូវជាតិ​លេខ ៦២ (​ព្រះវិហារ​-​កំពង់ធំ​) ផ្លូវជាតិ​លេខ​៦ (​សៀមរាប​-​កំពង់ធំ​) គោលដៅ តាមផ្លូវ​ជាតិ​លេខ​៦២​ពី​ខេត្តព្រះវិហារ និង​ផ្លូវជាតិ​លេខ​៦​ពី​ខេត្តសៀមរាប ប្រគល់​ឲ្យ​លោក​វរៈសេនីយ៍ត្រី ព្រហ្ម វាសនា ជា​អនុប្រធាន​មន្ទីរ ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ លេខ​ទូរស័ព្ទ 0855588883 សហការ ជាមួយ​អ្នកសារព័ត៌មាន គ្រប់គ្រង និង​រាប់ឡាន​ដឹកឈើ​ធម្មតា និង​ឈើ​ប្រណីត​ឆ្លងកាត់ និង​គ្រប់គ្រង​តាម បណ្តា​ដេប៉ូ​ឈើ​នានា​នៅក្នុង​ខេត្តកំពង់ធំ ទាំងអស់​ដូចជាៈ​១- ឈ្មោះ វ័យ ប៊ុន​រ៉ុង នៅ​ភូមិ​តា​ឡែក ឃុំ -​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។​២- ឈ្មោះ ឆាយ គង់​ស័​រ ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​៣. ដេប៉ូ វិញ រ៉​យ ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​៤-​ដេប៉ូ​ឈ្មោះ ឡាយ ស៊ី​លីន ភូមិ​រូង ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​៥-​ដេប៉ូ​ឈ្មោះ ឆេង អ័ង នៅ​ភូមិ​ស្ទឹងសែន ឃុំ​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

​សូមបញ្ជាក់ថា បើតាម​របាយការណ៍​ប​ញ្ជា​ក់ថា​, បណ្តា​ដេប៉ូ​ទាំងអស់​ក្នុង​ខេត្ត​នេះ មាន​ប្រភព​ផ្គត់ផ្គង់​ឈើ ដឹក​ចេញពី​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​ឆ្លងកាត់ ការត្រួតពិនិត្យ​ពី​លោក​ព្រហ្ម វាសនា និង​ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់​ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ​ឆ្លងកាត់ លោក ឡៅ ស៊ូ​អ៊ូ និង​ឪពុកក្មេក​ឈ្មោះ អាំង បាន​ហូ​វ​។ លោក ឃុន ប៊ុន​ហូ ប្រគល់​ឲ្យ​លោក ព្រហ្ម វាសនា អនុប្រធាន​មន្ទីរ ជា​អ្នកដើរ​ប្រមូល​លុយ​ប្រចាំខែ​គ្មាន​ចន្លោះ​ដេប៉ូ​ឈើ​ណាមួយ​នោះឡើយ​។​

​គ​- តំបន់​ទន្លេសាប និង​ភូមិសាស្ត្រ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ប្រគល់​ឲ្យ​លោក​អនុសេនីយ៍ឯក ថា​ន់ ប៊ុន​ថេ​ង មេបញ្ជាការរង អហ ស្រុក​ស្ទោង ជា​អ្នកដើរ​រៀបរយ បទល្មើស​នេសាទ​គ្រប់​ប្រភេទ ក្នុង​បឹង​ទន្លេសាប តាម​រដូវ​កាល រួមទាំង ពួក​ថៅកែ​ធំៗ ពួក​ឈ្មួញ​ទុច្ចរិត​ដែល​ធ្វើ សកម្មភាព រុករាន​ទន្ទ្រាន​យក​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​២ និង​តំបន់​៣ ហ៊ុំព័ទ្ធ​យក​ដី​ជីក​ធ្វើជា​អាងទឹក រៀបចំ​ជា ប្រព័ន្ធ​ប្រឡាយ​ធ្វើស្រែ​ប្រាំង និង​យក​ដី​លក់​បន្ត ដោយ​ប្រើប្រាស់​គ្រឿងចក្រ អ៊ិ​ច​ស្កា​វ​ទ័​រ ប៊ុល​ឡូ​ស័​រ ត្រាក់ទ័រ ក្នុងការ​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក និង​ប្រគល់​ឲ្យ​បក្ខពួក​មួយចំនួនទៀត​ធ្វើ​សកម្មភាព​តាមផ្លូវ​ឆ្លងកាត់​សំខាន់ៗ ប្រមូលយក​ផលប្រយោជន៍​ពីបទ​ល្មើស​ធនធានធម្មជាតិ​នេះ ទាំងអស់ ។​

​សូមបញ្ជាក់ថា​នៅក្នុង​របាយការណ៍​នេះ ក៏បាន​បញ្ជាក់​អំពី​លោក ឃុន ប៊ុន​ហូ ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​និង​ឈ្មួញ និង​មាន​សាលក្រម​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ មាន​បណ្ដឹង​ពី​ជនរងគ្រោះ​ទៅ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ពីបទ​ជំរិត​ទារប្រាក់ ដែល​អង្គភាព​”​នគរ​ដ្រេ​ហ្គ​ន​និង កាសែត​នគរវត្ត​” នឹង​ធ្វើការ​បញ្ជាក់ជូន​បន្ថែមទៀត​។​

​ពាក់ព័ន្ធ​ក្នុងករណីនេះ​ផងដែរ​,​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ លោក ឃុន ប៊ុន​ហូ មេបញ្ជាការ រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ដែលជា​ម្ចាស់ខ្លួន​បាន​ប្រាប់​អង្គភាព “ កាសែត​”​របៀបពើមិនដឹង​រឿង ថា​, ខ្ញុំ​មិនបាន​ទាន់​ដឹង​រឿងនេះ​នៅឡើយ​ដែរ ប៉ុន្តែ​ប្រហែល​ជាមាន​គេ​ចង់​ធ្វើបាប​ខ្ញុំ ដូចជា​ខាង​បង​សារព័ត៌មាន​ដឹង​ស្រាប់​ហើយ ! នៅលើ​ឯកសារ នៃ​របាយការណ៍​ទាំងនោះ ពិត​ជាមាន​អ្នកណាម្នាក់​កំពុង​ធ្វើបាប​ខ្ញុំ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏ប្រើភាសាការទូតថា​, ខ្ញុំ​មិនទាន់​បានទទួល​របាយ​ការណ៍​ពាក្យបណ្ដឹង​នោះទេ​។​ទោះជាំយ៉ាងណារឿងអាស្រូវ​ប្រើ​អំនាច​រដ្ឋ​ប្រព្រឹត្ត​អំពើពុករលួយ​មួយ​នេះ​សង្ឃឹមថានឹង​មានការ​បកស្រាយ​ជា​ចំហរ​ជាមិនខាន​!៕a pm samlota a pm thom a pm thom1 a pm thom2 a pm thom4